spot_img
spot_img
Homeអចលនវត្ថុប្រយ័ត្នខាតបង់ ! ប្រសិនបើអ្នកទិញផ្ទះដោយមិនពិនិត្យមើលចំណុចទាំងអស់នេះ

ប្រយ័ត្នខាតបង់ ! ប្រសិនបើអ្នកទិញផ្ទះដោយមិនពិនិត្យមើលចំណុចទាំងអស់នេះ

-

ពិនិត្យមើលឲ្យបានច្បាស់លាស់ ! ប្រយ័ត្នខាតបង់ធ្ងន់ធ្ងរណា

និយាយដល់ការទិញផ្ទះលើកដំបូង គឺជាប្រធានបទមួយដែលធ្វើឲ្យយើងមានអារម្មណ៍រំភើបហើយអំឡុងពេលរំភើបនោះក៏យើងមានអារម្មណ៍ថាព្រួយបារម្មណ៍ដែរ ។ ដោយសារតែការវិនិយោគលើអចលនវត្ថុគឺទាមទារឲ្យប្រើប្រាស់ដើមទុនច្រើន ដូច្នេះបើសិនជាយើងសម្រេចចិត្តខុសវានឹងធ្វើឲ្យយើងខាតបង់ប្រាក់ច្រើនដូចគ្នាផងដែរ ។

នៅក្នុងអត្ថបទនេះខ្ញុំនឹងលើកយកនូវ ៥ ចំណុចសម្រាប់បងប្អូនយកទៅពិចារណាមុនពេលដែលបងប្អូនសម្រេចចិត្តទិញផ្ទះលើកដំបូង ។

១. ភាពស្របច្បាប់នៃអចលនវត្ថុ

ចំណុចដ៏សំខាន់មួយដែលបងប្អូនត្រូវតែស្វែងយល់ឲ្យបានច្បាស់នោះគឺភាពស្របច្បាប់នៃអចលនវត្ថុ ។ ដោយភាពស្របច្បាប់នៃអលចនវត្ថុនេះគឺសំដៅទៅលើ ប័ណ្ណកម្មសិទ្ធិ ពីព្រោះថាសព្វថ្ងៃនេះនៅប្រទេសកម្ពុជាគឺយើងមានប័ណ្ណកម្មសិទ្ធិ ២ ប្រភេទដែលយើងហៅថាជាប្រភេទប័ណ្ណប្លង់រឹងនិងប័ណ្ណប្លង់ទន់ ។ សម្រាប់ប្រភេទប័ណ្ណកម្មសិទ្ធិនេះផងដែរ ក៏យើងត្រូវពិនិត្យឲ្យបានច្បាស់លាស់ថាតើប័ណ្ណកម្មសិទ្ធិនៃអចលនវត្ថុដែលយើងចង់ទិញនោះគឺមានទំនាស់ឬក៏មានវិវាទណាមួយដែរឬអត់ ?

បើសិនជាបងប្អូនមិនច្បាស់ក្នុងចិត្តទេ បងប្អូនអាចធ្វើការឆែកព័ត៌មានទាំងអស់នេះ ជាមួយនឹងមន្រ្តីសុរិយោដីដើម្បីឲ្យពួកគាត់ជួយត្រួតពិនិត្យលើប្រភេទប័ណ្ណកម្មសិទ្ធិ ឬមួយក៏ទាក់ទងទៅក្រុមហ៊ុន

អចលនវត្ថុដែលស្របច្បាប់ណាមួយដើម្បីការពារនូវហានិភ័យនាថ្ងៃអនាគត ។

២. ទីតាំងនិងបរិយាកាសជុំវិញអចលនវត្ថុ

ជាការពិតណាស់ទីតាំងគឺជាចំណុចដ៏សំខាន់បំផុតមួយនៅក្នុងការទិញអចលនវត្ថុ ហើយការឡើងថ្លៃនិងការធា្លក់ចុះនៃអចលនវត្ថុគឺទាក់ទងនទៅនឹងទីតាំងនេះឯង។ មិនថាតែបងប្អូនទិញដើម្បីវិនិយោគក្តីឬក៏ទិញដើម្បីស្នាក់នៅក្តី បងប្អូនត្រូវតែពិនិត្យមើលទីតាំងនៃអចលនវត្ថុនោះឲ្យបានច្បាស់លាស់ថាតើទីតាំងនោះល្អ ចំមុខឬក៏អាចនឹងមានតម្រូវការច្រើននាពេលអនាគតដែរឬទេ ។ បើសិនជាបងប្អូនរកបាននូវអចលនវត្ថុ ២ ដែលមានតម្លៃខុសគ្នាតិចតួចដោយសារទីតាំងមួយល្អមួយមិនសូវល្អ នោះបងប្អនគួរតែពិចារណាជ្រើសរើសទីតាំងដែលល្អទៅ ។

៣. កេរ្តិ៍ឈ្មោះបុរី

នៅក្នុងករណីដែលបងប្អូនចង់ទិញផ្ទះនៅក្នុងបុរីណាមួយ នោះចំណុចសំខាន់មួយចំនួនដែលបងប្អូនត្រូវពិនិត្យមានដូចជា បទពិសោធន៍នៃការសាងសង់របស់បុរី ថាតើគាត់មានធ្លាប់មានបទពិសោធន៍នៅក្នុងការសាងសង់នេះរយៈពេលប៉ុន្មានឆ្នាំហើយ ? មួយវិញទៀតតើគុណភាពសំណង់មានលក្ខណៈដូចម្តេចដែរ ? បន្ថែមពីនេះ បងប្អូនក៏គួរតែពិនិត្យមើលលើការគ្រប់គ្រងរបស់បុរី ថាតើការរៀបចំហេដ្ឋារចនាសម័្ពន្ធនិងការគ្រប់គ្រងអនាម័យនៅក្នុងបុរីនោះល្អដែរឬទេ ?

ចំណុចដ៏សំខាន់មួយទៀតដែលបងប្អូនត្រូវតែពិនិត្យនោះ គឺជាច្បាប់សាងសង់របស់បុរី ថាតើបុរីនោះសាងសង់ឡើងដោយត្រឹមត្រូវស្របច្បាប់ដែរឬអត់ ។ បើសិនជាបងប្អូនទិញប៉ះចំបុរីដែលមិនមានច្បាប់សាងសង់ត្រឹមត្រូវទេនោះ បងប្អូនអាចនឹងប្រឈមនឹងហានិភ័យនៃការរឹមអូសក៏ដូចជាការឈូសឆាយផងដែរ ។

ម្យ៉ាងវិញទៀត បងប្អូនក៏ត្រូវតែពិនិត្យមើលលើផែនការមេរបស់បុរីផងដែរ ។ ជាក់ស្តែងសម្រាប់គម្រោងបុរីដែលធំគឺតែងតែមាននូវផែនការអភិវឌ្ឍន៍ច្បាស់លាស់ដូចជា ការធ្វើសួន កន្លែងហាត់ប្រាណ ឬមួយក៏ជាទីធ្លាសាធារណៈផ្សេងៗ ដែលកត្តាទាំងអស់នេះហើយដែលធ្វើឲ្យអចលនវត្ថុដែលយើងទិញនោះ អាចផ្តល់នូវអារម្មណ៍ថាមានផាសុកភាព ក៏ដូចជាបែបបទនៃការរស់នៅស្របទៅតាមចំណង់ចំណូលចិត្តរបស់យើង ហើយបើសិនជាយើងទិញទុកចំណេញ ក៏វាអាចនឹងមានការឡើងថ្លៃផងដែរ ។

៤. កុងត្រាកិច្ចសន្យាទិញលក់

នៅក្នុងទិញលក់អចលនវត្ថុ កត្តាដែលធ្វើឲ្យបងប្អូនអាចជៀសផុតពីហានិភ័យនាថ្ងៃអនាគតនោះគឺជាកិច្ចសន្យាទិញលក់នេះហើយ ។ បើសិនជាបងប្អូនមិនមានបទពិសោធន៍និងចំណេះដឹងនៅក្នុងការទិញលក់អចនលវត្ថុពីមុនមកទេ បងប្អូនអាចធ្វើការពឹងពាក់ទៅកាន់មេធាវីឬក៏ភ្នាក់ងារអចលនវត្ថុស្របច្បាប់ណាមួយដើម្បីជួយត្រួតពិនិត្យកុងត្រានៅក្នុងទិញលក់ ដែលអាចបញ្ជៀសនូវហានិភ័យនាពេលអនាគតបាន ។

៥. ផែនការហិរញ្ញវត្ថុ

ដូចដែលបងប្អូនបានដឹងស្រាប់ហើយថាការវិនិយោគលើហិរញ្ញវត្ថុ គឺជាការចំណាយដើមទុនច្រើន ដូច្នេះបើសិនជាយើងមិនបានគិតលើផែនការហិរញ្ញវត្ថុរបស់យើងឲ្យបានល្អិតល្អន់ទេ នោះយើងប្រាកដជាអាចជួបនូវហានិភ័យក៏ដូចជាមានសម្ពាធផ្នែកហិរញ្ញវត្ថុផងដែរ ។ ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលបងប្អូនគួរតែស្វែងយល់ឲ្យបានច្បាស់មុនពេលសម្រេចចិត្តទិញផ្ទះ ៖

• ស្វែងយល់អំពីតម្រូវការ និង ទំហំសាច់ប្រាក់ដែលយើងចង់វិនិយោគ

• បង្កើតទម្លាប់នៅក្នុងការសន្សំប្រាក់

• ដឹងអំពីលក្ខខណ្ឌបង់ប្រាក់របស់យើងជាមួយធនាគារ

• ជ្រើសរើសប្រភេទឥណទានគេហដ្ឋានណាដែលសាកសម្យសម្រាប់យើង

Sreylin Earng
Sreylin Earnghttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ