អ្នកសរសេរអត្ថបទ ឬអាចហៅជាភាសាអង់គ្លេសថា Content Writer ក៏មានតួនាទីសំខាន់នៅក្នុងអាជីវកម្មដែរ ជាពិសេសអាជីវកម្មទើបតែបង្កើតថ្មីៗ អាជីវកម្មខ្នាតតូច និងមធ្យម។
អ្វីដែលអ្នកសរសេរអត្ថបទជួយក្នុងអាជីវកម្ម រួមមាន៖
- ជួយក្នុងការបង្កើតខ្លឹមសារមាតិកានានាដែលពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់អ្នក ប្រកបដោយគុណភាពខ្ពស់ ងាយស្រួលស្វែងរក និងទាក់ទាញចំណាប់អារម្មណ៍អតិថិជនគោលដៅតាមប្រព័ន្ធអនឡាញ។
- ជំរុញការលក់ តាមរយៈសរសេរបង្ហាញនូវចំណុចទាក់ទាញដ៏សំខាន់ និងធ្វើឱ្យផលិតផលរបស់អ្នកកាន់តែមានភាពលេចធ្លោឡើង ដែលជាកត្តាជំរុញការសម្រេចចិត្តអតិថិជនបានលឿន
- ធ្វើឱ្យអតិថិជនរបស់អ្នកកាន់តែយល់ច្បាស់អំពីក្រុមហ៊ុនរបស់អ្នក តាមរយៈការសរសេរពណ៌នាលម្អិត និងមានភាពខ្លីខ្លឹមងាយស្រួលយល់នៅលើគេហទំព័រ ឬនៅក្នុងទំព័រផ្លូវការរបស់ក្រុមហ៊ុនរបស់អ្នក។
- ទាក់ទាញដល់អតិថិជនថ្មីៗ តាមរយៈការសរសេរខ្លឹមសារ និងការបង្កើតមាតិការល្អៗអមជាមួយនឹងការសរសេរពាក្យគន្លឹះភ្ជាប់នឹង SEO ដែលធ្វើឱ្យមនុស្សឆាប់មើលឃើញ និងងាយស្រួលរកនៅលើបណ្ដាញសង្គម។
- ជួយបង្កើនគុណតម្លៃម៉ាកយីហោ តាមរយៈសរសេរបង្ហាញពីអត្តសញ្ញាណឱ្យក្រុមហ៊ុនរបស់អ្នក ដូចជាអ្វីដែលក្រុមហ៊ុនរបស់អ្នកកំពុងធ្វើ និងកំពុងផ្ដល់ជូនដល់សង្គមជាតិ ព្រមទាំងអាចបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយក្រុមអតិថិជនគោលដៅ។