Google AdWords VS Google AdSense

29
Google AdWords VS Google AdSense

 លក្ខណៈខុសគ្នា

បើយោងតាមគេហទំព័រ Google AdSense Help បានបង្ហាញពីលក្ខណៈខុសគ្នា ដូចខាងក្រោម

  • Google AdSense សម្រាប់អ្នកផ្សព្វផ្សាយ(publishers)។ ប្រសិនបើអ្នកជាម្ចាស់ ឬអ្នកគ្រប់គ្រងគេហទំព័រ ប្លក់ ឬ វេទិកា ហើយចង់រកប្រាក់ចំណូលពីវា ដូច្នេះកម្មវិធី Google AdSense គឺល្អសម្រាប់អ្នក។ ការផ្សព្វផ្សាយពាណិជ្ជកម្មដែលលេចឡើងនៅលើទ្រព្យសម្បត្តិឌីជីថលរបស់អ្នក (digital property) ដូចជា YouTube Channel របស់អ្នកជាដើម ហើយអ្នកអាចរកប្រាក់ចំណូលបាន អាស្រ័យលើចំនួនមនុស្សដែលមើលឬចូលរួមជាមួយការផ្សាយពាណិជ្ជកម្មទាំងនេះ។ វេទិកាផ្សេងទៀតសម្រាប់អ្នកផ្សព្វផ្សាយ រួមមាន Google Ad Manager និង AdMob។ ហើយអ្នកអាចឈ្វេងយល់បន្ថែមពី Compare Ad Manager, AdSense, និង AdMob
  • កម្មវិធី Google Ads សម្រាប់អ្នកផ្សាយពាណិជ្ជកម្ម(advertisers)។ ប្រសិនបើអ្នកចង់ផ្សាយពាណិជ្ជកម្មផលិតផលឬសេវាកម្មរបស់អ្នកនៅលើគេហទំព័រ ឬapps ក្នុងគោលបំណងចង់ធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន ឬលក់ ដូច្នេះ Google Ads គឺល្អសម្រាប់អ្នក។ ការផ្សាយពាណិជ្ជកម្មរបស់អ្នកលេចឡើងនៅលើលទ្ធផលស្វែងរកហ្គូហ្គល (Google search results) និងបណ្តាញនៃអ្នកផ្សព្វផ្សាយលើគេហទំព័ររបស់អ្នក។ សិក្សាបន្ថែមអំពី Google Ads  និងចាប់ផ្តើមការផ្សាយពាណិជ្ជកម្ម ដោយចូលទៅកាន់ ads.google.com

Google search results មានន័យថា នៅពេលមនុស្សស្វែងរកអ្វីមួយនៅលើ Google មនុស្សនឹងអាចរកឃើញគេហទំព័ររាប់ពាន់ឬរាប់លានដែលដូចគ្នា ឬស្រដៀងគ្នា។ ហើយលទ្ធផលដែលពាក់ព័ន្ធបំផុត (ពាក្យគន្លឹះ) ត្រូវបានបង្ហាញនៅលើគេ ឬនៅលំដាប់ទី1 តាមរយៈម្ចាស់គេហទំព័រដែលប្រើ Google Ads បានទិញពាក្យគន្លឹះពី Google។

បើយោងតាមគេហទំព័រ PPC Hero បានឱ្យដឹងថា Google Ads ឬ AdWords បើសរសេរពាក្យពេញគឺ Google AdWords ហើយវាត្រូវបានប្រើដោយអ្នកផ្សាយពាណិជ្ជកម្ម (advertisers) និង AdSense ត្រូវបានប្រើដោយអ្នកផ្សព្វផ្សាយ (publishers)។

  • Google Ads អនុញ្ញាតឱ្យមនុស្សផ្សាយពាណិជ្ជកម្មនៅលើcom, Google Search Network និងGoogle Display Network។ ម្ចាស់អាជីវកម្ម ប្រើ Google Ads ដើម្បីជំរុញចរាចរគោលដៅទៅកាន់គេហទំព័ររបស់ពួកគេ ដោយសង្ឃឹមថាចរាចរនេះបម្លែងទៅជាការលក់។ អ្នកផ្សាយពាណិជ្ជកម្ម (Advertisers) ត្រូវបង់ប្រាក់ឱ្យ Google ក្នុងចំនួនជាក់លាក់ក្នុងមួយ click លើការផ្សាយពាណិជ្ជកម្ម។
  • AdSense អនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយ (publishers) រកប្រាក់ពីគេហទំព័រឬប្លក់របស់ពួកគេដោយរកប្រាក់បានពី Google Ads ដែលពាក់ព័ន្ធនឹងការបង្ហាញដែលនៅជាប់នឹងមាតិការបស់ពួកគេ។ អ្នកផ្សព្វផ្សាយ (publishers) ទទួលបានការទូទាត់តិចតួចរាល់ពេលដែលការផ្សាយពាណិជ្ជកម្មទាំងនេះត្រូវបានចុចចូល (Clicked)។ ​ប្រសិនបើគេហទំព័ររបស់អ្នក មានអ្នកអានគ្រប់គ្រាន់ នេះអាចជាវិធីសាមញ្ញមួយដើម្បីបង្កើតលំហូរចំណូលពីខ្លឹមសារContentរបស់អ្នក។

បើយោងតាមគេហទំព័រ tinuiti.com បានបង្ហាញពីលក្ខណៈខុសគ្នា ចំនួន 3 រួមមាន៖

  1. AdSense សម្រាប់ Website Publishers រីឯ AdWords សម្រាប់អាជីវកម្ម

AdSense សម្រាប់ publishersឬម្ចាស់របស់website និងAdWords សម្រាប់ advertisers។

  • AdWords ​អនុញ្ញាតឱ្យអាជីវកម្មនិងអ្នកទីផ្សារ ធ្វើការផ្សព្វផ្សាយនៅលើបណ្តាញរបស់ Google ដូចជាស្វែងរក(search) និង បង្ហាញ (display)។ ល។
  • AdSense អនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយ (publisher) អាចកក់កន្លែងសម្រាប់ការដាក់ AdWords នៅលើគេហទំព័ររបស់ពួកគេ ដូចជាអត្ថបទ វីដេអូ និងរូបភាពជាដើម។
  1. AdSense បង់ប្រាក់ឱ្យម្ចាស់ Website រីឯ អាជីវកម្ម បង់ប្រាក់ឱ្យ AdWords

ភាពខុសគ្នាធំទី2  រវាងAdWordsត្រូវបានប្រើដើម្បីទិញការផ្សាយពាណិជ្ជកម្មពីGoogle ចំណែក AdSense គឺជាការលក់កន្លែងនៃការផ្សាយពាណិជ្ជកម្មទៅ Google។

អាជីវកម្មដែលប្រើ AdWords នឹងបង់លុយឱ្យ Google ដោយផ្អែកលើកញ្ចប់ថវិកានៃយុទ្ធនាការរបស់ពួកគេ (campaign budget)។ AdSense អនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយ (publishers) រកប្រាក់ពីគេហទំព័ររបស់ពួកគេដោយបង្ហាញពីភាពពាក់ព័ន្ធនៃ Google AdWords ads។ អ្នកផ្សព្វផ្សាយ (Publishers) ទទួលបានប្រាក់ចំណូលនៅពេលអ្នកទស្សនាចុចលើការផ្សាយពាណិជ្ជកម្ម។

  1. ដំណើរការរៀបចំ AdWords និង AdSense គឺខុសគ្នា

ដើម្បីចាប់ផ្តើមប្រើ AdWords ឬ AdSense អ្នកនឹងត្រូវចុះឈ្មោះសម្រាប់គណនីនីមួយៗ។

ដើម្បីចុះឈ្មោះប្រើ AdWords អ្នកអាចបង្កើតគណនីហើយចាប់ផ្តើមផ្សាយពាណិជ្ជកម្មក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ អ្វីដែលអ្នកត្រូវចាប់ផ្តើមគឺ៖

  • គណនី Google របស់អ្នក
  • ចូលទៅក្នុង AdWords ដោយប្រើអ៊ីមែលនិងពាក្យសម្ងាត់របស់អ្នក
  • កំណត់ចំណូលចិត្តរបស់អ្នក

បន្ទាប់មក អ្នកអាចបង្កើតយុទ្ធនាការនិងដាក់ការផ្សាយពាណិជ្ជកម្មរបស់អ្នកនៅទូទាំងបណ្តាញផ្សាយពាណិជ្ជកម្មរបស់ Google ។

ដើម្បីចុះឈ្មោះប្រើ AdSense គឺ Google ត្រូវការព័ត៌មានបន្ថែមអំពីអ្នកនិងគេហទំព័ររបស់អ្នក។ អ្វីដែលអ្នកត្រូវការគឺ៖

  • URL គេហទំព័ររបស់អ្នក
  • ភាសា
  • ប្រភេទ​គណនី
  • ឈ្មោះនិងអាសយដ្ឋានរបស់អ្នក
  • លេខទូរស័ព្ទ

បន្ទាប់ពីអ្នកបានចុះឈ្មោះជាមួយ AdSense អ្នកនឹងអាច

  • ជ្រើសរើសប្រភេទនៃការផ្សាយពាណិជ្ជកម្មដែលអ្នកចង់បង្ហាញនៅលើគេហទំព័ររបស់អ្នក (អត្ថបទ,រូបភាព,វីដេអូ។ល។)
  • ជ្រើសរើសទីកន្លែងនៅលើគេហទំព័ររបស់អ្នកដែលអ្នកចង់អោយការផ្សាយពាណិជ្ជកម្មបង្ហាញ

ភាពពាក់ព័ន្ធគ្នា

  • ទាំង AdWords និង AdSense ធ្វើការរួមគ្នា ដើម្បីបំពេញបណ្តាញផ្សាយពាណិជ្ជកម្មធំជាងមុនរបស់Google ហើយម្ចាស់គេហទំព័រដាក់កន្លែងទំនេរ (put up space)សម្រាប់ Google’s ads (AdSense) និងអាជីវកម្មកំណត់ថវិកានិងការផ្សាយពាណិជ្ជកម្មដើម្បីបង្ហាញ (display) នៅលើ Google’s advertising network (AdWords)។

សំយោងជារួមមក ភាពខុសគ្នា រវាង AdWords និង AdSense គឺ

  • AdWords សម្រាប់អ្នកផ្សាយពាណិជ្ជកម្ម(advertisers) ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់ខ្លួនរីកចម្រើន និងអាចលក់បាន តាមរយៈការចំណាយកញ្ចប់ថវិកាទៅលើការទិញពាក្យគន្លឹះពី Google និងជួល AdSense ផ្សាយពាណិជ្ជកម្មឱ្យ។
  • រីឯ AdSense សម្រាប់អ្នកផ្សព្វផ្សាយ (publishers) ដើម្បីរកប្រាក់ចំណូលពីគេហទំព័រ ឬ ឆាណែលរបស់ខ្លួនជាដើម តាមរយៈការទទួលផ្សាយពាណិជ្ជកម្មពី AdWords។