“កំណើនកម្តៅនៅលើភពផែនដីយើងនេះប្រហែលជាអាចផ្តល់ផលប្រយោជន៍ដល់មនុស្សលោកជាជាងផ្តល់នូវគុណវិបត្តិ”! នេះគឺជាការគូសបញ្ចាក់ដោយការសិក្សាស្រាវជ្រាវថ្មីមួយដែលធ្វើឡើងដោយអង្គការស្រាវជ្រាវការបម្លាស់ប្តូរអាកាសធាតុមិនស្វែងរកប្រាក់ចំនេញចំនួនបី។
សមាជិកនៃអ្នកធ្វើការសិក្សាស្រាវជ្រាវនេះបានលើកឡើងថា ឧស្ម័នផ្ទះកញ្ចក់(Greenhouse Gas) មិនមែនជាអ្នកដើរតួរយ៉ាងសំខាន់ដែលធ្វើឲ្យភពផែនដីយើងនេះឡើងកម្តៅនៅក្នុងប៉ុន្មានសតវត្សន៍ចុងក្រោយនេះឡើយ។ ថ្វីត្បិតតែពួកគេទទួលស្គាល់ថា កំនើននៃឧស្ម័នផ្ទះកញ្ចក់ពិតជាបានចូលរួមចំណែកក្នុងការធ្វើឲ្យផែនដីឡើងកម្តៅក៏ពិតមែន ប៉ុន្តែគេបានបញ្ចាក់ថា កត្តាធម្មជាតិខ្លួនឯងទៅវិញទេដែលជាប្រភពដែលធ្វើឲ្យភពផែនដីមួយនេះឡើងកម្តៅ។ ការសិក្សារថ្មីនេះក៏បានលើកឡើងផងដែរថា ការកើនឡើងនៃឧស្ម័នកាបូនិចនៅក្នុងបរិយាកាស និងការកើនឡើងនៃសីតុណ្ហភាព នៅភពផែនដីយើងនេះគឺជាបច្ច័យល្អទៅវិញទេសម្រាប់មនុស្សលោក រុក្ខជាតិ និងសត្វ។
ប៉ុន្តែក៏មានព្រឹត្តបត្រផ្សព្វផ្សាយខ្លះបានលើកឡើងថា ការសិក្សារស្រាវជ្រាវនេះគឺមិនអាចទទួលយកបានទេ ដោយសារតែខ្វះការត្រួតពិនិត្យឲ្យបានម៉ត់ចត់តាមលក្ខណៈបច្ចេកទេស។ ក្រៅពីនេះ ការសិក្សាស្រាវជ្រាវនេះ មិនបានធ្វើការបង្ហាញភស្តុតាងដែលថា ឧស្ម័នកាបូនិកគឺមិនមែនជាប្រភពដែលធ្វើឲ្យទឹកកកក្នុងតំបន់ប៉ូលរលាយ ការកើនឡើងឡើងកម្រិតនាវ៉ូសមុទ្រ ការផ្លាស់ប្តូរនៃយ៉ាងគំហុកនៃចរន្តសមុទ្រ ។ល។
ប៉ុន្តែ របាយការណ៍សិក្សាស្រាវជ្រាវនេះ គឺលើកឡើងតែចំនុចវិជ្ជមានដែលផ្តល់ដោយឧស្ម័នកាបូនិក។ “ ឧស្ម័នកាបូនិកកាន់តែច្រើន នឹងធ្វើឲ្យរុក្ខជាតិលូតលាស់ក៏កាន់តែច្រើនដែរ” នេះគឺជាការលើកឡើងរបស់អ្នកសិក្សាស្រាវជ្រាវក្នុងរបាយការណ៍នេះ។ ពួកគេក៏បានបន្ថែមទៀតថា ប្រព័ន្ធអេកូឡូស៊ីក៏នឹងទទួលរងឥទ្ធិពលផងដែរ ដែលធ្វើឲ្យកំនើននៃដំណាំដាំដុះមានផលកាន់តែខ្ពស់ ធ្វើឲ្យជីវិតនៅក្នុងទឹកកាន់មានសភាពកាន់តែប្រសើរ និងព្រមទាំងផ្តល់ផលប្រយោជន៍ដល់សុខភាពមនុស្ស និងសត្វទៀតផង។
ការសិក្សាស្រាវជ្រាវនេះក៏បានបង្ហាញផងដែរថា នៅកំឡុងសតវត្សទី ១០ ដល់ទី១៣ ដែលជាសតវត្សនៃពន្លឺ សីតុណ្ហភាពនៅពេលនេះមានកម្រិតក្តៅជាងសីតុណ្ហភាពសព្វថ្ងៃ រីឯកម្រិតនៃឧស្ម័នកាបូនិកនៅក្នុងបរិយាកាសមានកម្រិតទាបជាងសព្វថ្ងៃដល់ទៅ២៨%។
អង្គការបីដែលបានឧបត្ថម និងគាំទ្រការសិក្សាស្រាវជ្រាវមួយនេះ មានដូចជា The Heartland Institute, The Center for the Study of Carbon Dioxide and Global Change និង the Science and Environmental Policy Project.
ចុះចំណេកវិញ! តើអ្នកគិតយ៉ាងណាចំពោះការលើកឡើងនៅក្នុងរបាយការសិក្សាស្រាវជ្រាវមួយនេះ? តើកំណើនកម្តៅសីតុណ្ហភាពនៅក្នុងភពផែនដីពិតជាផ្តល់ប្រយោជន៍ ឬក៏គុណវិបត្តិ?
ប្រភព៖ http://thenewamerican.com/