spot_img
spot_img
Homeទូទៅអត្ថប្រយោជន៍ទាំង5 ក្នុងការប្រើ Facebook Group សម្រាប់អាជីវកម្ម

អត្ថប្រយោជន៍ទាំង5 ក្នុងការប្រើ Facebook Group សម្រាប់អាជីវកម្ម

-

Facebook Group ជាទីកន្លែងប្រមូលផ្ដុំនូវអតិថិជនគោលដៅសំខាន់ៗ និងងាយស្រួលធ្វើសកម្មភាពទីផ្សារ។ ដូច្នេះហើយ ម្ចាស់អាជីវកម្មគ្រប់រូប គួរតែចាប់ផ្ដើមក្នុងការបង្កើតឱ្យមាន Facebook Group មួយសម្រាប់អាជីវកម្មផ្ទាល់ខ្លួន។ ហេតុអ្វីត្រូវបង្កើត? អត្ថប្រយោជន៍ខាងក្រោម ជាចម្លើយឆ្លើយតបនឹងសំណួរនេះ។

1. បណ្ដុំនូវអតិថិជនគោលដៅ

ភាគច្រើនអតិថិជនដែលសម្រេចចិត្តចូលនៅក្នុងគ្រុប គឺគាត់បានចាប់អារម្មណ៍ និងពេញចិត្តនៅក្នុងគ្រុបនោះ ហើយក៏ជាអតិថិជនគោលដៅ និងមានលក្ខណៈជាក់លាក់ផងដែរ ដើម្បីងាយស្រួលក្នុងការវាយលុកយុទ្ធសាស្រ្ត និងផ្សព្វផ្សាយត្រូវជាមួយនឹងអតិថិជន។

2. ទទួលបានការ Feedback ពិត

នៅក្នុងគ្រុបភាគច្រើនបណ្ដុំដោយអតិថិជនរបស់អ្នក ដូច្នេះនៅពេលផលិតផលសេវាកម្មរបស់អ្នកមានកំហុសឆ្គង ឬមានបញ្ហាណាមួយកើតឡើង ឬទទួលបានលទ្ធផលល្អ គឺពួកគេតែងតែ Feedback ត្រឡប់មកវិញដោយនិយាយចេញពីចិត្ត។ ការ Feedback ទាំងនោះ មានទាំងល្អ និងមានតែមិនល្អ ជាហេតុធ្វើឱ្យម្ចាស់អាជីវកម្មងាយស្រួលកែតម្រូវនូវចំណុចមិនល្អ និងបន្តធ្វើការផ្សព្វផ្សាយបន្តលើការ Feedback ល្អៗ។

3. បង្កើនការចូលរួមច្រើនពីអតិថិជន

បច្ចុប្បន្ននេះ មនុស្សភាគច្រើន តែងតែចូលរួមសកម្មភាព និងចូលទៅកាន់ Facebook Group ច្រើន ដែលជាការធ្វើឱ្យម្ចាស់អាជីវកម្មងាយស្រួលក្នុងការផ្សព្វផ្សាយ និងបង្កើនការលក់បានច្រើន។ លើសពីនេះ ក៏ជាហេតុធ្វើឱ្យម្ចាស់អាជីវកម្ម ឬអ្នកលក់ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និតជាងមុនជាមួយអតិថិជន ព្រមទាំងបង្កើនឱ្យមានទំនុកចិត្តច្រើនលើផលិតផលសេវាកម្មរបស់អ្នក។

4. បណ្ដុំការចែករំលែក

ម្ចាស់អាជីវកម្មឬអ្នកលក់ ងាយស្រួលក្នុងការចែករំលែកចំណេះដឹង និងមាតិកាល្អៗ ដែលពាក់ព័ន្ធនឹងអាជីវកម្ម ព្រមទាំងងាយស្រួលធ្វើឱ្យអតិថិជនស្គាល់កាន់តែច្បាស់ពីផលិតផលសេវាកម្មរបស់អ្នក និងងាយស្រួលដោះស្រាយបញ្ហាប្រឈមនានារបស់អតិថិជន។

5. បង្កើនទំនុកចិត្ត

អតិថិជន កាន់តែមានភាពជឿជាក់ និងមានទំនុកចិត្តលើការប្រើប្រាស់លើផលិតផលសេវាកម្មរបស់អ្នក តាមរយៈការស្គាល់ច្បាស់ពីអាជីវកម្មរបស់អ្នក។

 

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ