កុំចំណាយពេលវេលាឬ ខំប្រឹងប្រែងដើម្បីកែលម្អអ្វីដែលជាចំណុចខ្សោយរបស់អ្នក។ វាជាការខ្ជះខ្ជាយពេលវេលា។ ផ្ទុយទៅវិញអ្នកត្រូវផ្តោតរាល់ពេលវេលានិងថាមពលរបស់ដុសខាត់ដើម្បីបង្កើននូវអ្វីដែលអ្នកមានទេពកោសល្យ។
នោះគឺជាដំបូន្មានរបស់ លោក Brian Wong ដែលកាលពីអាយុ ១៩ ឆ្នាំ លោកបានបើកក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមទូរស័ព្ទ Kiip ដែលធ្វើការជាមួយក្រុមហ៊ុនធំ ៗ រួមមាន McDonald’s និងក្រុមហ៊ុនកូកាកូឡាហើយកំពុងរកប្រាក់ចំណូលបាន ២០ លានដុល្លារនៅឆ្នាំនេះ។
លោក Wong ប្រាប់ថា “ដំបូងឡើយអ្នកប្រាកដជាមានអារម្មណ៍ថាវាមិនទំនងសោះដែលមិនព្យាយាមដោះស្រាយភាពទន់ខ្សោយ ឬយ៉ាងហោចណាស់ធ្វើឱ្យវាបានល្អជាងនេះ “ប៉ុន្តែខ្ញុំពិតជាជឿជាក់ថានៅពេលយើងធំឡើងដល់ចំណុចមួយ យើងនឹងមានអារម្មណ៍ថា យើងមានដែនកំណត់មួយដែលយើងមិនអាចធ្វើវាឱ្យល្អជាងនេះនោះទេ”។
“ប៉ុន្តែខ្ញុំពិតជាជឿជាក់ថានៅពេលយើងធំឡើងដល់ចំណុចមួយ យើងនឹងមានអារម្មណ៍ថា យើងមានដែនកំណត់មួយដែលយើងមិនអាចធ្វើវាឱ្យល្អជាងនេះនោះទេ”។
លោក Wong ជឿជាក់ថាអ្នកនឹងទទួលបានផលចំណេញកាន់តែច្រើនពីការវិនិយោគ ឬដុសខាត់ឱ្យកាន់តែ ប្រសើរឡើងនូវអ្វីដែលអ្នកមានទេពកោសល្យ។
អ្នកនឹងមានអារម្មណ៍ថា អ្នកធ្វើអ្វីមួយបានល្អខ្លាំង ហើយធ្វើដោយមិនបាច់ប្រឹង គឺដោយសារតែដុងពីធម្មជាតិដែលអាចជួយអ្នកក្លាយជាមនុស្សលំដាប់កំពូលម្នាក់ក្នុងពិភពលោក ត្រូវទេ? ការងារអ្នកមានដុងនោះមិនមែនត្រឹមតែធ្វើឱ្យអ្នករីកចម្រើនក្នុងអាជីពប៉ុណ្ណោះទេ និងមានកម្រិតខ្ពស់នោះទេ តែវាជាអ្វីដែលនឹងជួយអ្នករកអត្តសញ្ញាណខ្លួនឯងឃើញ ហើយនាំអ្នកទៅកាន់ភាពជោគជ័យ។
គ្មាននរណាម្នាក់អាចពូកែអ្វីគ្រប់យ៉ាងនោះទេ ដូច្នេះឱកាសដ៏ល្អបំផុតរបស់អ្នកក្នុងការធ្វើអ្វីមួយឱ្យកក្រើកបានគឺជាការធ្វើអ្វីមួយតែមួយមុខដែលអ្នកធ្វើបានល្អបំផុត។
នៅពេលដែលអ្នកបានរកឃើញកម្លាំងពិសេសរបស់អ្នក បន្ទាប់មកត្រូវរកកន្លែងស័ក្តិសម និងគាំទ្រអ្នកបញ្ចេញទេពកោសល្យនោះ អ្នកប្រាកដជាអាចរីកចម្រើន និងជោគជ័យជាក់ជាមិនខាន។
អ្នកត្រូវតែរកកន្លែងមួយដែលអាចផ្សារភ្ជាប់រវាងជំនាញដែលអ្នកមាន និងកន្លែងដែលអ្នកអាចបញ្ចេញជំនាញនោះបានដោយមានការទទួលស្គាល់ និងការគាំទ្រដើម្បីអាចច្នៃវាដើម្បីអាចរកផលចំណេញបានខ្ពស់បំផុត។
“អ្នកមិនចង់វិនិច្ឆ័យត្រីថាតើវាឡើងដើមឈើបានខ្ពស់កម្រិតណានោះទេ។ ប្រសិនបើអ្នកមិននៅក្នុងមជ្ឈដ្ឋានត្រឹមត្រូវ អ្នកត្រូវបានគេវិនិច្ឆ័យថាជាត្រីដោយកំណត់ថាតើអ្នកឡើងដើមឈើបានកម្ពស់ប៉ុណ្ណា ប៉ុន្តែអ្នកត្រូវ ទៅរកមហាសមុទ្ររបស់អ្នក។” នេះជាការបន្ថែមរបស់លោក Wong
នេះគឺជាអ្វីដែលសំខាន់បំផុត ដែលអ្នកមិនត្រឹមតែត្រូវមានជំនាញ និងទេពកោសល្យប៉ុណ្ណោះទេ អ្នកត្រូវស្ថិតនៅក្នុងមជ្ឈដ្ឋានដែលត្រឹមត្រូវផងដែរ។
ប្រភព៖ cnbc