អតិថិជននឹងនឹកដល់តែក្រុមហ៊ុនឬអាជីវកម្មរបស់យើងមុនគេជានិច្ច ប្រសិនបើយើងអាចធ្វើឲ្យគាត់ទទួលបានអារម្មណ៍ថាគាត់បានទទួលការគោរព ការឲ្យតម្លៃ និងយកចិត្តទុក។ ដូច្នេះតើលោកអ្នកដឹងទេថាធ្វើយ៉ាងណាដើម្បីអោយអតិថិជនទទួលបាននូវអារម្មណ៍ទាំងនេះ? វិធីសាស្រ្តសំខាន់ៗនឹងត្រូវបានបកស្រាយដូចខាងក្រោម៖
១. បំពេញតម្រូវការបន្ថែមរបស់អតិថិជន
អ្នកអាចបង្ហាញថាអ្នកយកចិត្តទុកដាក់នឹងតម្រូវការអតិថិជន។ ឧទាហរណ៍ដូចជានៅភោជនីយដ្ឋានមួយ នៅពេលដែលអ្នកឃើញពួកគាត់កំពុងតែប្រើប្រាស់ចាន១ពីរនាក់ អ្នកអាចចូលសាកសួរពួកគាត់ថាពួកគាត់ត្រូវការចានបន្ថែមដែររឺទេ?
២.ប្រើប្រាស់ឈ្មោះរបស់ពួកគាត់
អ្នកគួរព្យាយាមប្រើឈ្មោះរបស់អតិថិជនឲ្យបានញឹកញាប់។មិនថានៅពេលដែលពួកគាត់ទាក់ទងមកកក់ទុក ណាត់ជួប ផ្ញើរសារ ឬនិយាយថាអរគុណពេលដែលពួកគាត់ចាកចេញ អ្នកគួរតែនិយាយដោយភ្ជាប់ជាមួយឈ្មោះរបស់ពួកគាត់ផងដែរ។ ទោះជាអ្នកមានការចងចាំខ្សោយក៏ដោយ ក៏អ្នកគួរតែពិនិត្យមើលព័ត៌មាននៃការកក់ទុក ឬការណាត់ជូបចាស់ៗពីមុន ។
អតិថិជននឹងនឹកដល់តែក្រុមហ៊ុនឬអាជីវកម្មរបស់យើងមុនគេជានិច្ច ប្រសិនបើយើងអាចធ្វើឲ្យគាត់ទទួលបានអារម្មណ៍ថាគាត់បានទទួលការគោរព ការឲ្យតម្លៃ និងយកចិត្តទុក។
៣.រៀបចំទុកនូវសេវាបន្ទាប់បន្សំ
ការត្រៀមទុកនូវសេវាបន្ទាប់បន្សំត្រូវរៀបចំទៅតាមប្រភេទអាជីវកម្ម។
- ប្រសិនបើអ្នកបើកហាងលក់នំ cake អ្នកត្រូវមានទៀន ឬមួកសម្រាប់ពិធីខួបកំណើត
- ប្រសិនបើអ្នកបើកហាងម្ហួបអាហារ អ្នកគួរតែមានកន្លែងសម្រាប់លាងដៃ ឬបន្ទប់សម្រាប់ផ្លាស់ប្តូរខោទឹកនោមទារក
៤. ចងចាំនូវចំណូលចិត្ត ឬទម្លាប់របស់ពួកគាត់
- ប្រសិនបើអតិថិជនអ្នកចូលចិត្តពណ៌ខៀវ អ្នកអាចរៀបចំឯកសារអោយដាក់ក្រូណូពណ៌ខៀវ
- ប្រសិនបើអតិថិជនអ្នកឧស្សាហ៍ពិសារស្រាក្រហម អ្នកអាចរៀបចំស្រាក្រហមអោយពួកគាត់នៅពេលដែលពួកគាត់មកលើកក្រោយ។