spot_img
spot_img
Homeទំនងតើ!ព្រឹកមានកាហ្វេ ថ្ងៃមានអាហារថ្ងៃត្រង់ យប់មក Chill បានទៀត!

ព្រឹកមានកាហ្វេ ថ្ងៃមានអាហារថ្ងៃត្រង់ យប់មក Chill បានទៀត!

-

ទៅណា? បាយថ្ងៃនៅណា? ណាក៏បាន…លែងចង់លឺពាក្យនេះទៀតហើយ។ ឥឡូវក្រុមការងារទំនងតើណែនាំកន្លែងបាយថ្ងៃដែលឆ្ងាញ់​ អនាម័យ និងបរិយាកាសល្អមួយនោះគឺ Mor.Noon

នៅទីនេះពេលព្រឹកមានកាហ្វេ និងភេសជ្ជៈផ្សេងៗ។ សម្រាប់ភេសជ្ជៈរសជាតិប្លែកថ្មី មានច្រើនជម្រើស ឆ្ងាញ់ប្លែកមាត់ម្យ៉ាង ហើយក៏មានជាប្រភេទនំផងដែរ។

ចំណែកពេលថ្ងៃមានអាហារកម្មង់ ដូចជាសម្ល ឆា​ ចៀន ស្ងោរ សាច់គោ សាច់ជ្រូក​ត្រី​កង្កែបជាច្រើនមុខ ច្រើនជម្រើស​ ​។ បើនិយាយពីរសជាតិវិញសម្លដិតឆ្ងាញ់ ដូចជាតុងយាំ ម្ជូរជាដើម។ បើត្រី 3រសជាតិក៏ឆ្ងាញ់ប្លែក អមជាមួយបរិយាកាសនៅក្នុងហាងមានទឹក មានត្រី​ហើយមានដើមឈើតូចធំទៀតស្រស់ស្រាយសាហាវ។

ចំណែកឯពេលយប់បរិយាកាសរឹតតែអេម មានអមជាមួយអំពូលបំភ្លឺយ៉ាងរ៉ូមេនទិក។​ នៅទីនេះមានស្រាបៀរជាច្រើនប្រភេទទាំងដប ទាំង​ draft ទាំងស៊ីតែន។

រីឯម្ហូបមានដូចជា គ្រឿងក្លែម ឆា ញុាំ ដែរមានរសជាតិឆ្ងាញ់ ធ្វើថ្មីៗ ជាពិសេសជាមួយទឹកជ្រលក់របស់គាត់រសជាតិប្លែកមាត់ពេល ជ្រលក់ជាមួយសាច់ចូលជាតិគ្នាម៉ង។ ពេលមកទីនេះកុំភ្លេចហៅជាមួយសាច់ក្រកគោមកញុំាណារសជាតិឆ្ងាញ់ខ្លាំងៗ។

ចឹងកុំភ្លេចណា!​ បើកំពុងរកហាងដែរមានបរិយាកាសល្អ ស្អាត ធម្មជាតិ ម្ហូបឆ្ងាញ់ ហើយបើកតាំងពីព្រឹកដល់យប់មានគ្រប់សេវាកម្មអាចមកទីនេះបាន៕

ហាង Mor.Noon

ទីតាំង: សន្ធរម៉ុក,ភ្នំពេញ

លេខទំនាក់ទំនង: 093 93 93 19

ផែនទី https://maps.app.goo.gl/bmTx2gKyHceqSaPD9?g_st=ic

 

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ