ការគ្រប់គ្រងធនធានមនុស្សបានល្អ ជាផ្នែកមួយដ៏ធំដែលជួយជំរុញឱ្យក្រុមហ៊ុនកាន់តែទទួលបានភាពជោគជ័យ ដូច្នេះម្ចាស់អាជីវកម្មគ្រប់រូប គួរតែគិតផ្ដោតលើចំណុចនេះ ជាពិសេសត្រូវបង្វឹកឱ្យប្រធានផែ្នកគ្រប់គ្រងធនធានមនុស្ស (HRM) ទាំងអស់ យល់ដឹងច្បាស់ពីដំណាក់កាលដែលធ្វើឱ្យការគ្រប់គ្រងធនថានមនុស្សកាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់។
តើអ្វីជាការគ្រប់គ្រងធនធានមនុស្ស?
គឺសំដៅលើការធ្វើសកម្មភាពនានាដើម្បីគ្រប់គ្រងមនុស្សក្នុងការធ្វើយ៉ាងណាសម្រេចបាននូវផលិតភាពការងារខ្ពស់។ ដោយក្នុងនោះ មាន ប្រធានម្នាក់ (HR) ផ្ដល់ជាចំណេះដឹង ការបណ្ដុះបណ្ដាល បង្កើតច្បាប់គោលការណ៍ និងគ្រប់គ្រងភាពប៉ិនប្រសប់របស់បុគ្គលម្នាក់ៗ។
ដំណាក់កាលដំបូងដើម្បីអាចគ្រប់គ្រងធនធានមនុស្ស
នៅក្នុងចំណុចនេះ ម្ចាស់អាជីវកម្មគួរតែដឹងពីដំណាក់កាលខាងក្រោម ជាពិសេសបង្វឹកឱ្យប្រធានគ្រប់គ្រងធនធានមនុស្សដើម្បីស្ទាត់ជំនាញលើការគ្រប់គ្រងមនុស្សដោយត្រូវឈ្វេងយល់លម្អិតនូវចំណុចខាងក្រោម។
1. ការជ្រើសរើសបុគ្គលិក
2. ការគ្រប់គ្រងការអនុវត្តការងាររបស់បុគ្គលិក
3. ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍបុគ្គលិកឱ្យកាន់តែមានសមត្ថភាពខ្លាំង
4. ការធ្វើផែនការបណ្ដុះអ្នកបន្តវេន
5. គិតគូរពីអត្ថប្រយោជន៍ដល់បុគ្គលិក
6. បង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងព័ត៌មានបុគ្គលិក
7. ទិន្នន័យនិងការវិភាគពីសមត្ថភាពបុគ្គលិក