spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងជំនាញដែលមានតម្រូវការច្រើននៅក្នុងអាជីពទីផ្សារឌីជីថល!

ជំនាញដែលមានតម្រូវការច្រើននៅក្នុងអាជីពទីផ្សារឌីជីថល!

-

១. អ្នកវិភាគ និងបកប្រែទិន្នន័យ៖
ជាមួយនឹងការកើនឡើងនៃការប្រើប្រាស់ទិន្នន័យនៅក្នុងទីផ្សារឌីជីថល ក្រុមហ៊ុននីមួយៗតែងត្រូវការអ្នកដែលជំនាញក្នុងការវិភាគ និងបកស្រាយទិន្នន័យដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ចៀសវាងហានិភ័យណាមួយកើតឡើងដោយយថាហេតុ មុនពេលចង់ចាប់ផ្ដើមអនុត្តន៍ ផែនការអាជីវកម្មថ្មីមួយ។

២. ចេះប្រើបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាពការងារ

នៅក្នុងយុគសម័យនេះ ប្រសិនបើអ្នកខ្វះចំណេះដឹង និងពុំចេះប្រើបច្ចេកវិទ្យាដើម្បីធ្វើការឲ្យទេ ការងាររបស់ អ្ន​ក​​នឹងមានភាពស៊ាំញ៉ាំជាងមុន និងត្រូវចំណាយពេលយូរជាងមុន​ទើបអាចបញ្ចប់​ការងារមួយៗ​បាន។  ដូចបច្ចុប្បន្ននេះដូច្នឹងដែរ មនុស្សបានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីធ្វើជាទីប្រឹក្សា និងជួយសម្រួល​ដល់ការងារ​​ប្រចាំ​ថ្ងៃរបស់ខ្លួនដើម្បីឲ្យមានភាពរហ័សជាងមុន។

ដូច្នេះយើងគ្រប់គ្នាកំពុងតែរស់នៅក្នុងសម័យបច្ចេកវិទ្យា ទោះបីជាមិនមានជំនាញផ្នែកបច្ចេកវិទ្យា យ៉ាងហោចណាស់ក៏ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពការងារដែរ។

៣.​ Content Marketing: ទីផ្សារមាតិកា

Content Marketing ត្រូវបានគេស្គាល់ថា ជាទីផ្សារមាតិកា ដែលតម្រូវឲ្យអ្នកទីផ្សារព្យាយាមស្វែងរក​គំនិត​បែបណាដើម្បីអាចទាក់ទាញអ្នកទស្សនាឲ្យពេញចិត្ត និងចង់តាមដានបន្ថែមអំពីមាតិការបស់អ្នក។ ដូច្នេះអ្នកដែលមានសមត្ថភាពក្នុងការធ្វើ Content Marketing ដែលពោរពេញ​ទៅដោយគំនិត​ច្នៃប្រឌិត​ខ្ពស់ គឺមានតម្រូវការច្រើន។

៤. Video Marketing: ទីផ្សារវីដេអូ

ទីផ្សារវីដេអូ គឺផ្ដោតទៅលើការផលិតវីដេអូដើម្បីផ្សព្វផ្សាយផលិតផល តាមរយៈការបង្កើតជារឿងរ៉ាវណា មួយដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាឲ្យចង់មើលរហូតដល់ចប់ ដោយបង្កប់ នូវការផ្សព្វ ផ្សាយផលិតផល។ ការបង្កើមាតិកាវីដេអូនេះ គឺកំពុងតែមានការពេញនិយមខ្លាំងមែនទែន ហើយក៏មានអ្នកចូលរួមមើលច្រើនជាងប្រភេទមាតិកាផ្សេងៗផងដែរ។

៥.​ ទីផ្សារបណ្ដាញសង្គម

ដោយយោងទៅតាមគេហទំព័រ Datarepotal​ https://datareportal.com/reports/digital-2022-cambodia បានបង្ហាញឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គម​នៅក្នុងប្រទេសកម្ពុជានៅដើមឆ្នាំ 2022 នេះមាន៖ Facebook មាន 11.60 million, Instargram មាន 2.05 million, និង TikTok មានចំនួន 6.68 million​។

ដូច្នេះប្រសិនបើអ្នកមានចំណេះដឹង និងជំនាញក្នុង​ការបង្កើតមាតិកា​នៅលើបណ្ដាញ​សង្គម​ឲ្យ​មាន​ភាពទាក់ទាញ និងមាន​ការចូលរួម​ច្រើន​ពីទស្សនិកជន, ចេះបង្កើតយុទ្ធនាការផ្សព្វផ្សាយ និងចេះវិភាគ ទិន្នន័យដែល ទទួលបាន នោះអ្នកនឹងមានឱកាសច្រើនក្នុងការរកចំណូលបន្ថែមពីជំនាញមួយនេះ។

៦. Search Engine Optimization:

អ្នកជំនាញ SEO នេះគឺចង់សំដៅទៅលើអ្នកដែលមានជំនាញក្នុងការរៀបចំពាក្យគន្លឺះដាក់នៅលើគេហទំព័រ ឲ្យស្ថិតនៅលើគេបង្អស់ដើម្បីបង្កើនភាពទុកចិត្ត និងភាពងាយស្រួល​ដល់អ្នកស្វែងរកក្នុ​ងការ​រុករក​ព័ត៌មាន​ណា​មួយ ឬដើម្បីចុចចូលអាននៅក្នុងលីងគេហទំព័រឲ្យបានច្រើនជាងគេ។ ព្រោះអ្នកទាំង​អស់គ្នាដឹង​ស្រាប់ហើយថា នៅពេលដែលអ្នកទាំងអស់គ្នាចង់ធ្វើការស្រាវជ្រាវ ឬអានអត្ថបទណាមួយ ដំបូង​គេ​បង្អស់​អ្នក​ទាំងអស់គ្នាប្រាកដជាចុចនៅលើគេហទំព័រលើគេជាមិនខាន ព្រោះវាគឺជាគេហទំព័រដែល មនុស្សគ្រប់គ្នាតែងតែចូលមើល ចូលអាន និងអាចជឿជាក់បាន។ ដូច្នេះប្រសិន​​បើអ្ន​ក​មាន​ជំនាញមួយនេះ នៅក្នុងវិស័យទីផ្សារឌីជីថល អ្នកនឹងមានឱកាសច្រើនពីក្រុមហ៊ុនផ្សេងៗ។

៧. អ្នកជំនាញផ្នែក Media Buying

Media Buying ឬAd Buyer គឺជាអ្នកបច្ចេកទេស​ដែលធ្វើការទិញការផ្សព្វផ្សាយពាណិជ្ជកម្មធំៗនៅលើ វេទិកាផ្សេងៗ ដូចជា Google Ads, Facebook Ads Tiktok និង LinkedIn Ads ដើម្បីជម្រុញឲ្យ ផលិតរបស់អ្នកឲ្យចំអតិថិជនគោលដៅ និងសួរទិញច្រើន ។ បន្ថែមពីនេះ អ្នកជំនាញផ្នែក Media Buying នេះផងដែរ ចាំបាច់ត្រូវចេះ៖

– Analytical skills ៖ ធ្វើការវិភាគ វិភាគរកមើលពីភាពមិនប្រក្រតីនៃការផ្សព្វផ្សាយ
– Strategic thinking៖ មានការគិតបែបយុទ្ធសាស្ត្រដើម្បីធ្វើឲ្យយុទ្ធនាការផ្សព្វផ្សាយរបស់ខ្លួនមាន ប្រសិទ្ធភាព និងទទួលបានជោគជ័យ

– Adaptability៖ ចេះបត់បែន និងគិតរិះរកមធ្យោបាយបានរហ័ស ដើម្បីដោះស្រាយនៅពេល Ad​ ណាមួយមិនដំណើរការ ព្រមទាំងតាមដានរកមើលពីភាពមិនប្រាកដប្រជានៃការផ្សព្វផ្សាយផងដែរ។

– Communication skills៖ Media Buyer​ ត្រូវពូកែទំនាក់ទំនង និងចរចាតម្លៃ ដើម្បីងាយស្រួលក្នុងការនិយាយជាមួយនឹងភ្ញៀវ និងធ្វើឲ្យការផ្សព្វផ្សាយនោះមានប្រសិទ្ធភាពខ្ពស់។ ដូច្នេះសម្រាប់អ្នកដែលមានជំនាញនេះនឹងទទួលបានឱកាសការងារច្រើនពីក្រុមហ៊ុនអាជីវកម្មផងដែរ។

ប្រភព៖ ChatGPT

Rin Hanavy
Rin Hanavyhttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត គេហទំព័រពន្លក ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រអាជីវកម្ម ការងារ និងការអភិវឌ្ឍខ្លួនឯង។ ជានិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាញទីផ្សារ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ