បុរីមង្គលភ្នំពេញគឺជាបុរីដែលមានឈ្មោះបោះសម្លេង ហើយមានបទពិសោធក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានជិត២ទស្សវត្សមកហើយ។ បុរីនេះទទួលបានការគាំទ្រយ៉ាងខ្លាំងដោយសារតែគុណភាពសំណង់ ល្បឿននៃការសាងសង់ រចនាបថម៉ូដផ្ទះតែងតែមានការវិវឌ្ឍន៍ឥតឈប់ឈរ និងសេវាកម្មបម្រើអតិថិជនមានការយកចិត្តទុកដាក់ខ្ពស់។
ដោយសារតែសម័យកាលចេះតែវិវឌ្ឍទៅមុខ និងដើម្បីរក្សាកេរ្តិ៍ឈ្មោះឱ្យស្ថិតនៅបុរីជួរមុខមួយ ថ្មីៗនេះ បុរីមង្គលភ្នំពេញបានធ្វើការប្រកាសដូរម៉ាកសញ្ញាថ្មីរបស់ខ្លួន ហើយដាក់ឱ្យប្រើប្រាស់ជាផ្លូវការជំនួសឱ្យរូបសញ្ញាចាស់។ បើតាមអគ្គនាយកបុរីមង្គលភ្នំពេញ លោក អាន រ៉ាឌី បានលើកឡើងថា “ការផ្លាស់ប្តូររូបរាងថ្មីនេះគឺដើម្បីវិវឌ្ឍខ្លួនឱ្យកាន់តែទំនើប និងកាន់តែទាន់សម័យ ហើយយើងខ្ញុំចង់ប្រាប់អតិថិជនដែលតែងតែគាំទ្របុរីមង្គលភ្នំពេញថា យើងខ្ញុំនឹងខិតខំឥតឈប់ឈរក្នុងការអភិវឌ្ឍន៍ខ្លួនជាប់ជានិច្ចដើម្បីអភិវឌ្ឍលំនៅដ្ឋានដែលមានគុណភាពខ្ពស់ មានហេដ្ឋារចនាសម្ព័ន្ធល្អនិងសម្បូរបែប មានភាពទាន់សម័យ និងគួរជាទីរស់នៅ ដែលអាចផ្តល់សុភមង្គលជូនគ្រួសារគ្រប់រូប”។
រហូតមកដល់បច្ចុប្បន្ន បុរីមង្គលភ្នំពេញបានអភិវឌ្ឍលំនៅដ្ឋានចំនួន៧គម្រោងធំៗរួចមកហើយ ដែលគម្រោងទាំងអស់សុទ្ធតែស្ថិតនៅចំទីតាំងល្អៗ និងមានភាពងាយស្រួលក្នុងការធ្វើដំណើរដូចជានៅតំបន់ទួលសង្កែ វាលស្បូវ ជ្រោយចង្វារ ព្រែកឯង និងទួលពង្រ។ ហើយរាល់គម្រោងរបស់បុរីមង្គលភ្នំពេញទាំងអស់សុទ្ធតែទទួលបានជោគជ័យ ដោយសារតែគុណភាពសំណង់ល្អ ទីតាំងមានសក្តានុពល និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាកម្មជូនអតិថិជនទាំងមុន និងក្រោយការទិញ ធ្វើឱ្យបុរីមង្គលភ្នំពេញត្រូវបានណែនាំពីមាត់មួយទៅមាត់មួយពីសំណាក់អតិថិជន។
បច្ចុប្បន្ននេះ បុរីមង្គលភ្នំពេញកំពុងតែបើកលក់គម្រោងលំនៅដ្ឋានសុភមង្គលនៅជិតផ្សារទួលពង្រ និងតំបន់សក្តានុពលខ្ពស់ជាច្រើន និងគម្រោងនៅជិតផ្សារព្រែកឯងដែលនៅជិតគម្រោងអភិវឌ្ឍទីក្រុងទំនើបកោះនរា។
បើតាមអគ្គនាយកបុរីមង្គភ្នំពេញលោក អាន រ៉ាឌីក៏បានបង្ហើបថា “បុរីមង្គលភ្នំពេញ នឹងធ្វើការបើកសម្ភោធគម្រោងដ៏ធំមួយទៀតនាពេលឆាប់ៗខាងមុខនេះដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ហើយគម្រោងមួយនេះគឺជាគម្រោងដែលអតិថិជនមង្គលភ្នំពេញជាច្រើនកំពុងទន្ទឹងរង់ចាំ ដោយសារតែគម្រោងនេះគឺស្អាតជាងគម្រោងមុនៗ ប្លែកជាងគម្រោងមុនៗ មានសួនច្បារបៃតងដែលផ្តល់ផាសុខភាពដល់ការរស់នៅ ជាប់បឹង ស្ថិតនៅជិតគម្រោងអភិវឌ្ឍទីក្រុងទំនើបកោះនរា (ដែលមានគម្រោងសាងសង់ភ្ជាប់កោះពេជ្រមកកោះនរា) មានផ្ទះជាលក្ខណៈអាជីវកម្ម មានផ្ទះវីឡាភ្លោះ វីឡាកូនកាត់ ដែលផ្តោតលើរចនាបថទំនើប ទាន់សម័យ ដែលសុទ្ធតែជាការប្រាថ្នាចង់បានសម្រាប់ការរស់នៅ។ បុរីមង្គលភ្នំពេញ នឹងបើកអាទិភាពផ្តល់ជូនតម្លៃពិសេសសម្រាប់អតិថិជនដែលចាប់អារម្មណ៍ ហើយធ្វើការកក់ទុកមុនការបើកសម្ភោធលក់គម្រោងដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ! ”
- សម្រាប់តាមដានព័ត៌មានពីគម្រោងថ្មីៗ និងព័ត៌មានអភិវឌ្ឍន៍មុនគេ សូមតាមដាន៖
- Facebook Page: https://www.facebook.com/boreymongkulphnompenh/
- Telegram៖ https://t.me/mongkulpp
- ឬទំនាក់ទំនងមកាន់លេខ 085 299 299