Home Tags HRM

Tag: HRM

ចំណេះដឹងសម្រាប់ HR ក្នុងយុគសម័យថ្មី

នៅក្នុងអង្គភាពមួយ អាចទទួលបានរីកចម្រើនខ្លាំងបាន លុះត្រាតែមានថ្នាក់ដឹកនាំខ្លាំងដែរ ហើយក៏មានផ្នែកមួយទៀតក៏សំខាន់ដែរ ក្នុងការជួយជំរុញឱ្យអង្គភាពពោរពេញទៅដោយក្រុមការងារល្អៗ និងមានសមត្ថភាពខ្លាំង ដើម្បីចូលរួមចំណែកធ្វើឱ្យកាន់តែមានភាពរីកចម្រើននៅក្នុងអង្គភាព។ អ្វីដែលសំខាន់ នៅក្នុងយុគសម័យនេះ ជាសម័យដែលគេពេញនិយមប្រើប្រាស់បច្ចេកវិទ្យា និងបម្លែងខ្លួនឱ្យកាន់តែមានសមត្ថភាពខ្លាំងជាងមុន ហើយនៅក្នុងចំណុចនេះ ចំពោះអ្នកដែលមានតួនាទីជា HR ឬថ្នាក់ដឹកនាំមានបំណងចង់ពង្រឹងសមត្ថភាព HR ក្នុងអង្គភាពរបស់ខ្លួន គួរតែជំរុញឱ្យផ្នែក HRឈ្វេងយល់បន្ថែមពីចំណេះដឹង ចំនួន 4 ខាងក្រោម៖ 1. ភាពធន់របស់បុគ្គលម្នាក់ៗនិងអង្គភាពទាំងមូល ចំពោះអ្នកជំនាញផ្នែកធនធានមនុស្សនាពេលអនាគត ការងារនឹងរួមបញ្ចូលការអភិវឌ្ឍន៍សមត្ថភាពផ្ដោតអារម្មណ៍ឱ្យខ្លាំង ឱ្យកាន់តែរឹងមាំ...

ដំណាក់កាលដំបូងនៃការគ្រប់គ្រងធនធានមនុស្ស

ការគ្រប់គ្រងធនធានមនុស្សបានល្អ ជាផ្នែកមួយដ៏ធំដែលជួយជំរុញឱ្យក្រុមហ៊ុនកាន់តែទទួលបានភាពជោគជ័យ ដូច្នេះម្ចាស់អាជីវកម្មគ្រប់រូប គួរតែគិតផ្ដោតលើចំណុចនេះ ជាពិសេសត្រូវបង្វឹកឱ្យប្រធានផែ្នកគ្រប់គ្រងធនធានមនុស្ស (HRM) ទាំងអស់ យល់ដឹងច្បាស់ពីដំណាក់កាលដែលធ្វើឱ្យការគ្រប់គ្រងធនថានមនុស្សកាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់។ តើអ្វីជាការគ្រប់គ្រងធនធានមនុស្ស? គឺសំដៅលើការធ្វើសកម្មភាពនានាដើម្បីគ្រប់គ្រងមនុស្សក្នុងការធ្វើយ៉ាងណាសម្រេចបាននូវផលិតភាពការងារខ្ពស់។ ដោយក្នុងនោះ មាន ប្រធានម្នាក់ (HR) ផ្ដល់ជាចំណេះដឹង ការបណ្ដុះបណ្ដាល បង្កើតច្បាប់គោលការណ៍ និងគ្រប់គ្រងភាពប៉ិនប្រសប់របស់បុគ្គលម្នាក់ៗ។ ដំណាក់កាលដំបូងដើម្បីអាចគ្រប់គ្រងធនធានមនុស្ស នៅក្នុងចំណុចនេះ ម្ចាស់អាជីវកម្មគួរតែដឹងពីដំណាក់កាលខាងក្រោម ជាពិសេសបង្វឹកឱ្យប្រធានគ្រប់គ្រងធនធានមនុស្សដើម្បីស្ទាត់ជំនាញលើការគ្រប់គ្រងមនុស្សដោយត្រូវឈ្វេងយល់លម្អិតនូវចំណុចខាងក្រោម។ 1. ការជ្រើសរើសបុគ្គលិក 2. ការគ្រប់គ្រងការអនុវត្តការងាររបស់បុគ្គលិក 3. ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍបុគ្គលិកឱ្យកាន់តែមានសមត្ថភាពខ្លាំង 4....