កាលពីសប្តាហ៍មុននៅក្នុងរាជធានីភ្នំពេញមានព្រឹត្តិការណ៍ពិព័រណ៍កុមារធំមួយដែលប្រារព្ធឡើងរយៈពេល២ថ្ងៃនៅសាលពិព័រណ៍កោះពេជ្យ។ ឆ្នាំនេះជាលើកទី៤នៃការប្រារព្ធកម្មវិធីពិព័រណ៍កុមារនេះឡើង។ កាលពីឆ្នាំមុនយើងឃើញមានចំនួនអាណាព្យាបាល កុមារានិងកុមារី បានចូលរួមយ៉ាងច្រើនកុះករដែលតួរលេខប្រហែលស្មើរនឹង២០,០០០នាក់ រីឯឆ្នាំនេះចំនួនអាណាព្យាបាលកើនឡើងខ្ពស់លើសពីឆ្នាំមុនរហូតដល់ប្រមាណ១ម៉ឹននាក់ បើយោងតាមស្ថិតិផ្តល់ដោយលោក លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុនអនុស្សា។ ក្រៅពីវត្តមានអ្នកទស្សនាជាច្រើនកកុញ ក្រុមហ៊ុនឯកជនក៏មានចំនួនមិនតិចដែរដែលបានបង្ហាញវត្តមាននៅក្នុងកម្មវិធីនេះ។ ចំនួនសរុបប្រហែល៩៩ដែលក្រុមហ៊ុននិមួយៗបានចំណាយថវិកាខ្ទង់ពាន់ដល់ម៉ឺនដុល្លាដើម្បីរៀបចំ ដាក់កម្លាំងបុគ្គលិក និងចំណាយទៅលើការជួលស្តង់។
ក្នុងព្រឹត្តិការណ៍នេះ បើយើងធ្វើការសង្កេតទៅលើប្រភេទនៃសេវាកម្មនិងផលិតផលយើងអាចចែកក្រុមហ៊ុនទាំងអស់នោះជាប្រាំពីរក្រុមផ្សេងៗគ្នា។ ក្នុងចំណោមនោះមួយភាគធំគឺជាសាលារៀននិងមជ្ឈមណ្ឌលថែទាំកុមារ ក្រៅពីនោះមានក្រុមហ៊ុនផ្គត់ផ្គង់ទៅលើអាហារកុមារ(ដូចជាម្សៅទឺកដោះគោនិងអាហាបំប៉ន) ក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់កុមារ និងក្រុមហ៊ុនផ្គត់ផ្គងលើសម្ភារៈក្មេងលេងនិងសម្ភារៈសិក្សា។ ក្រុមហ៊ុនទាំងអស់នេះសុទ្ធតែមានអតិថិជនគោលដៅដូចគ្នា ពោលគឺកុមារ។ ជាការពិតណាស់ពិព័រណ៍កុមារគឺជាកម្មវិធីពិព័រណ៍មួយដែលមានប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ណាស់សម្រាប់ក្រុមហ៊ុនដែលផ្តល់សេវាកម្ម ឬផលិតផលទាក់ទងនឹងកុមារព្រោះអតិថិជនគោលដៅរបស់គេគឺនៅប្រជុំគ្នានៅទីនោះ ក៏ប៉ុន្តែក្រុមហ៊ុនទាំងនោះត្រូវតែកំណត់ឲ្យបានច្បាស់លាស់ពីអ្វីដែលចង់បាន។ ឧទាហរណ៍សាលារៀនត្រូវតែដឹងថាតើគេចង់ចែកខិត្តប័ណ្ណដល់អាណាព្យាបាលកុមារចំនួនប៉ុន្មាននាក់? តើគេចង់បានអ្វីចេញពីខិត្តប័ណ្ណទាំងនោះ? តើចង់ទទួលបានការចុះឈ្មោះដើម្បីទទួលបានព័ត៌មានពីអាណាព្យាបាលកុមារចំនួនប៉ុន្មាននាក់? (ចំនួននៃការចុះឈ្មោះទទួលព័ត៌មានជាចំណុចសំខាន់មួយព្រោះវាអាចបម្លែងជាការចុះឈ្មោះចូលរៀននៅពេលក្រោយបាន។ ល។ ចំណុចផ្សេងៗទៀតដែលគេត្រូវតែផ្តោតលើនោះគឺការរៀបចំតុបតែងស្តង់ឲ្យមានលក្ខណៈពិសេសនិងទាក់ទាញចំណាប់អារម្មណ៍របស់កុមារព្រោះគេត្រូវតែយល់ឲ្យបានច្បាស់ថាមានស្តង់ច្រើនណាស់នៅក្នុងកម្មវិធីដែលកំពុងប្រកួតប្រជែងគ្នាចាប់យកចំណាប់អារម្មណ៍របស់កុមារានិងកុមារី។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នេះស្តង់សាលារៀនដែលមានការតុបតែងដោយពណ៌ចំរុះ មានរូបគំនូរជីវចល មានសម្ភារៈក្មេងលេងជាដើម សំបូរដោយមនុស្សម្នាច្រើនជាងស្តង់ដែលមិនបានយកចិត្តទុកដាក់ទៅលើរឿងទាំងនេះ។
ដោយឡែកយើងក៏ឃើញមានវត្តមានរបស់ក្រុមហ៊ុនរថយន្ត និងសេវាហិរញ្ញវត្ថុនិងធានារ៉ាប់រងនៅក្នុងកម្មវិធីពិព័រណ៍កុមារផងដែរ។ ជាការពិតណាស់អតិថិជនគោលដៅរបស់ពួកគេមិនមែនជាកុមារទេ ចុះហេតុអ្វីបានជាគេមកចូលរួមការតាំងពិព័រណ៌នេះ?
ដោយឡែកយើងក៏ឃើញមានវត្តមានរបស់ក្រុមហ៊ុនរថយន្ត និងសេវាហិរញ្ញវត្ថុនិងធានារ៉ាប់រងនៅក្នុងកម្មវិធីពិព័រណ៍កុមារផងដែរ។ ជាការពិតណាស់អតិថិជនគោលដៅរបស់ពួកគេមិនមែនជាកុមារទេ ចុះហេតុអ្វីបានជាគេមកចូលរួមការតាំងពិព័រណ៌នេះ? ជាធម្មតាកុមារតែងតែនៅជិតជាមួយអាណាព្យាបាលជានិច្ច ហើយប្រសិនបើយើងសង្កេតមើលឲ្យបានដិតដល់បន្តិចទៅលើអ្នកចូលរួមយើងអាចកំណត់បានថាពួកគាត់ជាអ្នកមានគ្រួសារនិងមានកម្រិតជីវភាពមធ្យមនិងលើមធ្យម។ ក្រុមមនុស្សនេះគឺជាអតិថិជនគោលដៅពិតរបស់ក្រុមហ៊ុនរថយន្តនៅក្នុងពិព័រណ៍កុមារ។ ការដាក់ស្តង់នៅក្នុងកម្នវិធីកុមារអាចជួយក្រុមហ៊ុនរថយន្តបង្កើនការលក់ ប៉ុន្តែមិនប្រាកដថាលក់បានភ្លាមៗនៅក្នុងកម្មវិធីពិព័រណ៍ទេព្រោះការទិញរថយន្តមួយជាការចំណាយច្រើនដូច្នេះជាទូទៅអតិថិជនត្រូវការពេលវេលាដើម្បីសម្រេចចិត្តជាមួយគ្រួសារនិងគិតគូដោះស្រាយលើផ្នែកហិរញ្ញវត្ថុ។ ទោះបីជាយ៉ាងនេះក្តីពិព័រណ៍កុមារជាឱកាសល្អមួយដែលក្រុមហ៊ុនរថយន្តអាចដាក់បង្ហាញម៉ូតរថយន្តស៊េរីថ្មីឬម៉ូតរថយន្តសម្រាប់គ្រួសារ ផ្តល់ជាប្រម៉ូសិនបញ្ចុះតម្លៃឬគម្រោងបង់រំលួសដែលមានភាពទាក់ទាញ និងប្រមូលទិន្នន័យព័ត៌មានដូចជាលេខទូរស័ព្ទនិងឈ្មោះរបស់អតិថិជនសម្រាប់ទំនាក់ទំនងបន្ត។ល។ ម៉្យាងវិញទៀតវិធីសាស្រ្តនេះអាចជួយឲ្យក្រុមហ៊ុនអាចផ្សារភ្ជាប់ទៅនឹងអារម្មណ៍របស់អតិថិជនគោលដៅ ខណៈពេលបង្កើនភាពលេចធ្លោរបស់ម៉ាកសញ្ញា និងបង្កើនចំនួនអតិថិជនគោលដៅដែលស្គាល់ពីម៉ាកសញ្ញាក្រុមហ៊ុនរថយន្ត។