សិក្ខាសិលាស្តីពី “ការពង្រីកអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត” នឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី២០ ខែសីហា ខាងមុខនេះនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដោយ KUMNIT CREATIVE ដែលជាអ្នកជំនាញផ្តល់សេវាកម្មប្រឹក្សាផ្នែក Digital Marketing។ នេះគឺសិក្ខាសាលាទីមួយហើយដែលផ្តោតទៅលើការចែករំលែកចំណេះដឹងស្តីពីការធ្វើម៉ាឃីតធីង និងការផ្សព្វផ្សាយម៉ាកសញ្ញាតាមប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកទ្យា ដែលជំនាញមួយនេះគឺជាជំនាញមួយកំពុងតែទទួលការពេញនិយមនៅលើពិភពលោក។ បច្ចេកវិទ្យាកាន់តែរីកចម្រើន ធ្វើឱ្យម្ចាស់អាជីវកម្ម និងសហគ្រិនភាគច្រើនបានផ្តោតលើការចំណាយទៅលើការផ្សព្វផ្សាយលើប្រព័ន្ធបច្ចេកវិទ្យាវិញដោយសារតែការចំណាយតិច តែមានប្រសិទ្ធិភាពខ្ពស់។ បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាម្ចាស់អាជីវកម្ម និងសហគ្រិនជាច្រើនក៏បានងាកមកប្រើប្រាស់ការផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណិតវិញផងដែរ ប៉ុន្តែការផ្សព្វផ្សាយគឺនៅមានកម្រិតនៅឡើយ ដោយភាគច្រើនគឺផ្តោតតែនៅលើបណ្តាញសង្គមហ្វេសប៊ុកតែប៉ុណ្ណោះ។ ការផ្សព្វផ្សាយ និងធ្វើទីផ្សារតាមប្រព័ន្ធអ៊ីនធឺណិតគឺមានច្រើនវិធីដូចជា តាមបណ្តាញសង្គម គេហទំព័រ Blog SEO, SEM, SMS, Email ។ល។
សិក្ខាសាលានេះរៀបចំឡើងដើម្បីឱ្យសិក្ខាកាមយល់ដឹងកាន់តែច្រើនអំពីការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ិនធឺណិត និងតាមប្រព័ន្ធបច្ចេកវិជ្ជា។ ព្រោះថា នាពេលបច្ចុប្បន្ននេះ ការផ្សព្វផ្សាយនៅលើប្រព័ន្ធទាំងនេះនៅប្រទេសកម្ពុជាគឺនៅមានកម្រិតនៅឡើយ ហើយការផ្សព្វផ្សាយភាគច្រើនគឺជាការធ្វើតាមគ្នា ដោយមិនមានគោលដៅច្បាស់លាស់ ហើយមិនបានគិតអំពីBranding ឱ្យបានល្អិតល្អន់។ ការផ្សព្វផ្សាយទៀតសោត គឺមិនមានគម្រោង និងគោលបំណងច្បាស់លាស់ ដែលធ្វើឱ្យការផ្សព្វផ្សាយភាគច្រើនមិនមានប្រសិទ្ធភាព ឬប្រសិទ្ធផល។ ភាគច្រើន នៅប្រទេសកម្ពុជាគឺផ្តោតតែការប្រើប្រាស់ហ្វេសប៊ុកក្នុងការផ្សព្វផ្សាយ តែមិនបានដឹងពីច្រកផ្សាយផ្សេងៗទៀតដែលពួកគាត់អាចប្រើប្រាស់បានដើម្បីឱ្យដល់អតិថិជនជាច្រើនទៀត។ ដូចនេះហើយ សិក្ខាសាលាមួយនេះ នឹងធ្វើឱ្យសិក្ខាកាមយល់ដឹងឱ្យកាន់តែច្រើនពីការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីធើ្វឱ្យអាជីវកម្មពួកគាត់មានការលូតលាស់រីកចម្រើនឆាប់រហ័ស ហើយជំនាញមួយនេះ គឺជាជំនាញដែលនឹងត្រូវការជាចាំបាច់ និងពេញនិយមនាពេលដ៏ខ្លីខាងមុខ ជាពិសេសសម្រាប់ម្ចាស់អាជីវកម្ម សហគ្រិន អ្នកធ្វើការផ្នែកទីផ្សារ អ្នកលក់ ឬនិស្សិតដែលរៀនផ្នែកធុរកិច្ច ។ល។
ទូរស័ព្ទ: 010 296 072 /078 555 750
អ៊ីម៉ែល: info@kumnitcreative.com
តម្លៃ: $15/ម្នាក់ ឬ$10/ម្នាក់សម្រាប់ការទិញសំបុត្រមុនថ្ងៃទី12 ខែសីហា