spot_img
spot_img
Homeភាពជាអ្នកដឹកនាំអ្នកដឹកនាំខ្លាំង ត្រូវតែមានធាតុផ្សំជាលក្ខណៈគ្រូបង្វឹក

អ្នកដឹកនាំខ្លាំង ត្រូវតែមានធាតុផ្សំជាលក្ខណៈគ្រូបង្វឹក

-

អ្នកដឹកនាំ មានកិច្ចការងារជាច្រើនដើម្បីដឹកនាំធ្វើ ទាំងដឹកនាំមនុស្ស និងដឹកនាំអាជីវកម្មឱ្យមានប្រតិបត្តការល្អ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ការដឹកនាំភាគច្រើនតែងតែមានបញ្ហាមួយចំនួនដូចជា អ្នកដឹកនាំ និងបុគ្គលិកមិនស៊ីចង្វាក់គ្នា ដោយនៅពេលមានអង្គប្រជុំបាននិយាយគ្នាច្បាស់លាស់ ហើយថែមទាំងបានបែងចែកភារកិច្ចគ្នារួចរាល់ទៀត ប៉ុន្តែជាក់ស្ដែងនៅពេលចប់ប្រជុំ បែរជាគ្មានអ្នកអនុវត្តន៍បានដូចផែនការសោះ ហេតុអ្វី? ពីព្រោះ អ្នកដឹកនាំ ខ្វះការដឹកនាំបែបគ្រូបង្វឹក។

ហេតុអ្វី អ្នកដឹកនាំខ្លាំង ត្រូវតែមានធាតុផ្សំជាលក្ខណៈគ្រូបង្វឹក?

អ្នកដឹកនាំមួយចំនួន ភាគច្រើនចូលចិត្តការដឹកនាំបែបបង្គាប់បញ្ជា ដោយគ្រាន់តែប្រាប់បុគ្គលិកក្រោមបង្គាប់ឱ្យបែបនេះ បែបនោះ បន្ទាប់មកក៏ចប់។ ការធ្វើបែបនេះ មិនសូវមានលទ្ធផលល្អទេ ពីព្រោះគ្មានការពិភាក្សា គ្មានការជំទាស់ គ្មានការវែកញែក ឱ្យតែអ្នកដឹកនាំយល់ថាត្រឹមត្រូវ គឺត្រូវទាំងអស់ ដោយអំណាចគឺស្ថិតតែនៅលើមេតែម្នាក់។

ហេតុផលទាំងនោះហើយ ដែលទាមទារឱ្យអ្នកដឹកនាំ បណ្ដុះខ្លួនឯងឱ្យមានធាតុផ្សំជាគ្រូបង្វឹក។ អ្នកដឹកនាំ​ដែលមានលក្ខណៈជាគ្រូបង្វឹក ត្រូវមានតែចំណុចខាងក្រោម៖

  1. ផ្ដល់ដំណោះស្រាយដល់បុគ្គលិកឱ្យមានភាពកាន់តែប្រសើរឡើង នៅពេលបុគ្គលិកត្រូវការជំនួយ
  2. ដឹងពីស្ថានភាពការងាររបស់បុគ្គលិកគ្រប់ផ្នែកសំខាន់ៗនៃក្រុមហ៊ុន
  3. ធ្វើឱ្យបុគ្គលិកមានភាពកក់ក្ដៅ និងបំពេញកិច្ចការងារបានយ៉ាងល្អ តាមរយៈការយល់ពីអារម្មណ៍និងភាពរីកចម្រើនរបស់បុគ្គលិក មានមនោសចេតនា ជំរុញនិងលើកទឹកចិត្ត ផ្ដល់ដំណោះស្រាយ ផ្ដល់ឱកាស ជាជាងគិតតែពីលទ្ធផលការងារជាអាទិភាព។
  4. ស្ដាប់ និងស្វែងយល់ពីហេតុការណ៍ណាមួយរបស់បុគ្គលិក បន្ទាប់មកពិភាក្សា និងផ្ដល់ឱកាសឱ្យបុគ្គលិកបញ្ចេញនូវយោបល់ដើម្បីដោះស្រាយបញ្ហាទាំងនោះ។
  5. មិនចូលចិត្តដាក់បញ្ជាឱ្យធ្វើការងារអ្វីមួយនោះទេ តែធ្វើយ៉ាងណាឱ្យមានបុគ្គលិកមានការជំរុញទឹកចិត្តពីខាងក្នុង ដោយធ្វើឱ្យពួកគេចង់ធ្វើការងារនោះដោយខ្លួនឯង និងមានទំនួលខុសត្រូវ​ចំពោះការងារដែលខ្លួនកំពុងធ្វើ។
  6. អ្នកដឹកនាំបែបគ្រូបង្វឹក គិតលើរូបមន្ត លទ្ធផល = គុណភាពការងារ x ចំណង់
  7. ប្រើគោលការណ៍ ៣ ជាមួយបុគ្គលិក គឺសន្ទនាគ្នា ផ្ដល់យោបល់ឱ្យគ្នា និងរកឱកាសបង្រៀនបុគ្គលិក។

ជារួមមក អ្នកដឹកនាំខ្លាំង មិនមែនត្រឹមតែជាអ្នកដឹកនាំខ្លាំងនោះទេ ថែមទាំងអាចបង្វឹកបុគ្គលិកឱ្យខ្លាំងបានទៀតផង។ អ្នកដឹកនាំដែលមានធាតុផ្សំជាគ្រូបង្វឹកនៅក្នុងខ្លួន តែងតែធ្វើឱ្យបុគ្គលិកមានភាពជឿជាក់ មានទំនុកចិត្ត និងមានសមត្ថភាពខ្លាំង ដើម្បីបន្តដំណើរនៃភាពរីកចម្រើនផ្ទាល់ខ្លួន ក៏ដូចជាភាពរីកចម្រើនរបស់ក្រុមហ៊ុនទាំងមូល។

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ