spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងគន្លឹះប្រើ Clickbait នៅក្នុងយុទ្ធសាស្ត្រទីផ្សារមាតិការបស់អ្នក

គន្លឹះប្រើ Clickbait នៅក្នុងយុទ្ធសាស្ត្រទីផ្សារមាតិការបស់អ្នក

-

clickbait សំដៅលើការអនុវត្តនៃការសរសេរចំណងជើងដែលនាំឱ្យមានការយល់ច្រឡំឬដើម្បីបំភាន់ដើម្បីទាក់ទាញការចុចលើមាតិកាណាមួយ ដូចជាមាតិកាគេហទំព័រណាមួយពីអត្ថបទព័ត៌មានរហូតដល់ blog posts, infographics, វីដេអូ, ការសំភាសន៍ និងអ្វីៗជាច្រើនទៀត។ ហើយដើម្បីកាន់តែសិក្សាស៊ីជម្រៅអំពី clickbait អ្នកអាចចូលអានអត្ថបទពេញមានចំណងជើងថា “ឈ្វេងយល់ពី យុទ្ធសាស្រ្តដាក់ចំណងជើងផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញ(clickbait)”ឬចុចlinkនេះ https://kumnit.com/ឈ្វេងយល់ពី-យុទ្ធសាស្រ្ត/

ឈ្វេងយល់ពីក្រមសីលធម៌នៃការប្រើ clickbait

ការប្រើ Clickbait ជាយុទ្ធសាស្រ្តទីផ្សារឌីជីថលដែលទទួលបានជោគជ័យបំផុត ប៉ុន្តែក៏អាចធ្វើឱ្យម៉ាកយីហោរបស់អ្នកខូចខាតផងដែរប្រសិនបើធ្វើខុស។ ដូច្នេះដើម្បីជៀសវាងការធ្វើខុស ចូរឈ្វេងយល់ និងអនុវត្តន៍តាមក្រមសីលធម៌នៃការប្រើ Clickbait ឱ្យទទួលបានលទ្ធផលល្អ។

ទី1. ត្រូវតែសរសេរចំណងជើងនិងខ្លឹមសារគួរឱ្យទាក់ទាញអារម្មណ៍ ហើយមានភាពស្មោះត្រង់ដែលគួរជាទីជឿជាក់បាន

ទី2. កុំធ្វើឱ្យទស្សនិកជនរបស់អ្នកមានការខកចិត្ត នៅពេលចុចអានអត្ថបទឬចុចមើលវីដេអូផ្សព្វផ្សាយរបស់អ្នក

គន្លឹះប្រើ Clickbait នៅក្នុងយុទ្ធសាស្ត្រទីផ្សារមាតិការបស់អ្នក

ក្រោយពីអ្នកបានដឹងពីរបៀបប្រើ Clickbait ប្រកបដោយក្រមសីលធម៌ហើយ ដូច្នេះអ្នកអាចចាប់ផ្ដើមអនុវត្តនូវយុទ្ធសាស្ត្រទាំង 6 ខាងក្រោម នៅក្នុងទីផ្សារមាតិការបស់អ្នក (Content Marketing)។

1. ប្រើគម្លាតនៃការចង់ដឹង ចង់ឃើញ ប៉ុន្តែកុំទាញយកប្រយោជន៍ពីវា

ជៀសវាងសម្ភារៈដែលទាក់ទាញអារម្មណ៍និងការអះអាងមិនត្រឹមត្រូវ ដោយធ្វើយ៉ាងណា ឱ្យទស្សនិកជនមានអារម្មណ៍ថា ពួកគេទទួលបានគុណប្រយោជន៍ច្រើនពីមាតិការបស់អ្នក។

2. ផ្តល់ជូនតាមការសន្យាណាមួយដែលអ្នកបានសន្យា

ទស្សនិកជនរបស់អ្នករំពឹងលើព័ត៌មានដែលអ្នកបានសន្យាជាមួយពួកគេ ដូច្នេះអ្នកត្រូវបំពេញការសន្យានោះឱ្យក្លាយជាការពិត ដើម្បីកុំឱ្យទស្សនិកជនរបស់អ្នកមានការខកខិត្ត ឧទាហរណ៍៖ អ្នកបានសន្យានឹងទស្សនិកជនថា គេហទំព័ររបស់អ្នកនឹងផ្ដល់ជូននូវចំណេះដឹងពាក់ព័ន្ធនឹងទីផ្សារឱ្យបានច្រើន ឬសន្យាផ្សេងទៀតតាមទស្សនវិស័យ បេសកកម្មរបស់អ្នក ដូច្នេះអ្នកត្រូវធ្វើឱ្យដូចពាក្យសន្យាដែលអ្នកបានសន្យានោះ។ ក្នុងករណីប្រសិនបើទស្សនិកជនរបស់អ្នកមានអារម្មណ៍ជាប់លាប់ថា ពួកគេមិនអាចជឿទុកចិត្តលើពាក្យសន្យារបស់អ្នក នោះពួកគេនឹងមិនបន្តធ្វើអន្តរកម្មជាមួយម៉ាកយីហោ ឬគេហទំព័ររបស់អ្នកទៀតឡើយ។

3. ស្មោះត្រង់ជាមួយអ្នកអាននិងចៀសវាងព័ត៌មានមិនពិត

ក្លាយជាពន្លឺនៃភាពស្មោះត្រង់។ យោងតាមលោក Edleman អតិថិជន 53% ត្រូវជឿជាក់លើម៉ាកយីហោដែលពួកគេបានអន្តរកម្មជាមួយ ប្រសិនបើអ្នកនៅតែស្មោះត្រង់ជាមួយអ្នកមើល អ្នកនឹងមានឱកាសដ៏ប្រសើរក្នុងការបម្លែងពួកគេឱ្យក្លាយជាអតិថិជនរបស់អ្នកឆាប់ៗដែរ។

4. ប្រើលេខនៅក្នុងចំណងជើងរបស់អ្នក

លេខតំណាងឱ្យជំហានសកម្មភាពដែលទស្សនិកជនរបស់អ្នកអាចប្រើដើម្បីសម្រេចគោលដៅរបស់ពួកគេ។ បញ្ជីលេខក៏ជួយកែលម្អការស្កេននិងធ្វើឱ្យអ្នកអានងាយស្រួលក្នុងការអានមាតិការបស់អ្នកឆាប់យល់បានលឿន។

5. យកចិត្តទុកដាក់លើទិន្នន័យរបស់អ្នក

នៅពេលប្រើចំណងជើងចាប់ផ្ដើមដំបូងនៃ Clickbait (Clickbait headlines) ចូរវិភាគលើចំណងជើងផ្សេងទៀត ដើម្បីឱ្យដឹងថា តើមួយណាដំណើរការល្អជាង? ការធ្វើបែបនេះ វាប្រៀបដូចជាការធ្វើទីផ្សារដែរ ដោយតួលេខនៅក្នុងទិន្នន័យបង្ហាញពីការវិភាគ គឺមិនដែរកុហក។

6. សរសេរលើសពីការចុចចូល

ចំណងជើងគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ អ្វីដែលសំខាន់ គឺគុណភាពនៃមាតិការបស់អ្នកទាំងមូល។ ខណៈពេលដែលចំណងជើងដ៏ទាក់ទាញរបស់អ្នក អាចនាំទស្សនិកជនបានមកទំព័រឬគេហទំព័ររបស់អ្នក មាតិការបស់អ្នកនឹងធ្វើឱ្យពួកគេសម្រេចចិត្តថា គួរបន្តឬបញ្ឈប់ការតាមដានមាតិការបស់អ្នក ដូច្នេះកុំធ្វេសប្រហែសអ្វីដែលនៅសល់។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ