​បើ​ខ្ញុំ​មាន​ $5000 ឬ $10,000 ដុល្លារ​ក្នុង​ដៃខ្ញុំគួរ​រកស៊ី ឬវិនិយោគអ្វី?

2378

មាន​មនុស្ស​ជាច្រើន​តែ​ង​សួរ​ថា តើ​ខ្ញុំ​គួរ​វិនិយោគ ឬរកស៊ី​អ្វី​ប្រសិន​បើ​ខ្ញុំ​មាន​ $5000 ឬ $10,000 ដុល្លារ​ក្នុង​ដៃ? 5000 ឬ​មួយ​ម៉ឺន​ដុល្លារ​ ពិត​ជា​មិន​ច្រើន​ទេ​សម្រាប់​បើក​អាជីវកម្ម​មួយ ប៉ុន្តែ​ក៏មាន​អាជីវកម្ម​ខ្លះ​កើតឡើង​ធំធាត់​ដោយ​មិន​ចាំបាច់​មាន​ដើមទុន​រហូត​ដល់5,000 ដែរ។ សំណួរ​នេះ​ប្រសិន​បើ​អ្នក​យក​ទៅ​សួរ​មនុស្ស​៥​នាក់ ប្រាកដណាស់ អ្នក​នឹង​បាន​ទទួល​5ចម្លើយ​ខុសៗគ្នា ថា​តើគួរ​រកស៊ី​ ឬទៅបណ្តាក់ទុននៅលើអ្វី។ តើមួយ​ណា​ជាចម្លើយ​ត្រឹមត្រូវ ?

តាមពិតទៅ​វាគ្មានចម្លើយ​ខុស ឬក៏ត្រូវ​នោះទេ! ពីព្រោះ​ថា អ្នក​ដែល​ផ្តល់​យោបល់​ឱ្យ​អ្នករកស៊ី​អ្វី​ ឬ​ដាក់វិនិយោគទៅលើអ្វី គឺពួកគាត់​ឆ្លើយ​ដោយ​ផ្អែក​ទៅលើ​បទពិសោធ ចំណេះដឹង និង​ការ​យល់ឃើញរ​បស់ពួកគាត់ផ្ទាល់ ហើយ​ភាគច្រើន​គឺមិនទាក់ទង​នឹងអ្នកសោះឡើយ ព្រោះថា គាត់​មិនមែនជាអ្នក ហើយ​អ្នកក៏មិនមែនជាគាត់។ ពួកគាត់ ធ្លាប់ចំណេញ​ ឬឃើញគេចំណេញ​ពីការ​វិនិយោគ​នោះ ឬពួកគាត់​មាន​ជំនាញ​ផ្នែក​នោះ ហើយ​ចូលចិត្ត​លើ​របរ​នោះដែលធ្វើ​ឱ្យ​គាត់​ទទួលបាន​ផល ហើយ​មិន​ប្រាកដ​ថា​អ្នកធ្វើ​តាម​គាត់ប្រាប់​នោះនឹងទទួលបាន​ផលដូចពួកគាត់​ប្រាប់ឡើយ។ ហេតុអ្វី? ព្រោះថា មនុស្ស​យើង​មានភាពខុសប្លែក​គ្នា ជំនាញ​ផ្សេងគ្នា ចំណង់​ចំណូលចិត្តខុសៗគ្នា ដុង​ផ្សេងៗគ្នា ។ល។ ដែលកត្តា​ទាំងនេះជាអ្នកកំណត់​ជោគវាសនា​អាជីវកម្ម ឬការវិនិយោគ។

[ad id=”5037″]

អាន​មកដល់​ត្រឹមនេះ អ្នក​ប្រាកដជា​នៅ​តែ​មាន​ចម្ងល់​ថា​តើ​គួរ​វិនិយោគ​លើអ្វីឱ្យ​ប្រាកដ? ចំពោះខ្ញុំ សម្រាប់អ្នក​ដែលសួរ​សំណួរនេះ ប្រាកដ​ណាស់​គាត់​មិនទាន់​ច្បាស់ពីខ្លួនឯង​ និង​មិនទាន់​មាន ឬមិនទាន់​បាន​ស្វែង​រកចំណុច​ខ្លាំង​ឬជំនាញ​របស់ខ្លួន​ឯងឃើញ​នៅឡើយ។ ដូចនេះ អ្នកគួរ​តែ​ចំណាយ​លុយ​ទាំងនោះ​មួយចំនួន​​ដើម្បី​វិនិយោគ​ទៅលើខ្លួន​ឯង​សិន វិនិយោគ​លើចំណេះដឹង និង​ជំនាញ​ដើម្បី​បំប៉ន​សមត្ថភាព វិនិយោគ​ទៅលើ​ការ​ពង្រីក​បណ្តាញ​ទំនាក់ទំនង​ វិនិយោគទៅលើការ​ដើរចេញ​ក្រៅ​ដើម្បី​សម្លឹង​មើលឱកាស ហើយ​ព្យាយាម​ស្វែង​យល់ខ្លួន​ឯង​ថាតើ​ចូលចិត្ត​អ្វី​ ហើយ​សាកសម​នឹងធ្វើអ្វី?
នៅពេលដែលអ្នក​ដឹងច្បាស់ពីខ្លួនឯង មានសមត្ថភាពគ្រប់គ្រាន់ ដឹងពីពិភពខាងក្រៅ ខ្ញុំ​គិត​ថា អ្នក​នឹងចាប់ផ្តើម​ឃើញ​ឱកាស។ ពេលខ្លះ​នៅពេលឱកាស​មកដល់ មិនមាន​ដើម​ទុន ឬមាន​តិចតួច​ក៏​អ្នកនៅតែអាច​ចាប់ផ្តើម​អាជីវកម្ម​មួយ​បានផងដែរ។ 

ចូរ​វិនិយោគលើខ្លួន​​ឯង​ជាមុន​សិន មុន​នឹង​ចាប់​ផ្តើម​វិនិយោគ​លើអាជីវកម្ម ឬការវិនិយោគ ព្រោះថា នៅពេលដែល​ដឹងច្រើន ចេះច្រើន អ្នកប្រាកដជា​អាច​កាត់បន្ថយ​ហានិភ័យ ហើយ​មានភាពប្រាកដប្រជា​ជាងមុនសម្រាប់​ការ​ចាប់ផ្តើម​អាជីកម្ម ឬការវិនិយោគ​ណាមួយ!

[bws_promobar]

Previous articleបន្ទាប់ពីទទួលបានពាន​រង្វាន់ពីសហរដ្ឋអាមេរិក តើគាត់ចែករំលែកបទពិសោធន៍អ្វីខ្លះ?
Next articleគន្លឹះ​អានសៀវភៅ​ឱ្យបានច្រើនជាងមុន!
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។