ក្រុមហ៊ុន Century 21 Zillion Holding ជាក្រុមហ៊ុនអចលនទ្រព្យដំបូងគេនៅកម្ពុជាដែលនឹងមានការិយាល័យនៅទូទាំងប្រទេស ហើយកំពុងតែត្រូវការភ្នាក់ងារអចលនទ្រព្យរហូតដល់ទៅ ៣ ៨០០ នាក់បន្ថែមទៀតដើម្បីដំណើរការសេវាអចលនទ្រព្យនៅតាមការិយាល័យថ្មីទាំង ៣៨ របស់ខ្លួន។
ក្រុមហ៊ុននឹងរៀបចំព្រឹត្តការណ៍ជ្រើសរើសភ្នាក់ងារទ្រង់ទ្រាយធំលើកទី១របស់ខ្លួន ដែលបើកឱ្យចូលរួមដោយឥតគិតថ្លៃចំនួនជិត៦០០កន្លែង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២០ ខាងមុខនៅសណ្ឋាគារ ភ្នំពេញ (Grand Ballroom) ។
លោកស្រី ហ្គ្រែស រចនីហ្វុង គឺជា អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនមេ គ្រប់គ្រងសិទ្ធធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 នៅកម្ពុជា បានលើកឡើងថាភ្នាក់ងារអចលនទ្រព្យទាំង ៣ ៨០០ នាក់នឹងរួមចំណែកជាមួយក្រុមហ៊ុនដើម្បីផ្តល់សេវាអចលនទ្រព្យឲ្យបានគ្របដណ្តប់នៅគ្រប់ច្រកល្ហក ចាប់ពីឆ្នាំ ២០២០ នេះតទៅ។ ភ្នាក់ងារថ្មីទាំង ៣ ៨០០ នាក់ត្រូវជ្រើសរើសសម្រាប់ការិយាល័យទាំង ៣៨ ដែលការិយាល័យថ្មីមួយ ត្រូវការភ្នាក់ងារ ១០០ នាក់។
លោកស្រីថ្លែងថា៖ «យើងចង់ចាប់ដៃគ្នារយៈពេលវែងជាមួយម្ចាស់អចលនទ្រព្យ និងអ្នករស់នៅតាមបណ្តាខណ្ឌទាំង ១៤ នៅភ្នំពេញ និងបណ្តាខេត្តក្រុងទាំង ២៤ នៅកម្ពុជា។ យើងជាក្រុមហ៊ុនដែលមានឯកទេសខាងវិស័យដីធ្លី អ៊ីចឹងយើងអាចសហការគ្នា ចាប់ដៃគ្នាជាមួយពួកគាត់ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាឲ្យបានកាន់តែរីកចម្រើនបន្តទៀត»។
នៅក្នុងព្រឹត្តការណ៍ជ្រើសរើសភ្នាក់ងារនាថ្ងៃទី ១៩ កុម្ភៈខាងមុខ ក្រុមហ៊ុន Century 21 Zillion Holding ក៏បានអញ្ជើញអ្នកជំនាញផ្នែកផ្តល់យោបល់ខាង អាជីព និងកាងារល្បីៗនៅកម្ពុជាចំនួន ៧ រូប ដើម្បីធ្វើការចែករំលែកចំណេះដឹងជំនាញល្អៗដល់អ្នកចូលរួម។ សិក្ខាសាលានេះនឹងផ្តោតសំខាន់លើការ «បណ្តុះភាពជោគជ័យសម្រាប់ភ្នាក់ងារ ៣ ៨០០ នាក់ដំបូងក្នុងវិស័យអចលនទ្រព្យ»។
អ្នកចូលរួមនឹងអាចស្វែងយល់លម្អិតពីលក្ខណ័្ឌដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យអាជីព អត្ថប្រយោជន៍ដែលទទួលបាន និងចំណេះនិងចំណេះដឹងជំនាញផ្សេងៗទៀត។
ដូចនេះហើយបើបេក្ខជនមានចំណាប់អារម្មណ៍ក្នុងការទទួលបានឱកាសកាងារជាភ្នាក់ងារជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិ ត្រូវចូលចុះឈ្មោះ និងបំពេញបែបបទមួយចំនួនតាមអនឡាញជាមុនសិន។ (សូមចុចតំណរភ្ជាប់នេះ៖ https://www.eventbrite.com/e/90110961311ដើម្បីចូលទៅកាន់ទំព័រចុះឈ្មោះចូលរួម)។