ហេតុអ្វីបានជាអ្នកលក់ពុំសូវដាច់ដូចគេ? តើអ្នកចង់ដឹងចម្លើយមែនទេ? ដូចនេះថ្ងៃនេះយើងសូមលើកយកនូវ៥ចំណុចដែលធ្វើឲ្យចំនួននៃការលក់របស់អ្នកចេះតែធ្លាក់ចុះរហូត៖
The effects of cimetidine on platelet aggregation and secretion, platelet activation, platelet activation by adenosine diphosphate (adp), arachidonic acid and platelet factor 4 (pf4) and the mechanism by which citrate regulates the activity of platelets in the human body have been studied. If a Silao patient has a history of sexual dysfunction and does not respond to antidepressant medications, your doctor may consider prescribing a tryptophan-based or an ssri. In other words, if a person is pain free, then that person’s pain should not interfere with his or her ability to do whatever he or she normally does.
Todas las empresas de medicamentos han hecho este proceso en el mercado local y en estados unidos. These drugs are also used in the treatment https://languageadvisor.net/2000-core-english-words-3 semaglutide oral tablet price of hiv. It’s not clear how the site will compare to the brand.
១. អ្នកមិនជឿជាក់ទៅលើគុណភាពនៃរបស់ផលិតផលរបស់ខ្លួន
ការនិយាយណែនាំពីគុណប្រយោជន៍នៃផលិតផលរបស់ខ្លួនពោរពេញដោយភាពជឿជាក់ ជឿជាក់ថាផលិតផលខ្លួនពិតជាផលិតផលល្អពិតមែន នោះអ្នកទិញប្រាកដជាចង់ទិញទំនិញអ្នកជាមិនខាន ប៉ុន្តែប្រសិនបើអ្នកខ្លួនឯងមិនជឿជាក់ទៅលើផលិតផលដែលខ្លួនឯងលក់ផង តើអ្នកអាចឲ្យអ្នកដទៃមកជឿជាក់និងចង់ទិញផលិតផលរបស់អ្នកបានដោយរបៀបណា? ការពិតទៅអតិថិជនខ្លះ គោលបំណងរបស់ពួកគាត់មិនមែនចង់ទិញផលិតផលមួយនេះទេ ក៏ប៉ុន្តែពួកគេក៏សម្រេចចិត្តទិញវិញដោយសារតែការនិយាយស្ដីក៏ដូចជាការណែនាំរបស់អ្នកលក់ អំពីគុណភាពនៃផលិតផលរបស់ខ្លួនទៅកាន់ពួកគេនេះឯង ថាវាជាផលិតផលបែបណា ប្រើបែបណា មានគុណភាពយ៉ាងណាខ្លះ ហើយផលិតផលនោះនាំចូលមកពីណាជាដើម និងនិយាយពោរពេញទៅដោយភាពជឿជាក់ថាផលិតផលរបស់ខ្លួនពិតជាល្អពិតមែន។
២. កំណត់គោលដៅអតិថិជនខុស
មានផលិតផលល្អហើយ ប៉ុន្តែបើសិនជាអ្នកកំណត់អតិថិជនខុស ការលក់របស់អ្នកនឹងនៅទ្រឹងមួយកន្លែងជាមិនខាន។ ពេលខ្លះមនុស្សបានឃើញផលិតផលដែលអ្នកបានបង្ហោះនៅលើបណ្ដាញសង្គមនោះមានច្រើនណាស់ ប៉ុន្តែសួរថាមានអ្នកឆាតសួរព័ត៌មានទាក់ទងទៅនឹងផលិតផលនោះទេ? គឺអត់ទេ ព្រោះថាទំនិញទាំងនោះគឺជាអ្វីដែលពួកគេមិនចង់បាន ហើយក៏មិនមែនជាតម្រូវការរបស់គេ ដូចនេះពួកគេក៏អូសរំលងចោល។ សរុបមក ការលក់របស់អ្នកកាន់តែដាច់ អាជីវកម្មរបស់អ្នកកាន់តែរីកធំធាត់បាន គឺវាអាស្រ័យទៅលើអ្នក អាកប្បកិរិយារបស់បុគ្គលិកលក់អ្នក ផលិតផលរបស់អ្នក និង តាកតិចនៃការផ្សព្វផ្សាយក៏ដូចជាការកំណត់ចំអតិថិជនគោលដៅនេះឯង។
៣. អ្នកព្រងើយកន្តើយជាមួយនឹងភ្ញៀវ
ពេលដែលអ្នកបង្ហាញពីភាពព្រងើយកន្តើយនិងភាពសោះកក្រោះរបស់អ្នកទៅកាន់អតិថិជន ហាងឬក្រុមហ៊ុនរបស់អ្នកប្រាកដជាពុំអាចឈរជើងនៅលើទីផ្សារបានយូរនោះទេ ព្រោះថាអតិថិជនគាត់ប្រើប្រាស់ថវិការបស់គាត់ទៅទិញនូវទំនិញរបស់អ្នក មានន័យថា ពួកគាត់គឺជាអ្នកផ្ដល់ប្រាក់ចំណូលដល់អ្នក និងផ្ដល់ឳកាសដល់អ្នកក្នុងការសាងកេរ្តិ៍ឈ្មោះឲ្យកាន់តែមានគេស្គាល់ច្រើន។ អាស្រ័យហេតុនេះហើយទើបក្នុងនាមអ្នកជាអ្នកលក់ ត្រូវតែបង្ហាញពីភាពរួសរាយរាក់ទាក់ទៅកាន់ពួកគាត់។
ជាក់ស្ដែង ករណីខ្លះនៅពេលដែលភ្ញៀវមានបញ្ហាពាក់ព័ន្ធទៅនឹងការប្រើប្រាស់ ការខូចខាត ឬគុណភាពនៃទំនិញ អ្នកលក់ ហាក់ដូចជាពុំសូវខ្វល់ខ្វាយឬពុំសូវជាយកចិត្តទុកដាក់ទៅលើបញ្ហាទាំងនោះ ហើយថែមទាំងពុំស្វែងរកដំណោះស្រាយជូនដល់ពួកគាត់ទៀត ដែលនេះគឺជាកត្តាមួយដែលធ្វើឲ្យភ្ញៀវរបស់អ្នកពុំចូលចិត្តហាងរបស់អ្នក និងលែងចូលចិត្តទំនិញនៅក្នុងហាងរបស់អ្នកទៀត ហើយអ្នកក៏ពុំអាចរកប្រាក់ចំណូលពីអាជីវកម្មនោះបាន ហើយនៅពេលដែលអ្នកគ្មានប្រាក់ចំណូលអ្នកនឹងឈានទៅរកការក្ស័យធនជាមិនខាន។
ដូចនេះសេវាកម្មល្អ ផលិតផលល្អ ស្នាមញញឹមដ៏ស្រស់ស្រាយ បូករួមជាមួយនេងភាពរួសរាយរាក់ទាក់ នឹងធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។
៤. អ្នកមិនព្រមស្ដាប់ការឲ្យយោបល់របស់អតិថិជន
ការផ្ដល់ជាមតិយោបល់ត្រឡប់របស់អតិថិជនទៅលើផលិតផលរបស់អ្នក វាគឺជាមធ្យោបាយមួយដែលអាចធ្វើឲ្យអ្នកអាចស្វែងរកចន្លោះខ្វះខាតដែលក្រុមហ៊ុនឬហាងកំពុងតែជួបប្រទះ។ បន្ទាប់ពីអ្នកបានទទួលយកការផ្ដល់ជាដំបូន្មានរបស់ពួកគេហើយ អ្នកក៏ប្រាកដជាអាចពង្រឹងផលិតផល ឬអាចអភិវឌ្ឍផលិតផលទាំងនោះឲ្យកាន់តែមានសោភណ្ឌភាពជាងមុន និងមានគុណភាពខ្ពស់ជាងមុន។ ប៉ុន្តែបើសិនជាអ្នកពុំព្រមយកមតិយោបល់របស់ អតិថិជនមកគិតពិចារណាខ្លះទេ ក្រុមហ៊ុនអ្នកនឹងកាន់តែខ្សោយទៅខ្សោយទៅ និងពុំសូវមានមនុស្សចេញចូលជាមិនខាននោះទេ។
៥. អ្នកលក់និយាយច្រើនពេក
អ្នកលក់ចាំបាច់ត្រូវតែពូកែនិយាយណែនាំពីផលិតផលរបស់ខ្លួននីមួយៗទៅឲ្យអតិថិជនបានដឹង នេះគឺជាលក្ខណៈសម្បត្តិរបស់អ្នកលក់ ប៉ុន្តែមិនមែនមានន័យថា អ្នកលក់ត្រូវតែនិយាយគ្រប់ពេលគ្រប់វេលានោះទេពោលគឺត្រូវចេះទុកពេលឲ្យអតិថិជននិយាយឬសួរខ្លះ ព្រោះការដែលអ្នកលក់និយាយច្រើនពេក នឹងធ្វើឲ្យអតិថិជន គាត់មានអារម្មណ៍ធុញទ្រាន់ លែងចង់មកទិញទំនិញនៅទីនេះទៀត។ ដូចនេះនិយាយច្រើនហួសហេតុពេក វាក៏ជាកត្តាដែលធ្វើឲ្យភ្ញៀវពុំសូវចូល ហើយពេលដែលពុំសូវមានភ្ញៀវចូលមកទិញហាងអ្នក អ្នកនឹងបាត់បង់ចំណូលពីការលក់នោះ។