spot_img
spot_img
Homeធុរកិច្ចដោយសារកូវីដ១៩ក្រុមហ៊ុន​ផលិតស្រោមអនាម័យ​នៅម៉ាឡេស៊ីមាន​កំនើនការលក់តាមអនឡាញរហូតដល់ទៅ៧ដង

ដោយសារកូវីដ១៩ក្រុមហ៊ុន​ផលិតស្រោមអនាម័យ​នៅម៉ាឡេស៊ីមាន​កំនើនការលក់តាមអនឡាញរហូតដល់ទៅ៧ដង

-

ក្រុមហ៊ុនផលិត​ស្រោមអនាម័យដែលធំជាងគេមួយនៅម៉ាឡេស៊ី និង​នៅក្នុងពិភពលោកឈ្មោះ Karex ​ត្រូវបានរាយការណ៍ថាការលក់តាមរយៈអនឡាញ​មានការផ្ទុះឡើងយ៉ាងខ្លាំង​រហូតទៅ​៧ដង​ក្នុង​កំឡុងពេលឆមាសទី១​ឆ្នាំ​នេះដោយសារតែ​ការ​បិទ​ប្រទេសដែលចាប់ផ្តើម​តាំងពី​ខែ​មីនា​មក ​ នេះ​បើយោងតាមសម្តីរបស់អគ្គនាយកក្រុមហ៊ុនលោក Goh Miah Kiat។

ក្នុងកំឡុងពេលដែល​ការលក់តាម​ហាង​ត្រូវបាន​រាយការណ៍​ថា​មានការធ្លាក់ចុះ និងទទួលផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែ​ការ​រិតត្បិត​ការដើរហើរ​ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ការ​ឆ្លងរាលដាលជម្ងឺកូវីដ១៩ ការលក់តាម​អនឡាញ​មាន​ការ​កើនឡើងគួរឱ្យកត់សម្គាល់។

ក្រុមហ៊ុន​នេះ​ត្រូវបាន​បង្កើតឡើង​នៅឆ្នាំ​១៩៨៨ ហើយ​ត្រូវបានអះអាន​ដោយក្រុមហ៊ុនថា ជា​រោងចក្រ​ផលិត​ស្រោមអនាម័យ​ធំជាងគេបំផុត​ក្នុង​ពិភពលោក​ដោយ​​ផលិត​ស្រោម​ចំនួន​៥ពាន់លាន់បន្ទះ​ក្នុង​មួយឆ្នាំ​ ឬស្មើ​នឹង​២០%​នៃចំនួន​ស្រោម​អនាម័យ​ដែលផលិតបានក្នុងពិភពលោក។

នៅមុនពេល​កូវី១៩ ការលក់ផលិត​របស់ក្រុមហ៊ុននេះតាមបណ្តាញអនឡាញ​គឺ​មិនសូវបាន​ជោគជ័យនោះទេ វាគ្រាន់តែជា​ការ​ធ្វើឱ្យមានវត្តមាន​នៅប្រព័ន្ធ​អនឡាញបណ្ណោះ​កាលពីមុន តែក្នុងកំឡុងពេលនេះអ្វីៗបានប្រែប្រួល​ដោយការលក់មានការកើនឡើង​៦០០%តាមប្រព័ន្ធអនឡាញ ហើយទំនោរនេះគឺ​ចាប់ផ្តើមកាន់តែផុសផុលដោយមនុស្ស​ចាប់ផ្តើម​ប្តូរការទិញពីហាងខាងក្រៅមកការជាវតាមអនឡាញវិញ។

ដោយសារតែការកើនឡើងនេះ ក្រុមហ៊ុនបានបង្កើន​ការវិនិយោគទៅលើក្រុមទីផ្សារអនឡាញរបស់ខ្លួនបន្ថែមទៀត។

គំនិត
គំនិតhttp://www.kumnit.com
គំនិត គឺជាគេហទំព័រ​មួយ​ដែលជួយ​ពង្រឹងចំណេះដឹងទាក់ទង​នឹង​ធុរកិច្ច​ដល់សហគ្រិនខ្មែរ​ដែលកំពុង​តែ​គ្រប់គ្រង និង​ដឹកនាំ​អាជីវកម្មខ្នាតតូច និងមធ្យមរបស់ខ្លួន​ ជាពិសេស​នៅលើយុទ្ធសាស្ត្រទីផ្សារ​សម័យទំនើប ការគ្រប់គ្រង​អាជីវកម្ម ការអភិវឌ្ឍន៍អាជីវកម្ម និង​ការ​រក្សា​កំណើន​រីកចម្រើនអាជីវកម្ម។ ពួកយើងចង់បំផុស​គំនិតច្នៃប្រឌិត គំនិត​នវានុវត្ត និងការ​ចេះដោះស្រាយបញ្ហាអាជីវកម្មដោយខ្លួនឯង ដែលសុទ្ធសឹងតែជាជំនាញ​ចាំបាច់ខ្លាំង​នៅក្នុង​សម័យកាលឌីជីថល។ គំនិត ចង់ឃើញ​សហគ្រិនខ្មែរ អាជីវកម្មខ្មែរ​មាន​ភាព​ប្រកួតប្រជែងខ្ពស់ និង​អាចរីកលូតលាស់​ធំធាត់​យូរអង្វែង និង​អាចឈានជើង​ចូលទីផ្សារ​អន្តរជាតិ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ