ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Search
គំនិត
ធុរកិច្ច
ធុរកិច្ច & អាជីវកម្ម
យុទ្ធសាស្ត្រទីផ្សារឌីជីថល
យុទ្ធសាស្ត្រទីផ្សារ
យុទ្ធសាស្ត្រលក់
អាជីវកម្មកំពុងពេញនិយម
គ្រប់គ្រង
ភាពជាអ្នកដឹកនាំ
ធុរកិច្ចអន្តរជាតិ
កសិកម្ម
ហិរញ្ញវត្ថុ
បច្ចេកវិទ្យា
អចលនទ្រព្យ
ទូទៅ
អភិវឌ្ឍន៍ខ្លួនឯង
អនុវត្ត និងគន្លឹះខ្លីៗ
សេដ្ឋកិច្ច
ទំនងតើ!
Video/PodCast
Premium
Home
Tags
Karex
Tag: Karex
ធុរកិច្ច
ដោយសារកូវីដ១៩ក្រុមហ៊ុនផលិតស្រោមអនាម័យនៅម៉ាឡេស៊ីមានកំនើនការលក់តាមអនឡាញរហូតដល់ទៅ៧ដង
ក្រុមហ៊ុនផលិតស្រោមអនាម័យដែលធំជាងគេមួយនៅម៉ាឡេស៊ី និងនៅក្នុងពិភពលោកឈ្មោះ Karex ត្រូវបានរាយការណ៍ថាការលក់តាមរយៈអនឡាញមានការផ្ទុះឡើងយ៉ាងខ្លាំងរហូតទៅ៧ដងក្នុងកំឡុងពេលឆមាសទី១ឆ្នាំនេះដោយសារតែការបិទប្រទេសដែលចាប់ផ្តើមតាំងពីខែមីនាមក នេះបើយោងតាមសម្តីរបស់អគ្គនាយកក្រុមហ៊ុនលោក Goh Miah Kiat។ ក្នុងកំឡុងពេលដែលការលក់តាមហាងត្រូវបានរាយការណ៍ថាមានការធ្លាក់ចុះ និងទទួលផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការរិតត្បិតការដើរហើរដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជម្ងឺកូវីដ១៩ ការលក់តាមអនឡាញមានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ហើយត្រូវបានអះអានដោយក្រុមហ៊ុនថា ជារោងចក្រផលិតស្រោមអនាម័យធំជាងគេបំផុតក្នុងពិភពលោកដោយផលិតស្រោមចំនួន៥ពាន់លាន់បន្ទះក្នុងមួយឆ្នាំ ឬស្មើនឹង២០%នៃចំនួនស្រោមអនាម័យដែលផលិតបានក្នុងពិភពលោក។ នៅមុនពេលកូវី១៩ ការលក់ផលិតរបស់ក្រុមហ៊ុននេះតាមបណ្តាញអនឡាញគឺមិនសូវបានជោគជ័យនោះទេ វាគ្រាន់តែជាការធ្វើឱ្យមានវត្តមាននៅប្រព័ន្ធអនឡាញបណ្ណោះកាលពីមុន តែក្នុងកំឡុងពេលនេះអ្វីៗបានប្រែប្រួលដោយការលក់មានការកើនឡើង៦០០%តាមប្រព័ន្ធអនឡាញ ហើយទំនោរនេះគឺចាប់ផ្តើមកាន់តែផុសផុលដោយមនុស្សចាប់ផ្តើមប្តូរការទិញពីហាងខាងក្រៅមកការជាវតាមអនឡាញវិញ។ ដោយសារតែការកើនឡើងនេះ ក្រុមហ៊ុនបានបង្កើនការវិនិយោគទៅលើក្រុមទីផ្សារអនឡាញរបស់ខ្លួនបន្ថែមទៀត។