សម្រាប់ធុរកិច្ចជនភាគច្រើន ការសរសេរគម្រោងអាជីវកម្មគឺដើម្បីស្វែងរកដៃគូរអាជីវកម្ម សុំកម្ចីពីធនាគារ ឬក្នុងគោលបំណងផ្សេងៗទៀត។ ភាគច្រើន គម្រោងអាជីវកម្មមិនបានសរសេរឡើងដោយហ្មត់ចត់នោះទេ ប៉ុន្តែគឺគ្រាន់តែសរសេរដើម្បីឱ្យតែមានប៉ុណ្ណោះ។ ជាក់ស្តែង គម្រោងអាជីវកម្មគឺជាសន្លឹកកិច្ចការដ៏មានតម្លៃ វាគឺជាផែនទីគូរវាសអនាគតធុរកិច្ចនោះ ហើយវាក៏ជាសន្លឹកកិច្ចការដែលអាចធ្វើឱ្យមានកិច្ចព្រមព្រៀងជាមួយនឹងដៃគូរដទៃ ព្រមទាំងជាការដៅទុកនិងបង្កើតរបៀបគ្រប់គ្រង របៀបប្រតិ្តបត្តិ និងផ្តល់សារនៃម៉ាកសញ្ញាជាដើម។ ដូចនេះ តើអ្វីជាមូលហេតុចម្បងៗនៃការសរសេរគម្រោងអាជីវកម្ម?? ខាងក្រោមនេះជាសម្តីដែលដកស្រងចេញពីក្រុមសហគ្រិនវ័យក្មេង៖
1 ផែនទីនាំផ្លូវ៖ ការធ្វើគម្រោងគអាជីវកម្ម អាចឲ្យយើងដឹងជាក់លាក់នូវអ្វីដែលយើងកំពុងធ្វើ និងអ្វីដែលយើងគួរតែទៅ។ មិនត្រូវគិតថា វាជាសន្លឹកកិច្ចការដែលត្រូវតែធ្វើនោះទេ តែគឺជាផ្លូវសម្រាប់ដើរទៅកាន់ភាពជោគជ័យ។
2 ទទួលការយល់ដឹងឲ្យកាន់តែស៊ីជម្រៅទៅលើទីផ្សារ ៖ គម្រោងអាជិវកម្មជួយអ្នកឲ្យស្វែងយល់ច្បាស់ពីឱកាសទីផ្សារនៃម៉ាកសញ្ញាថ្មីឲ្យកាន់តែស៊ីជម្រៅ មុនពេលចាប់ផ្តើមធ្វើអាជីវកម្ម ។ វាមានសារសំខាន់ណាស់សំរាប់សហគ្រិនដើម្បីសម្រេចចិត្តថាគួរបន្តឈានជើងចូលទៅក្នុងទីផ្សារ ឬក៏ប្រើយុទ្ធសាស្ត្រណាដើម្បីអាចប្រកួតប្រជែងអ្នកដែលបានចូលក្នុងទីផ្សារនេះមុន។
3 ការរៀបចំ៖ វាអាចជួយអ្នកក្នុងការរៀបចំ និងស្ថិតនៅផ្លូវត្រឹមត្រូវ។ វាត្រូវបានប្រើសំរាប់គម្រោងចំណាយ ការព្យាករណ៏ប្រាក់ចំណូល និងអាចជួយឲ្យសហគ្រាសធុនតូចរក្សាស្ថេរភាពយូរអង្វែង។
4 ការអនុវត្តនាំមកភាពឥតខ្ចោះ៖ គម្រោងនេះអាចគ្មានតម្លៃបន្ទាប់ពីបញ្ចប់វា ប៉ុន្តែវាអាចធ្វើឲ្យអ្នកគិតពីអ្វីដែលអ្នកមិនមាន។
5 ការកំណត់ពីតួរលេខ៖ មុនពេលយើងចាប់ផ្តើមគំនិតថ្មី យ៉ាងហោចណាស់ យើងគួរបង្កើតគម្រោងនៃគំរូហិរញ្ញវត្ថុនិងធ្វើការវិភាគលម្អិតដើម្បីអាចយកប្រើប្រាស់ជាឯកសារយោងសម្រាប់លំហូរសាច់ប្រាក់ និងអាចឱ្យយើងត្រៀមទុនបម្រុងសម្រាប់អាជីវកម្ម។ ការធ្វើដូចនេះធ្វើឱ្យយើងអាចសន្សំពេលវេលា និងធ្វើឲ្យប្រាកដថាយើងអាចត្រៀមខ្លួនរួចរាល់សម្រាប់ការដំណើរការអាជីវកម្ម ជាពិសេសនៅពេលដែលអាចមានវិបត្តិទុន ឬជាជាការកំណត់គោលដៅ ប្រាក់ចំណូល និងចំណេញដើម្បីអាចឱ្យអាជីវកម្មមាននិរន្តរភាព
6 ដោះស្រាយឧបសគ្គដែលអាចកើតមាន៖ គម្រោងនេះអាចធ្វើឲ្យអ្នកចោទជាសំណួរទៅលើប្រភពនៃគំនិត ដើម្បីដោះស្រាយនៅពេលដែលអាចជួបឧបសគ្គ ទាំងសម្រាប់អាជីវកម្មទាំងមូល សម្រាប់ផលិតផល និងសេវាកម្មដើម្បីអាចឈរជើង និងជ្រៀតចូលទៅក្នុងទីផ្សារគោលដៅបាន។
7 ជំរុញកិច្ចសហការ៖ ការសរសេរគម្រោងអាជីវកម្មជាវិធីមួយដើម្បីឲ្យប្រាកដថា មនុស្សក្នុងក្រុមមានការព្រមព្រៀងជាមួយគម្រោងសព្វថ្ងៃ និងអនាគតសំរាប់ធុរកិច្ច។ នៅជំហានដំបូងសម្រាប់ក្រុមហ៊ុនមួយ វាតម្រូវឲ្យមនុស្សស្ថិតលើផ្លូវតែមួយ ក្នុងការសហការគ្នាជំរុញធុរកិច្ចឲ្យជោគជ័យ។ គួរចៀសវាងកង្វះទំនាក់ទំនងជាមួយក្រុម។
8 ការកំណត់គោលដៅ៖ គម្រោងធុរកិច្ចជាគម្រោងដ៏អស្ចារ្យដែលអនុញ្ញាតឲ្យសហគ្រិនបញ្ជាក់ពីទស្សនវិស័យ និងគម្រោងអនាគតរបស់សហគ្រាស។ យើងប្រើវាជាសំណួរដើម្បីគិត និងបង្កើតទស្សនវិស័យនិងយុទ្ធសាស្ត្រសម្រាប់អនាគត។ បើគម្រោងបរាជ័យ យើងអាចកែប្រើយុទ្ធសាស្ត្រ ប៉ុន្តែប្រើគោលដៅដែលយើងដៅទុកសម្រាប់ប្រើវាជាការនាំផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យ។
9 ដឹងពីគម្រោងរបស់អ្នក៖ វាមានប្រយោជន៏សម្រាប់ធ្វើផែនការ និងវាយតម្លៃអំពីធនធានដែលត្រូវការ ឬកំពុងត្រូវការ ដឹងពីដៃគូរប្រកួតប្រជែង និងបង្កើតគំរោង3ទៅ5ឆ្នាំខាងមុខ។ អ្វីទាំងនេះមានសារៈសំខាន់ណាស់ បើយើងចង់ពង្រីកអាជីវកម្ម។
10 បង្កើតកម្រិតស្តង់ដា ៖ គម្រោងធុរកិច្ច គឺមានតម្លៃ និងជាឯកសារប្រើសម្រាប់ធ្វើជាឧបករណ៍នៃការវាស់កម្រិតស្តង់ដាដ៏ល្អមួយ។ វាគឺជាឯកសារមួយដែលសរសេរចេញនូវធាតុមួយចំនួនដែលអាជីវកម្មរបស់យើងល្អជាងអាជីវកម្មដែលដូចគ្នាផ្សេងទៀតដ៏ទៃទៀត ហើយជាឧបករណ៍មួយដែលដាក់កម្រិតស្តង់ដារអប្បបរិមាសម្រាប់អាជីវកម្មរបស់យើង។