spot_img
spot_img
Homeយុទ្ធសាស្ត្រលក់លក់អ្វីក៏មិនដាច់ដែរ បើម្ចាស់អាជីវកម្មបង្កើតកំហុសដ៏ធំ 4 យ៉ាងនេះ

លក់អ្វីក៏មិនដាច់ដែរ បើម្ចាស់អាជីវកម្មបង្កើតកំហុសដ៏ធំ 4 យ៉ាងនេះ

-

ការធ្វើអាជីវកម្ម តែងតែមានក្ដីរំពឹងចង់ទទួលបានប្រាក់ចំណេញខ្ពស់ ហើយប្រភពដែលអាចទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញខ្ពស់ជាងគេនោះ គឺការលក់ឱ្យដាច់ ប៉ុន្តែអ្វីជាបញ្ហាចោទនោះគឺថា ម្ចាស់អាជីវកម្ម​បានបង្កើតនូវកំហុសឆ្គងចំនួន 4 ដែលជាហេតុធ្វើឱ្យការលក់គ្មានដំណើរការល្អ។ ហើយកំហុសទាំងនោះ រួមមាន៖

1. គុណភាពផលិតផល

សំដៅលើ ផលិតផល៖

  • គ្មានការទទួលស្គាល់ច្បាស់លាស់ និងមានផលប៉ះពាល់ច្រើន
  • គ្មានគុណតម្លៃជាក់លាក់ដែលអាចទុកចិត្តបាន
  • គ្មានចំណុចពិសេសដែលខុសប្លែកពីដៃគូប្រកួតប្រជែង
  • គ្មានប្រភពនៃការផលិតច្បាស់លាស់
2. ការផ្ដល់សេវាកម្មអន់ជូនអតិថិជន

សំដៅលើ ការផ្ដល់សេវាកម្ម ដូចជា៖

  • ការឆ្លើយតបយឺតយ៉ាវជាមួយអតិថិជន
  • ការដឹកជញ្ជូនមិនរហ័សទាន់ចិត្ត
  • ការរៀបចំវេចខ្ចប់ផលិតផលគ្មានភាពទាក់ទាញ
  • មិនចេះប្រើពាក្យសមរម្យ ឬភាសាចិត្តសាស្រ្តល្អៗជាមួយអតិថិជន
  • គ្មានការផ្ដល់ដំណោះស្រាយដ៏ល្អសម្រាប់អតិថិជននៅពេលជួបបញ្ហាណាមួយ ដូចជាដឹកជញ្ជូនយឹត និងបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងផលិតផលជាដើម។
3. ការផ្សព្វផ្សាយមិនចំទិសដៅ

សំដៅលើ ៖

  • ជ្រើសរើសប្រព័ន្ធសង្គមដើម្បីផ្សព្វផ្សាយ មិនត្រូវជាមួយនឹងអតិថិជនគោលដៅ
  • ប្រើប្រាស់ធនធានផ្សព្វផ្សាយច្រើន ប៉ុន្តែគ្មានលទ្ធផល
  • មិនចេះបង្កើតវីដេអូទាក់ទាញ និងមានរូបភាពផ្សព្វផ្សាយគ្មានគុណភាពខ្ពស់
  • គ្មានផែនការ និងយុទ្ធសាស្រ្តផ្សព្វផ្សាយឱ្យត្រូវនឹងសម្រុកអតិថិជនគោលដៅ
  • មិនចេះពីវិធីជំរុញឱ្យមានការផ្សព្វផ្សាយប្រកបដោយផលិតភាព
4. ក្រុមអ្នកលក់ខ្សោយ

សំដៅលើ ៖

  • ការមិនបណ្ដុះឱ្យក្រុមលក់មានសមត្ថភាពខ្លាំងក្នុងការលក់
  • អ្នកលក់គ្មានជំនាញក្នុងការបិទការលក់
  • អ្នកលក់មិនយល់ច្បាស់ពីផលិតផល
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ