នៅលើសកលលោកមានរឿងគួរអោយចាប់អារម្មណ៍ជាច្រើនដែលយើងមិនបានដឹង និងយកចិត្តទុកដាក់។ ដូចនេះ គេហទំព័រគំនិតសូមលើកយកនូវ ព្រឹត្តិការណ៍ និងស្ថិតិគួរអោយចាប់អារម្មណ៍ដែលកើតមាននៅលើសកលលោក នៅក្នុងអត្ថបទ តើអ្នកដឹងទេនេះ។
– នៅលើសកលលោកយើងនេះមនុស្សដែលប្រើដៃឆ្វេងពីកំណើតគឺមាន១១%
– ខែសីហាគឺជាខែដែលមានទារកកើតច្រើនជាងគេ។
– ជាមធ្យមមនុស្សចាប់ផ្តើមគេងលក់ក្នុងរយៈពេល៧នាទី
– ប្រសិនបើអាហារមិនលាយចូលជាមួយទឹកមាត់យើងទេនោះ គឺយើងមិនអាចដឹងរសជាតិរបស់វាបានឡើយ
– ខ្លាឃ្មុំមានធ្មេញ ៤២
– ផ្លែក្រូចឆ្មាមានកម្រិតជាតិស្ករ ច្រើនជាងផ្លែស្តូបឺរី
– ៨៥% នៃរុក្ខជាតិទាំងអស់នៅលើលោកយើងនេះត្រូវបានរកឃើញនៅក្នុងសមុទ្រ
– ឈាមរបស់បង្កងសមុទ្រគឺគ្មានពណ៌ ប៉ុន្តែវានឹងប្រែពណ៌ទៅជាខៀវនៅពេលដែលវាប៉ះនឹងអុកស៊ីសែន។
– សត្វមាន់អាចហោះបានយូរបំផុតគឺ១៣វិនាទី
-ភាសាដែលគេប្រើប្រាស់ច្រើនជាងគេគឺ មានបីភាសា គឺភាសាចិនកុកងឺ អេស្ប៉ាញ និងអង់គ្លេស។
-ឆ្អឹងដែលតូចជាងគេរបស់មនុស្សយើងគឺ មាននៅត្រង់ត្រចៀក
– សត្វឆ្មារចំណាយពេល៦៦% ក្នុងចំណោមពេលវេលាទាំងអស់ក្នុងជីវិតរបស់វាក្នុងដំណេក។
-ប្រទេសស្វីស ជាប្រទេសដែលញ៉ាំសុកូឡាច្រើនជាងបង្អស់ក្នុងពិភពលោក ដែលក្នុងមនុស្សម្នាក់ញ៉ាំសុកូឡាជាម្យម១០គីឡូក្រាមក្នុង១ឆ្នាំ។
– ទ្វីបអូស្ត្រាលី ជាទ្វីបតែមួយគត់ដែលមានភ្នំភ្លើងមិនសកម្ម
– សម្លេងនៅក្នុងទឹកមានល្បឿន ៥ដងលឿនជាងសម្លេងនៅលើអាកាស
– សត្វល្អិតទាំងអស់គឺ មានជើង៦
– ជើងរបស់មនុស្សមានឆ្អឹងទាំងអស់២៦
– ខួរក្បាលរបស់មនុស្សមានផ្ទុកជាតិទឹក៧៨%
– ខួរក្បាលរបស់មនុស្សស្រូបយកអុកស៊ីសែនចំនូន២០-២៥% នៃចំនួនអុកស៊ីសែនទាំងអស់ដែលបានមកពីការដកដង្ហើម។
– ក្នុង១នាទី មានរន្ទះបាញ់៦០០០ ដែលបានបាញ់មកលើផែនដី
– ដំរីជាឋនិកសត្វ តែមួយគត់ដែលមិនអាច់ហក់លោតបាន
– ការថើបមួយនាទីប្រើអស់ចំនួន២៦កាឡូរី
– នៅពេលគេង មនុស្សយើងប្រើប្រាស់អស់កាឡូរីច្រើនជាងការមើលទូរទស្សន៍
នៅមានរឿងជាច្រើនទៀតដែលយើងមិនបានចាប់អារម្មណ៍ និងមិនបានដឹង។ គំនិតនឹងលើកយើងមកសរសេរទៀតនៅពេលក្រោយ។