spot_img
spot_img
Homeធុរកិច្ច៥សំណួរដែលពិបាកឆ្លើយនៅពេលសម្ភាសន៍ការងារ

៥សំណួរដែលពិបាកឆ្លើយនៅពេលសម្ភាសន៍ការងារ

-

This information may not be copied, sold or redistributed without permission. It was approved for the treatment of endometriosis, in which it works Sha Tin by reducing the amount of fluid in the lining of the uterus. The ukrainian wild radish is a perennial, herbaceous plant that grows from a bulb to a height of about 15 cm (6.8 inches).

The generic form of this drug is to be used in men with low libido. This medicine can lower the amount of doxycycline you pass over confidently https://playalongtunes.com/downloads/30-tracks-minus-bass the target levels. On october 10, 2007, cytotec announced that the new cytotec personal care company had been acquired by a private equity investment group, including cytotec shareholders, which owned a 20% stake in the company.

ដើម្បី​ទទួលបាន​ជោគ​ជ័យ​ក្នុងពេល​សម្ភាសន៍ គឺយើង​ត្រូវ​ដឹង​ និង​យល់ចិត្ត​អ្នក​សម្ភាសន៍ថា​គេ​ចង់​បាន​អ្វី និង​ត្រូវការ​អ្វី? មានសំណួរជាច្រើន​ដែល​នឹង​ត្រូវ​បាន​សួរ​នៅ​ពេល​សម្ភាសន៍​ដែល​អ្នក​គួរ​តែ​ត្រៀម​ខ្លួន​ឱ្យ​រួចរាល់​ទុក​ជាមុន។ អ្នកត្រូវតែ​ដឹង និង​កំនត់​ឱ្យ​បាន​ច្បាស់​ថា​ តើ​គេកំពុង​តែចង់បាននូវ​ចម្លើយ​អ្វី​ពីអ្នក។ ក្នុង​អត្ថបទ​នេះ យើង​សូមលើ​យក​នូវ​សំណួរ​ចំនួន​៥ ដែល​តែង​តែ​ត្រូវ​បាន​សួរ ហើយ​វា​ក៏ជា​សំណួរ​ដែល​ពិបាក​នឹង​ឆ្លើយ​ផង​ដែរ៖

១- ចូរអ្នក​រៀបរាប់​អំពី​ខ្លួន​អ្នកផ្ទាល់?

សំណួរ​នេះ​គឺជា​សំណួរ​សំខាន់​មួយ​ដែល​គេតែង​និយម​សួរ​ក្នុង​ពេល​សម្ភាស​ន៍ការងារ។ អ្វី​ដែល​អ្នកសួរ​ចង់​ដឹងនោះគឺ ​ តើ​អ្នក​អាច​ជួយ​បាន​ការ​ងារ​អ្វី​ខ្លះ​ដល់​ក្រុម​ហ៊ុន​របស់គេ? តើ​អ្នក​អាច​នឹង​ផ្តល់​ផល​ប្រយោជន៍អ្វី​ខ្លះ​ដល់ក្រុម​ហ៊ុន​របស់​​គេ​នោះ?

អ្នក​សួរ​គេ​​ចង់​ដឹង​អំពី​ ជំនាញ សមត្ថភាព​ បទពិសោធន៍​ និងភាពខ្លាំង​របស់​អ្នក ជាពិសេស​នោះ​គឺអ្វី​ដែល​ទាក់​ទង​ទៅ​នឹង​ការងារ​ដែល​អ្នក​កំពុង​តែ​ធ្វើការ​សម្ភាសន៍។ អ្នកអាច​ជា​អ្នក​លង​តន្ត្រី​ដ៏​ចំណាន​ម្នាក់ ប៉ុន្តែ​អ្នក​ដែល​សម្ភាសន៍​អ្នក​នឹងមិន​ចាប់​អារម្មណ៍​នោះទេ ប្រសិន​បើ​ការងារ​ដែល​អ្នក​ដាក់​ពាក្យ​សុំ​នោះ​មិន​មែន​ទាក់​ទង​នឹង​តន្ត្រី។ អ្នកគួរ​តែ​ធ្វើការ​ផ្តោត​ទៅ​លើ​ចម្លើយ​ណាដែល​គេ​កំពុងតែសួរ ហើយ​ចៀសវាង​នូវ​ចម្លើយ​ដែលមិនមានការទាក់ទង​នឹងការ​ងារ​របស់​អ្នក។

២- ហេតុអ្វី​បាន​ជា​អ្នក​លាឈប់ ឬចាក​ចេញ​ពី​កន្លែងធ្វើ​ការ​ចាស់​របស់​អ្នក?

នេះ​ជា​សំណួរ​មួយ​ដែល​អ្នក​អាច​នឹង​ត្រូវ​បាន​សួរ។ អ្នក​សម្ភាសន៍​ចង់​ដឹង​ថា តើ​មាន​បញ្ហា​អ្វី​ដែល​បណ្តាល​ឱ្យ​អ្នក​ធ្វើ​ការ​ផ្លាស់​ប្តូរ​កន្លែង​ធ្វើ​ការ? តើ​អ្នក​ជា​អ្នក​បង្ក​បញ្ហា​ដល់​ក្រុមហ៊ុន? ហើយ​បញ្ហា​នេះ​នឹង​អាច​កើត​ឡើង​ម្តង​ទៀត​ដែរ​ឬទេ?

ប្រសិន​បើ​​អ្នក​កំពុង​តែ​រក​ការ​ងារ​ថ្មី​ធ្វើ​ដោយ​សារ​តែ​ត្រូវ​គេ​បណ្តេញ​ចេញ ឬ​ត្រូវ​គេ​កាត់​បន្ថយ​បុគ្គ​លិក អ្នក​គួរ​តែ​ត្រូវ​ត្រៀម​ចម្លើយ​នៃ​សំណួរ​នេះ ឱ្យ​បាន​រួច​រាល់ ដោយ​ផ្តល់​នូវ​ចម្លើយ​ដែល​សង្កត់​ទៅ​លើ​ន័យ​វិជ្ជមាន ជា​ជាង​អវិជ្ចមាន។

អ្នក​ប្រហែល​ជា​អាច​ឆ្លើយ​ថា៖ វា​គឺជា​បទពិសោធន៍​ដែល​ខ្ញុំ​ចង់​បំភ្លេច​វា ប៉ុន្តែ​ខ្ញុំ​បានទទួល​មេរៀន​មួយ​ដ៏​ល្អ​ពី​បទ​ពិសោធន៍​នេះ។

នៅ​ពេល​ដែលជួប​បញ្ហា​អ្វី​ដែល​មិន​ល្អ​នៅ​ក្នុង​បទ​ពិសោធន៍​ការងារ​របស់​អ្នក អ្នក​ត្រូវ​តែ​ផ្លាស់​ប្តូរ​របៀប​ឆ្លើយដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​វា​ទេរ​ទៅ​រក​ភាព​វិជ្ជមាន​វិញ។

៣- ហេតុអ្វី​បានជា​អ្នក​ចង់​ធ្វើ​ការ​នៅ​ទី​នេះ?

អ្នក​សម្ភាសន៍​ចង់​ស្តាប់​នូវ​ចម្លើយ​របស់​អ្នក​ថា ហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​ក្រុម​ហ៊ុននេះ ឬ​ក៏​មុខ​តំណែង​ណា​មួយ​ដែល​អ្នក​កំពុង​ដាក់​ពាក្យ​សុំ។

ចម្លើយ​ដែល​អ្នកមិន​គួរ​ឆ្លើយ​នោះ​គឺ៖ ខ្ញុំ​បាន​ឃើញ​វា​នៅ​លើ​ទំព័រ​ស្វែង​រកការងារ ហើយ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​បំពេញ​មុខ​តំណែង​នេះ​បាន។ ចម្លើយ​នេះ គឺវា​ប្រហាក់​ប្រហែល​នឹង​ការ​សុំ​នារី​ម្នាក់​ដើម្បី​ធ្វើ​ជា​គួរ​គ្រង ហើយ​នៅ​ពេល​ដែ​ល​នាង​សួរ​ទៅ​វិញថា “ហេតុអ្វី​បាន​ជា​លោកចង់​រៀបការ​ជាមួយ​ខ្ញុំ?”  បុរស​នោះ​ឆ្លើយ​ថា៖ ខ្ញុំតែង​ចង់​រៀប​ការ ហើយនាង​គឺជា​មនុស្ស​ស្រី។ ចម្លើយ​នេះ​គឺជា​ចម្លើយ​ដែល​ទទួលយក​បាន​នោះ​ទេ។

អ្នកគួរ​តែ​ធ្វើ​ការសិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​ក្រុម​ហ៊ុន​ដែល​អ្នក​កំពុងតែធ្វើ​ការ​ដាក់​ពាក្យដូចជា​គោល​នយោបាយ​របស់​ក្រុម​ហ៊ុន និង​បេសកម្ម​ជា​ដើម។ អ្នក​អាច​ឆ្លើយ​ថា គោល​នយោបាយ​ និង​បេសកម្ម​របស់​ក្រុម​ហ៊ុន​នោះ​ ស្រប​ទៅ​នឹង​គោល​គំនិត​របស់​អ្នកហើយ​ជាអ្វី​ដែល​ខ្ញុំ​កំពុង​តែ​ស្វែង​រក។

ចម្លើយ​ផ្សេងទៀត​សម្រាប់​សំណួរ​មួ​យ​នេះ គឺអ្នក​ទៅ​សម្ភាស​ដើម្បី​ចង់​ដង់​ឱ្យ​បាន​ច្បាស់​ថា តើ​កន្លែង​នេះ​ស័ក្តិ​សម​អ្នក​ដែរ​ឬទេ ឬមួយ​ក៏​អ្នក​អាច​ធ្វើ​ការងារនោះ​បាន​ដែរ​ឬទេ។ ចូរ​ចាំ​ថា​ អ្នក​ទៅ​សម្ភាស​ដើម្បី​ធ្វើ​សង្កេត និង​ស្វែង​យល់​ឱ្យ​បាន​ច្រើន​ចំពោះ​ក្រុម​ហ៊ុន​នោះថា​តើ​អ្នក​គួរ​តែ​ធ្វើការ​ឱ្យ​ក្រុមហ៊ុននេះ​ដែរ​ឬទេ ដោយ​មិន​មែន​ទៅ​ទី​នោះ​ដើម្បី​ឱ្យ​តែ​គេ​សង្កេត​និង​ស្វែង​យល់​ពី​អ្នក​នោះ​ទេ?

៤- តើ​អ្នក​មានចំនុចខ្សោយ​អ្វី​ខ្លះ?

នេះ​ជា​សំណួរ​មួយ​ដែល​ពិ​បាក​ឆ្លើយ។ ប្រសិន​បើ​អ្នក​ឆ្លើយ​ដោយ​ទទួល​ស្គាល់​ថា​អ្នក​មាន​បញ្ហា​អ្វី​មួយនោះ គឺបី​ដូច​ជា​អ្នកលក់​ខ្លួន​ឯ​ង​ដូច្នោះ​ដែរ។

និយោជកនឹង​ធ្វើ​ការ​ស្តាប់​ពី​របៀប​រៀប​រាប់​អំពី​គុណ​វិបត្តិ​របស់​អ្នក។ ប្រសិន​បើ​មាន​សំណួរ​នេះត្រូវ​បានសួរ អ្នក​ត្រូវ​តែ​សង្កត់​ទៅ​លើ​ន័​យ​វិជ្ជមាន ពោl​គឺ​និយាយ​អំពី​ជំនាញ​ និង​ចំណេះ​ដឹង​ដែល​អ្នក​កំពុង​តែ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​ឱ្យ​កាន់តែ​ប្រសើរ​នៅ​ក្នុង​ការ​ងារ​របស់​អ្នក។ ជ្រើស​រើស​គុណ​វិបត្តិ​មួយ​ដែល​អ្នក​មាន ហើយ​ប្រាប់​នូវ​វិធី​ដែល​អ្នក​ដោះ​ស្រាយ​សម្រាប់​បញ្ហា​នោះ។ ខាង​ក្រោម​នេះ គឺជា​ឧទាហរណ៍មួយ​ដែល​អ្នក​អាច​យក​តម្រាប់​តាម៖

ខ្ញុំជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​សម្លឹង​អ្វី​ដែល​ធំ។ ប៉ុន្តែ​ខ្ញុំ​ទទួល​ស្គាល់​ថា ពេល​ខ្លះមាន​ចំណុច​ខ្លះ​ខ្ញុំ​មិនបាន​ធ្វើ​ការពិនិត្យ​ឱ្យ​បាន​ល្អិត​ល្អន់។ ហេតុនេះ​ហើយ ខ្ញុំ​តែង​ជ្រើស​រើស​នរណា​ម្នាក់​ដែល​ជាមនុស្ស​ល្អិត​ល្អន់​មកចូល​រួម​ក្នុង​ក្រុម​របស់​ខ្ញុំជា​និច្ច។

អ្នក​ត្រូវ​ឆ្លើយ​នូវ​សំណួរឱ្យ​មាន​លក្ខណៈ​វិជ្ជមាន​ជានិច្ច។ ប្រសិន​បើ​អ្នក​ប្រាប់​អ្នក​សម្ភាសន៍​ថា​អ្នក​មាន​គុណ​វិបត្តិ​ណា​មួយ​នោះ អ្នក​ត្រូវ​តែ​ផ្តល់​ចម្លើយ​មួយ​ដែល​ប្រាប់​នូវ​វិធី​ដែល​អ្នក​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​នូវ​គុណ​វិបត្តិ​នោះ។

៥- តើ​អ្នកមានសំណួរ ឬ​ចម្ងល់​អ្វី​ដែរ​ឬ​ទេ?

ទេ ខ្ញុំគិត​ថា​អ្នក​បាន​ប្រាប់​ខ្ញុំ​លម្អិត​រាល់​អ្វី​ដែល​ខ្ញុំ​ចង់​ដឹង​រួច​ទៅ​ហើយ។ ខ្ញុំ​ប្រាកដ​ជាមាន​សំណួរ​ជាច្រើន​ដែល​ត្រូវសួរ​​ប្រសិន​បើ​ខ្ញុំ​បាន​ទទួល​ការងារនេះ។

នេះជាចម្លើយ​ដែល​មនុស្ស​ភាគ​ច្រើន​ឆ្លើយ​នូវ​សំណួរ​នេះ។ នេះ​មិន​មែន​ជា​ចម្លើយ​ដែល​ត្រឹមត្រូវ​ទេ។ នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ការងារហើយ​នោះ វា​ប្រហែល​ជា​យឺត​ពេល​ហើយ​ដើម្បី​ធ្វើ​ការ​សួរ​នូវ​រាល់​សំណួរ។

និយោជក​នឹង​រង់​ចាំ​នូវសំណួរ​របស់​អ្នក​ដើម្បី​ចង់​ដង់​ថា​តើ​តើ​មាន​ចំណាប់ ​អារម្មណ៍​យ៉ាង​ណា​ក្នុង​ការ​ធ្វើការ​នៅក្នុង​ក្រុម​ហ៊ុន​របស់​គេ។ ខាង​ក្រោមនេះ​គឺជា​សំណួរ​ដែល​ល្អៗ​ដែល​អាច​សួរ​ក្នុង​ពេល​សម្ភាសន៍។

“បាទ ខ្ញុំ​មាន​សំណួរ​ខ្លះៗ។ បើ​តាម​ការសួរ​របស់​លោក​ក្នុង​ពេល​សម្ភាសន៍ វា​ដូចជា​លោក​កំពុង​តែ​មាន​បញ្ហាជាមួយ​នឹង​អតិថិជន។ តើ​លោក​អាច​ប្រាប់​បន្ថែម​ខ្លះ​ៗ​អំពី​ស្ថាន​ភាព​បច្ចុប្បន្ន​ដែរ​ឬ​ទេ? តើ​មានការ​លំបាក​អ្វី​ខ្លះ​ដែល​និយោកជិក​ថ្មី​នឹង​ជួប​ប្រទះ​?”

ប្រ​សិន​បើ​អ្នក​មិន​​សួរ​សំណួរ​បន្ថែម​នោះ​ទេ អ្នក​នឹង​បាត់​បង់​ឱកាស​ដើម្បី​ធ្វើ​ការ​ប្រមូល​ពត៌មាន​នានា​ដែល​ជា​កត្តា​ក្នុង​ការ​សម្រេច​ចិត្ត​ថា​តើ​ទី​កន្លែង​នេះ​ស័ក្តសម​នឹងអ្នក​ដែរ​ឬទេ។

រាល់​អ្នក​សម្ភាសន៍​នីមួយៗ​តែង​តែ​មាន​របៀប​សួរ និង​សំណួរ​ខុសៗគ្នា។ សំណួរ​ទាំង៥​ខាង​លើ​គឺជា​សំណួរ​ដែល​តែង​ត្រូវ​បាន​សួរ​ជា​ញយៗ ហេតុដូចនេះ​ប្រសិន​បើ​អ្នក​បាន​ត្រៀម​ខ្លួន​រាល់​សំណួរ​ខាង​លើ​ហើយ​នោះ អ្នក​នឹង​មាន​ប្រៀប​ទៅ​លើ​អ្នក ​ដ៏​ទៃ​ទៀត​ដែល​មិន​បាន​ត្រៀម​ខ្លួនទុក​ជាមុន។

 

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ