Product information ជាព័ត៌មានដែលដាក់លើផលិតផលរបស់យើងដើម្បីណែនាំអតិថិជនអំពីផលិតផលរបស់យើង។ ប្រសិនបើអ្នកបង្កើតវាបានល្អ វាក៏អាចជួយទាក់ទាញចិត្តអតិថិជនបានផងដែរ។ គំនិតនឹងណែនាំអំពីវិធីសាស្រ្តបង្កើតជំនឿចិត្តបន្ថែមលើ Product information ដែលយើងបានបង្កើតវា៖
១. ផ្ទៀងផ្ទាត់ Production informationដែលអ្នកបង្កើតជាមួយនឹងProduction informationរបស់ផលិតផលដទៃដែលដូចគ្នាទៅនឹងផលិតផលរបស់យើង។ ប្រសិនបើ Production informationរបស់យើងមានលក្ខណៈល្អប្រសើរជាងមានន័យថាយើងមានឱកាសអាចផ្តួលគូប្រកួតប្រជែងបានហើយ។
២. ចូលរួមក្នុងកម្មវិធីដែលគេដាក់តាំងលក់ផលិតផលដើម្បីមើលពីការសរសេរព័ត៌មាននៃផលិតផលរបស់គេ។
៣. ស្ទង់មតិរបស់អតិថិជនគោលដៅថាតើពួកគេអាន Production information ហើយពួកគេមានចំណាប់អារម្មណ៍ទៅនឹងផលិតផលយើងដែរឬទេ? ឬក៏ពួកគេចង់បានអ្វីបន្ថែមទៀត?
បើសិនជាអ្នកនៅតែមិនមានទំនុកចិត្ត អ្នកអាចជួបពីភាក្សាជាមួយអ្នកឯកទេសខាងវិស័យឧស្សាហកម្មឬពឹងអ្នកដេលពូកែតែងនិពន្ធឲ្យជួយបន្ថែម។