ការប្រើប្រាស់ YouTube សម្រាប់អាជីវកម្មរបស់អ្នក អាចជាវិធីសន្សំសំចៃក្នុងការចំណាយដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន ហើយប្រសិនបើប្រើជាប្រចាំ នោះវានឹងជាផ្នែកមួយនៃយុទ្ធសាស្ត្រទីផ្សាររបស់អ្នក។
តើ YouTube អាចជួយពង្រីកអាជីវកម្មរបស់អ្នកបានទេ? ហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ 8 យ៉ាងដែល YouTube អាចផ្តល់ដល់អាជីវកម្មរបស់អ្នក។
1. បណ្ដុំអ្នកទស្សនារាប់ពាន់លាននាក់
វីដេអូតាមអ៊ីនធឺណេតកំពុងកើនឡើងជាលំដាប់ ដោយមានវីដេអូជាង 4 ពាន់លានដែលមានអ្នកមើលជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកប្រើ YouTube សម្រាប់អាជីវកម្មរបស់អ្នក អ្នកអាចទៅដល់ទស្សនិកជនរបស់អ្នកបានយ៉ាងងាយស្រួល ទាំងការបង្កើតវីដេអូនិងការផ្សាយពាណិជ្ជកម្មនៅលើវីដេអូរបស់អ្នកដទៃ។
- YouTube គឺជាម៉ាស៊ីនស្វែងរកធំជាងគេទី 2 និងជាគេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេទី 3 នៅទូទាំងពិភពលោក បន្ទាប់ពី Google និង Facebook។
- មនុស្ស 1 ពាន់លាននាក់បានចូលមើលគេហទំព័រ YouTube ជារៀងរាល់ខែទូទាំងពិភពលោក
- វីដេអូ 100 ម៉ោងត្រូវបានផ្ទុកឡើងរៀងរាល់ 60 វិនាទីទៅ YouTube
វេទិកាផ្សាយវីដេអូនៅ YouTube មានទំហំធំ ដូច្នេះYouTube ជាកន្លែងដែលអាចរកឃើញក្រុមមនុស្សដែលនឹងក្លាយជាអ្នកគាំទ្រនិងជាអតិថិជនរបស់អ្នក ដរាបណាអ្នកបង្កើតវីដេអូអប់រំ វីដេអូកម្សាន្តនិងផ្តល់ដំណោះស្រាយចំពោះបញ្ហារបស់ពួកគេ។ល។
2. ទីផ្សារនៅលើ YouTube នឹងជួយអ្នកឱ្យអាចរកឃើញនៅលើ Google
ការស្វែងរកជាសកលរបស់ Google ទាំងវីដេអូ រូបភាព ព័ត៌មាន សៀវភៅនិងការស្វែងរកក្នុងតំបន់ផ្សេងៗ ត្រូវបានបញ្ចូលគ្នានៅក្នុងលទ្ធផលស្វែងរករបស់ Google ទាំងអស់ ដើម្បីផ្តល់ព័ត៌មានដែលមានប្រយោជន៍បំផុតសម្រាប់មនុស្សដែលកំពុងស្វែងរក។
ដូច្នេះអ្នកប្រហែលជាបានកត់សម្គាល់ឃើញថា វីដេអូជាច្រើនបានលេចឡើងញឹកញាប់នៅក្នុងលទ្ធផលស្វែងរករបស់ Google នេះបង្ហាញថា Google បានចាត់ទុកវីដេអូមានសារៈសំខាន់ ដូចនឹងផេកដែលមានតែអត្ថបទដែរ។
ហេតុដូចនេះហើយ អ្នកអាចទាញយកប្រយោជន៍ពីការសរសេរអត្ថបទដែលមានគុណភាពខ្ពស់នៅលើគេហទំព័ររបស់អ្នកនិងបង្កើតវីដេអូបន្ថែមនៅក្នុង YouTube។ ការធ្វើដូចនេះ ជាការបង្កើតបណ្តាញភ្ជាប់ឡើងវិញទៅគេហទំព័ររបស់អ្នក មានន័យថា រាល់អត្ថបទ និងវីដេអូរបស់អ្នក អាចឱ្យមនុស្សងាយស្វែងរកនៅលើ Google។
តាមរយៈការប្រើប្រាស់ YouTube ជាផ្នែកមួយនៃយុទ្ធសាស្ត្រទីផ្សារសម្រាប់អាជីវកម្មរបស់អ្នក ហើយក៏ជាការបង្កើនប្រជាប្រិយភាពលើគេហទំព័ររបស់អ្នកផងដែរ ដោយមានអ្នកចាប់អារម្មណ៍និងឃើញកាន់តែច្រើននៅក្នុងGoogleនិងធ្វើឱ្យផេករបស់អ្នកកាន់តែមានសន្ទុះឡើងនៃអ្នកចាប់អារម្មណ៍ច្រើន។
3. Content របស់អ្នក មិនងាយបាត់បង់
ការប្រើប្រាស់YouTubeសម្រាប់អាជីវកម្ម អាចជួយអ្នកក្នុងការកំណត់ខ្លឹមសារឡើងវិញដែលអ្នកបានបង្កើតរួចហើយ ដោយមិនចាំបាច់ចំណាយពេលច្រើនឬវិនិយោគលើឧបករណ៍ថ្លៃៗ។
ការកំណត់ខ្លឹមសារឡើងវិញដែលអ្នកបានបង្កើតរួចហើយ គឺជាទម្រង់ដ៏មានប្រសិទ្ធភាពនៃទីផ្សារមាតិកា ពីព្រោះអ្នកអាចទៅដល់ទស្សនិកជនដែលចូលចិត្តមាតិកាប្រភេទនោះ។
ឧទាហរណ៍ ការរៀបចំឡើងវិញនៃ Blog post នៅក្នុងទម្រង់ជាច្រើន រួមមាន៖
- Podcasts
- Infographics
- Presentations
- Video series
វិធីសាស្រ្តនេះ អនុញ្ញាតឱ្យអ្នកបង្កើតមាតិកាយ៉ាងតិច 4 បំណែកពីគំនិតតែមួយ ដែលនាំឱ្យមានទស្សនិកជនចូលរួម ហើយងាយស្រួលបំបែកព័ត៌មានដែលអ្នកផ្តល់ឱ្យទស្សនិកជិនរបស់អ្នក។
4. បង្កើនទស្សនិកជនរបស់អ្នកនៅទូទាំងពិភពលោក
នេះ គឺជាអត្ថប្រយោជន៍ដ៏ធំបំផុតមួយនៃការប្រើប្រាស់ YouTube សម្រាប់អាជីវកម្ម។
ការបង្កើតខ្លឹមសារវីដេអូជាប់លាប់ ជាឱកាសនៃការបើកទ្វារទទួលយកអ្នកទស្សនាថ្មីៗដែលមិនធ្លាប់ឆ្លងកាត់អាជីវកម្មរបស់អ្នកតាមវិធីផ្សេង។ តាមរយៈ YouTube អ្នកអាចទៅដល់ទស្សនិកជនទូទាំងពិភពលោក ទោះបីជាអ្នកនិយាយតែភាសាមួយក៏ដោយ។
លើសពីនេះ ដើម្បីអាចទាក់ទាញអ្នកទស្សនាថ្មីៗ ក៏ទាមទារឱ្យអ្នកសរសេរឬផលិតមាតិកាល្អ ដើម្បីធ្វើជាវីដេអូបង្ហោះចូលនៅក្នុង YouTube ជាពិសេសអ្នកអាចបញ្ចូលចំណងជើងបិទនៅលើវីដេអូរបស់អ្នក ពីព្រោះវាជាការបំពេញតម្រូវការមនុស្សដែលមានតម្រូវការខុសៗគ្នា។ តាមរយៈការសិក្សាស្រាវជ្រាវ ឱ្យបានបង្ហាញថា វីដេអូដែលមានចំណងជើងបិទជិត ទទួលបានចំនួនអ្នកមើលនិងអ្នកsubscribe 4% ច្រើនជាងវីដេអូដែលគ្មានចំណងបែបនេះ។
អ្វីដែលកាន់តែសំខាន់ ដើម្បីទាក់ទាញដល់អ្នកទស្សនារបស់អ្នក ក៏ទាមទារឱ្យអ្នកមានការគូសពន្យល់ (annotations) ណែនាំដូចជា៖
- វីដេអូផ្សេងទៀត
- មាតិកានៅលើគេហទំព័ររបស់អ្នក
- ស៊េរីឆ្លើយតបស្វ័យប្រវត្តិ
- ផលិតផលនិងសេវាកម្មផ្តល់ជូន
5. បង្កើតបញ្ជីអ៊ីមែលរបស់អ្នកនៅក្នុង YouTube
អត្ថប្រយោជន៍មួយទៀតនៃការប្រើប្រាស់YouTubeសម្រាប់អាជីវកម្ម គឺមានសមត្ថភាពក្នុងការបង្កើតបញ្ជីអ៊ីមែលរបស់អ្នកនៅពេលអ្នកបន្តផ្តល់នូវមាតិកាដែលគួរឱ្យចាប់អារម្មណ៍។
ប្រើកម្មវិធីដែលអនុញ្ញាតឱ្យអ្នកបញ្ចូលទម្រង់ចុះឈ្មោះរបស់អ្នកដោយផ្ទាល់ទៅក្នុងវីដេអូ YouTube ។ វីដេអូមួយអាចត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ដើម្បីឱ្យអ្នកមើលបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់ពួកគេ ហើយចុះឈ្មោះក្នុងបញ្ជីរបស់អ្នកមុនពេលបន្ត។
ការប្រើប្រាស់វិធីសាស្រ្តនេះ ធ្វើឱ្យមានភាពងាយស្រួលជាងមុន ដើម្បីបង្កើតបញ្ជីអ៊ីមែលរបស់អ្នក ខណៈពេលដែលផ្តល់នូវមាតិកាវីដេអូដែលទាក់ទាញអ្នកទស្សនារបស់អ្នកនឹងចូលចិត្ត។
6. ទស្សនិកជនរបស់អ្នកនឹងជួយផ្សព្វផ្សាយអ្នកបន្តនិងជួយទិញពីអ្នក
វីដេអូដែលមានការប៉ះផ្ទាល់ខ្លួន(Videos with a personal touch) ជួយបង្កើនជំនឿជឿជាក់ដល់អ្នកទស្សនា។ មនុស្សទិញពីអ្នក នៅពេលដែលពួកគេទុកចិត្ត ហើយការទុកចិត្តនោះត្រូវបានបង្កើតឡើងដោយអ្នក តាមរយៈការទាក់ទងពួកគេតាមកម្រិតអារម្មណ៍។
ការសិក្សាស្រាវជ្រាវ បានបង្ហាញថា សម្រាប់សេវាកម្មអាជីពនិងក្រុមហ៊ុនទូទៅ ប្រសិនបើអ្នកកំពុងធ្វើចរាចរទៅកាន់ landing page ដោយមានវីដេអូមនុស្សម្នាក់នៅក្នុងក្រុមហ៊ុន និយាយអំពីផលិតផលឬសេវាកម្ម វាអាចបង្កើនបញ្ជីនាំមុខនិងការលក់របស់អ្នកបានយ៉ាងច្រើន។
7. កំណត់គោលដៅទស្សនិកជនរបស់អ្នកជាមួយ AdWords សម្រាប់វីដេអូ
Google AdWords (Google Ads) សម្រាប់វីដេអូ អ្នកអាចទទួលបានការផ្ដោតខ្លាំងដល់ទស្សនិកជនរបស់អ្នកតាមរយៈការផ្សាយពាណិជ្ជកម្មលើវីដេអូដែលទស្សនិកជនរបស់អ្នកអាចមើល និងស្វែងរកយ៉ាងងាយស្រួល។
អត្ថប្រយោជន៍ធំបំផុតរបស់AdWordsសម្រាប់វីដេអូ គឺអ្នកនឹងត្រូវចំណាយសម្រាប់ការមើលដោយភ្ជាប់ពាក្យ (Key Words) និងជាសក្តានុពលក្នុងការបង្កើនទស្សនិកជនរបស់អ្នកតាមរយៈ “ទស្សនៈដែលទទួលបាន” ។
- ទិដ្ឋភាពភ្ជាប់ពាក្យ (Key Words) កើតឡើងនៅពេលអ្នកទស្សនាបានមើលការផ្សាយពាណិជ្ជកម្មរបស់អ្នកយ៉ាងហោចណាស់ 30 វិនាទី។ ម្យ៉ាងទៀត ប្រសិនបើវីដេអូពាណិជ្ជកម្មរបស់អ្នកត្រូវបានរំលង អ្នកនឹងមិនចំណាយអ្វីទាំងអស់។
- ការមើលទាំងនេះ មិនគិតថ្លៃទេ ហើយអាចទទួលបាននៅពេលនរណាម្នាក់ដែលជ្រើសរើសមើលវីដេអូផ្សាយពាណិជ្ជកម្មរបស់អ្នក បន្ទាប់មកបន្តមើលវីដេអូមួយឬច្រើននៅលើ YouTube របស់អ្នកក្នុងរយៈពេល 7 ថ្ងៃ។
- ប្រសិនបើនរណាម្នាក់មើលវីដេអូ 2-4 នៅលើ YouTube របស់អ្នក នោះពួកគេនឹងចូលចិត្តកាន់តែខ្លាំងនិងsubscribe ឆានែលយូធូបរបស់អ្នក។
8. បង្កើតលុយជាមួយ AdSense សម្រាប់វីដេអូ
ការបង្កើតខ្លឹមសារវីដេអូទៀងទាត់ ផ្តល់ឱ្យអ្នកនូវឱកាសដើម្បីរកប្រាក់ខ្លះដោយផ្ទាល់ពីវីដេអូរបស់អ្នកតាមរយៈកម្មវិធី AdSense សម្រាប់វីដេអូរបស់ Google។
អ្នកអាចប្រើ Google AdWords និង AdSense សម្រាប់វីដេអូរួមគ្នា ដើម្បីរកលុយខ្លះពីយុទ្ធនាការវីដេអូរបស់អ្នកផងដែរ។
វាដំណើរការដូចខាងក្រោម
- អ្នកទស្សនាបានឃើញវីដេអូផ្សាយពាណិជ្ជកម្មរបស់អ្នកនៅក្នុងវីដេអូផ្សេងទៀត និងចុចលើវា
- អ្នកចំណាយសម្រាប់ការចុចនោះ ជាផ្នែកមួយនៃថវិកាយុទ្ធនាការរបស់អ្នក
- អ្នកទស្សនាអាចបន្តមើលវីដេអូរបស់អ្នក និងអាចមើលការផ្សាយពាណិជ្ជកម្មពីការបង្កើតខ្លឹមសារមាតិកាផ្សេងៗដែលបានបង្ហាញនៅលើវីដេអូរបស់អ្នក នៅពេលដែលវីដេអូមួយត្រូវបានបញ្ចប់
- អ្នកទស្សនាចុចឬមើលការផ្សាយពាណិជ្ជកម្មទាំងនោះ ហើយអ្នកនឹងទទួលបាន68%នៃចំណូលពីការផ្សាយពាណិជ្ជកម្ម។
ទាំងនេះ មានន័យថា អ្នកអាចដំណើរការយុទ្ធនាការ AdWords សម្រាប់វីដេអូរបស់អ្នក ខណៈពេលដែលការរកលុយបានអនុញ្ញាតឱ្យអ្នកដទៃធ្វើពាណិជ្ជកម្មលើវីដេអូរបស់អ្នក។
សរុបមក YouTube គឺជាវេទិកាដែលអាចសម្រេចបានក្នុងការបង្កើនទស្សនិកជននិងអាជីវកម្មរបស់អ្នកតាមវិធីមួយចំនួន។ ប្រសិនបើអ្នកវិនិយោគពេលវេលាដែលត្រូវការ ដើម្បីស្វែងយល់ពីសមាសធាតុសំខាន់ៗនៃវេទិកា (platform) ពេលនោះ YouTube នឹងបង្ហាញខ្លួនថា វាជាការបន្ថែមដ៏មានតំលៃដើម្បីរីកចម្រើន។