spot_img
spot_img
Homeទូទៅហេតុផលដែល iPhone មិនចេញស៊េរី iPhone 9

ហេតុផលដែល iPhone មិនចេញស៊េរី iPhone 9

-

ហេតុអ្វីបានជាមាន iPhone 8 ហើយបន្ទាប់មក iPhone X, ដោយ X តំណាងឱ្យលេខ 10? ហេតុអ្វីបានជាមិនមាន Windows 9 ប៉ុន្តែ Windows 8 និង Windows 10 គឺមាន? ហេតុអ្វីបានជា Blackberry រំលង BB9 ហើយផ្តល់ជូន BB10 ដោយផ្ទាល់?

បើយោងតាមគេហទំព័រ Marketing Mind បានឱ្យដឹងថា ក្រុមហ៊ុនបានប្រារព្ធខួបមួយទសវត្សរ៍នៃការដាក់លក់ទូរសព្ទក្នុងឆ្នាំ 2017 នោះគឺជាឆ្នាំដែលក្រុមហ៊ុនបានបញ្ចេញ iPhone X ដោយរំលងមិនចេញ iPhone 9 បន្ទាប់ពីបានចេញលក់ iPhone 8 ឡើយ។ ហេតុអ្វីបានជាដូច្នេះ?

ហេតុផល

នៅក្នុងវប្បធម៌ជាច្រើនត្រូវបានគេសន្មត់ថាការចាប់ផ្តើមណាមួយដោយលេខ 9 ជាការមិនអំណោយផលឬជាលេខដែលមិននាំសំណាងល្អឡើយ។ ជាឧទាហរណ៍ ពាក្យជប៉ុនសម្រាប់លេខ 9 បើស្តាប់ទៅដូចជាពាក្យសម្រាប់ការឈឺចាប់ឬការធ្វើទារុណកម្ម។ ឥឡូវនេះ ការលក់ផលិតផលជាក់លាក់មួយនៅក្នុងទីផ្សារណាមួយ តម្រូវឱ្យមានការយល់ដឹងអំពីវប្បធម៌ស៊ីជម្រៅអំពីទីផ្សារជាក់លាក់នោះ។ ហើយនេះគឺជាហេតុផលដែលសូម្បីតែ Nokia ជៀសវាងការលក់ទូរស័ព្ទនៅក្នុង Version 4 របស់ខ្លួននៅក្នុងប្រទេស ដូចជាកូរ៉េ ចិន និងជប៉ុន ដោយសារចំនួននេះជាប់ទាក់ទងនឹងការស្លាប់ ដូច្នេះហើយឱ្យតែផលិតផលដែលមានលេខ9 គឺគ្មាននរណាចង់ទិញឡើយ ពីព្រោះគេយល់ថាលេខនេះជាប់ទាក់ទងនឹងការស្លាប់។

ហើយបើយោងតាមហេតុផលខាងលើ សូម្បីតែ Microsoft ក៏បានរំលងផលិត Windows 9 និងណែនាំ Windows 10 ដោយពួកគេចង់បង្ហាញពីការចាប់ផ្តើមនៃការរចនាផលិតផលថ្មី បន្ទាប់ពីប្រឈមមុខនឹងការរិះគន់ចំពោះ Version 8 របស់ពួកគេ បន្ទាប់មកក៏មាន Windows 95 និង Windows 98 ដែលបានដាក់ឱ្យដំណើរការពីមុនមក។

ជារួមមក ជំនឿឬវប្បធម៌របស់ប្រទេសមួយចំនួន ដែលជឿលើលេខមិនល្អ ឬល្អ ក៏វាជាការប៉ះពាល់នៃការធ្វើទីផ្សារដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនគឺគ្មានបញ្ហាលើការបង្កើតផលិតផលផ្ទាល់ខ្លួនដោយមានការរំលងលេខណាមួយឡើយ។ លើសពីនេះ ចំពោះក្រុមហ៊ុននីមួយៗ ត្រូវតែយល់ច្បាស់អំពីការផ្លាស់ប្តូរបច្ចេកវិទ្យា គោលការណ៍ក្រុមហ៊ុនដែលបានប្រើផ្នែករឹងផលិតផល (hardware )ជាដើម។

បន្ថែមពីនេះ អ្វីដែល​គួរ​ឱ្យ​នឹកស្មានមិនដល់ ចំពោះ iPhone 13 ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ដែល​អាច​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ការ​យល់​ឃើញរបស់មនុស្ស ដោយពីមុនសូម្បីតែលេខ 13 ក៏ត្រូវបានគេចាត់ទុកថាជាលេខដែលគ្មានសំណាងដែរ ប៉ុន្តែយើងបានឃើញហើយថាការចេញលក់ iPhone 13 និងប្រភេទរបស់វា ដែលត្រូវបានដាក់ឱ្យដំណើរការស្ទើរតែប៉ុន្មានសប្តាហ៍មុននេះ គឺមានការគាំទ្រជាខ្លាំង។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ