Content Writing (ការសរសេរមាតិកា) គឺពាក់ព័ន្ធនឹងការបង្កើតខ្លឹមសារអត្ថបទ ដើម្បីអប់រំ ឬកម្សាន្តចិត្តអ្នកអាន ដោយខ្លឹមសារទាំងនោះត្រូវតែមានគុណភាពខ្ពស់និងមានគុណតម្លៃ។ ហើយវាក៏ជាផ្នែកមួយដែលអាចជំរុញការលក់ផងដែរ ប៉ុន្តែនេះមិនមែនជាគោលបំណងចម្បងរបស់វានោះទេ។
ម្ចាស់អាជីវកម្ម ភាគច្រើននៅពេលពួកគេជួលផ្នែក Content Writer ឱ្យមកធ្វើការនៅក្រុមហ៊ុនរបស់ពួកគេ គឺចង់បង្កើនចរាចរណ៍ទៅកាន់គេហទំព័រ ឬដើម្បីជូនដំណឹងដល់អតិថិជនរបស់ពួកគេអំពីផលិតផល ឬសេវាកម្មថ្មី និងដើម្បីផលិតសារដែលមានគុណភាពខ្ពស់សម្រាប់ការលក់ បង្កើតប្លុក អត្ថបទ និងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
តើ Content Writer ធ្វើអ្វីខ្លះ?
អ្វីដែល Content Writer ធ្វើ និងមានទំនួលខុសត្រូវជាប្រចាំ រួមមាន៖
- ស្រាវជ្រាវលើប្រធានបទណាមួយ ដើម្បីឈ្វេងយល់កាន់តែលម្អិត
- ធ្វើការជាមួយម្ចាស់អាជីវកម្មដើម្បីកំណត់តម្រូវការមាតិកា
- ការបង្កើតរចនាប័ទ្ម និងការណែនាំអំពីទម្រង់ ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នារវាងគម្រោងនានា ហើយធានាថាខ្លឹមសារមានភាពស៊ីសង្វាក់គ្នា និងច្បាស់លាស់
- បង្កើត SEO ដើម្បីធានាថា អតិថិជនគោលដៅ ងាយស្រួលស្វែងរកនៅលើប្រព័ន្ធអនឡាញ
- កែប្រែខ្លឹមសារដោយផ្អែកលើសំណើរបស់អតិថិជន និងម្ចាស់អាជីវកម្មផ្ទាល់
- បញ្ចប់ការសរសេរគម្រោងតាមកាលកំណត់
ប្រភេទនៃ Content Writing
- Blog Posts
- Articles
- Blog posts
- Interviews
- Research
- Copywriting
- Website copy
- Infographics
- Traditional print media
- Product descriptions
- Ghostwriting
- Articles
- Ebooks
- White papers
- Thought leadership
- Off-page content
- Website copy
- Technical Writing
- How-Tos
- Guides
- FAQs
- Instructions
- Manuals
- UX (User Experience) Messaging
- Social Media Posts
- Social media posts
- Quizzes
- Interactive content
- Platform-specific content
- PR outreach
- Brand journalist
- Brand stories
- Interviews
- Customer stories
- Press releases
- Internal communications
- Boilerplates
- Company bios
- Email Writing
- Newsletters
- Drip campaigns
- Transactional emails
- Sales nurture
- Customer nurture
- Scriptwriting
- Video scripts
- Explainer video scripts
- Podcast scripts
- Radio/audio advertising
- Motion graphics scripts
- Chatbots
- Long-form content writing
- Ebooks
- Data studies
- White papers
- Case studies
- Ad and promo writing
- Advertising copy
- Direct mail copy
- Landing pages
- Promo blurbs onsite
- Product descriptions
គុណប្រយោជន៍របស់ Content Writer ដែលជួយនៅក្នុងអាជីវកម្ម
1. បង្កើនការយល់ដឹងអំពីម៉ាកយីហោរបស់អ្នក
Content Writing ជាផ្នែកសំខាន់មួយនៃទីផ្សារអនឡាញ និងការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរកព្រមទាំងជួយដល់អាជីវកម្មខ្នាតតូច និងមធ្យមផងដែរ ពីព្រោះវាអាចធ្វើឱ្យអាជីវកម្មរបស់អ្នកបង្ហាញកាន់តែខ្លាំងនៅលើលទ្ធផលម៉ាស៊ីនស្វែងរក និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដូច្នេះតាមរយៈការបង្កើតមាតិកាមានភាពទាក់ទាញច្រើន នោះអតិថិជនសក្ដានុពលរបស់អ្នកនឹងចូលទៅកាន់គេហទំព័រ ឬBlog របស់អ្នក ហើយឈ្វេងយល់បន្ថែមទៀតអំពីម៉ាកយីហោរបស់អ្នក។
2. បំប្លែងអ្នកប្រើប្រាស់ឱ្យទិញផលិតផល ឬចុះឈ្មោះ
តាមរយៈការសរសេរមាតិកា គឺវាជាផ្នែកមួយដ៏សំខាន់ដើម្បីសរសេរដោះស្រាយបញ្ហារបស់អ្នកអាន ឆ្លើយតបសំណួររបស់អ្នកអាន ឬផ្ដល់ព័ត៌មានផ្សេងៗដែលអ្នកអានត្រូវការ ព្រមទាំងអាចអូសទាញចិត្តរបស់អ្នកអានឱ្យធ្វើសកម្មភាពណាមួយជាក់លាក់ (Call-To-Action) ដូចជាចុចតាម Link នេះដើម្បីកម្ម៉ង់អីវ៉ាន់ជាដើម។
ការធ្វើបែបនេះហើយ មិនយូរទេ យើងនឹងអាចបំប្លែងអ្នកអានទាំងឡាយបន្ដិចម្ដងៗឱ្យក្លាយជាអតិថិជនដ៏ស្មោះត្រង់នៅក្នុងអាជីវកម្មរបស់អ្នក។
3. ធ្វើឱ្យអតិថិជនមានបទពិសោធន៍កាន់តែប្រសើរ
ការសរសេរមាតិកា អាចធ្វើឱ្យអ្នកលក់មិនសូវដាច់ខ្លាំងនោះទេ ប៉ុន្តែវាផ្ដល់ត្រឡប់សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមនូវការផ្ដោតលើការផ្ដល់ព័ត៌មានដ៏មានគុណតម្លៃ និងមានអត្ថន័យដល់អ្នកអាន ព្រមទាំងអាចផ្ដល់នូវបទពិសោធន៍ល្អៗជាមួយនឹងអាជីវកម្មរបស់អ្នក។ នៅពេលដែលអ្នកអានពេញចិត្តជាមួយនឹងមាតិកាដែលបានសរសេរ នោះអ្នកអានក៏ទំនងជាកំពុងគាំទ្រចំពោះម៉ាកយីហោរបស់អ្នកផងដែរ។
4. យល់ពីអតិថិជនគោលដៅបានកាន់តែច្បាស់
អំឡុងពេលដែលអ្នកសរសេរមាតិកានៅតែបន្តធ្វើសកម្មភាពដើម្បីទាក់ទាញចិត្តអ្នកអាន នោះវានឹងផ្ដល់ឱ្យម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម កាន់តែយល់និងស្គាល់អំពីអតិថិជនរបស់ខ្លួនឯងកាន់តែប្រសើរជាងមុន ដើម្បីកែលម្អលើការខិតខំប្រឹងប្រែងលើការធ្វើទីផ្សារ និងរបៀបផ្ដល់នូវផលិតផលសេវាកម្មដល់ពួកគេកាន់តែល្អបំផុត។ លើសពីនេះ វាក៏ជាវិធីដ៏ល្អមួយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនសក្ដានុពលរបស់អ្នកនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងធ្វើឱ្យដំណើរក្រុមហ៊ុនរបស់អ្នកមានភាពល្អប្រសើរជាងមុន។
5. បង្កើនចំណេះដឹងដល់អ្នក
ការបង្កើតមាតិកាផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមទាំងអស់នូវវិធីមួយដើម្បីឈ្វេងយល់បន្ថែមអំពីឧស្សាហកម្មនិងកែលម្អសេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ ហើយការសរសេរខ្លឹមសារមាតិកាក៏អាចជួយម្ចាស់អាជីវកម្មឱ្យទទួលបាននូវធនធានទាំងអស់ដែលពួកគេត្រូវការ។