ដើម្បីទទួលបានជោគជ័យក្នុងពេលសម្ភាសន៍ គឺយើងត្រូវដឹង និងយល់ចិត្តអ្នកសម្ភាសន៍ថាគេចង់បានអ្វី និងត្រូវការអ្វី? មានសំណួរជាច្រើនដែលនឹងត្រូវបានសួរនៅពេលសម្ភាសន៍ដែលអ្នកគួរតែត្រៀមខ្លួនឱ្យរួចរាល់ទុកជាមុន។ អ្នកត្រូវតែដឹង និងកំនត់ឱ្យបានច្បាស់ថា តើគេកំពុងតែចង់បាននូវចម្លើយអ្វីពីអ្នក។ ក្នុងអត្ថបទនេះ យើងសូមលើយកនូវសំណួរចំនួន៥ ដែលតែងតែត្រូវបានសួរ ហើយវាក៏ជាសំណួរដែលពិបាកនឹងឆ្លើយផងដែរ៖
១- ចូរអ្នករៀបរាប់អំពីខ្លួនអ្នកផ្ទាល់?
សំណួរនេះគឺជាសំណួរសំខាន់មួយដែលគេតែងនិយមសួរក្នុងពេលសម្ភាសន៍ការងារ។ អ្វីដែលអ្នកសួរចង់ដឹងនោះគឺ តើអ្នកអាចជួយបានការងារអ្វីខ្លះដល់ក្រុមហ៊ុនរបស់គេ? តើអ្នកអាចនឹងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ក្រុមហ៊ុនរបស់គេនោះ?
អ្នកសួរគេចង់ដឹងអំពី ជំនាញ សមត្ថភាព បទពិសោធន៍ និងភាពខ្លាំងរបស់អ្នក ជាពិសេសនោះគឺអ្វីដែលទាក់ទងទៅនឹងការងារដែលអ្នកកំពុងតែធ្វើការសម្ភាសន៍។ អ្នកអាចជាអ្នកលងតន្ត្រីដ៏ចំណានម្នាក់ ប៉ុន្តែអ្នកដែលសម្ភាសន៍អ្នកនឹងមិនចាប់អារម្មណ៍នោះទេ ប្រសិនបើការងារដែលអ្នកដាក់ពាក្យសុំនោះមិនមែនទាក់ទងនឹងតន្ត្រី។ អ្នកគួរតែធ្វើការផ្តោតទៅលើចម្លើយណាដែលគេកំពុងតែសួរ ហើយចៀសវាងនូវចម្លើយដែលមិនមានការទាក់ទងនឹងការងាររបស់អ្នក។
២- ហេតុអ្វីបានជាអ្នកលាឈប់ ឬចាកចេញពីកន្លែងធ្វើការចាស់របស់អ្នក?
នេះជាសំណួរមួយដែលអ្នកអាចនឹងត្រូវបានសួរ។ អ្នកសម្ភាសន៍ចង់ដឹងថា តើមានបញ្ហាអ្វីដែលបណ្តាលឱ្យអ្នកធ្វើការផ្លាស់ប្តូរកន្លែងធ្វើការ? តើអ្នកជាអ្នកបង្កបញ្ហាដល់ក្រុមហ៊ុន? ហើយបញ្ហានេះនឹងអាចកើតឡើងម្តងទៀតដែរឬទេ?
ប្រសិនបើអ្នកកំពុងតែរកការងារថ្មីធ្វើដោយសារតែត្រូវគេបណ្តេញចេញ ឬត្រូវគេកាត់បន្ថយបុគ្គលិក អ្នកគួរតែត្រូវត្រៀមចម្លើយនៃសំណួរនេះ ឱ្យបានរួចរាល់ ដោយផ្តល់នូវចម្លើយដែលសង្កត់ទៅលើន័យវិជ្ជមាន ជាជាងអវិជ្ចមាន។
អ្នកប្រហែលជាអាចឆ្លើយថា៖ វាគឺជាបទពិសោធន៍ដែលខ្ញុំចង់បំភ្លេចវា ប៉ុន្តែខ្ញុំបានទទួលមេរៀនមួយដ៏ល្អពីបទពិសោធន៍នេះ។
នៅពេលដែលជួបបញ្ហាអ្វីដែលមិនល្អនៅក្នុងបទពិសោធន៍ការងាររបស់អ្នក អ្នកត្រូវតែផ្លាស់ប្តូររបៀបឆ្លើយដោយធ្វើយ៉ាងណាឱ្យវាទេរទៅរកភាពវិជ្ជមានវិញ។
៣- ហេតុអ្វីបានជាអ្នកចង់ធ្វើការនៅទីនេះ?
អ្នកសម្ភាសន៍ចង់ស្តាប់នូវចម្លើយរបស់អ្នកថា ហេតុអ្វីបានជាអ្នកជ្រើសរើសក្រុមហ៊ុននេះ ឬក៏មុខតំណែងណាមួយដែលអ្នកកំពុងដាក់ពាក្យសុំ។
ចម្លើយដែលអ្នកមិនគួរឆ្លើយនោះគឺ៖ ខ្ញុំបានឃើញវានៅលើទំព័រស្វែងរកការងារ ហើយខ្ញុំដឹងថាខ្ញុំអាចបំពេញមុខតំណែងនេះបាន។ ចម្លើយនេះ គឺវាប្រហាក់ប្រហែលនឹងការសុំនារីម្នាក់ដើម្បីធ្វើជាគួរគ្រង ហើយនៅពេលដែលនាងសួរទៅវិញថា “ហេតុអ្វីបានជាលោកចង់រៀបការជាមួយខ្ញុំ?” បុរសនោះឆ្លើយថា៖ ខ្ញុំតែងចង់រៀបការ ហើយនាងគឺជាមនុស្សស្រី។ ចម្លើយនេះគឺជាចម្លើយដែលទទួលយកបាននោះទេ។
អ្នកគួរតែធ្វើការសិក្សាស្រាវជ្រាវទៅលើក្រុមហ៊ុនដែលអ្នកកំពុងតែធ្វើការដាក់ពាក្យដូចជាគោលនយោបាយរបស់ក្រុមហ៊ុន និងបេសកម្មជាដើម។ អ្នកអាចឆ្លើយថា គោលនយោបាយ និងបេសកម្មរបស់ក្រុមហ៊ុននោះ ស្របទៅនឹងគោលគំនិតរបស់អ្នកហើយជាអ្វីដែលខ្ញុំកំពុងតែស្វែងរក។
ចម្លើយផ្សេងទៀតសម្រាប់សំណួរមួយនេះ គឺអ្នកទៅសម្ភាសដើម្បីចង់ដង់ឱ្យបានច្បាស់ថា តើកន្លែងនេះស័ក្តិសមអ្នកដែរឬទេ ឬមួយក៏អ្នកអាចធ្វើការងារនោះបានដែរឬទេ។ ចូរចាំថា អ្នកទៅសម្ភាសដើម្បីធ្វើសង្កេត និងស្វែងយល់ឱ្យបានច្រើនចំពោះក្រុមហ៊ុននោះថាតើអ្នកគួរតែធ្វើការឱ្យក្រុមហ៊ុននេះដែរឬទេ ដោយមិនមែនទៅទីនោះដើម្បីឱ្យតែគេសង្កេតនិងស្វែងយល់ពីអ្នកនោះទេ?
៤- តើអ្នកមានចំនុចខ្សោយអ្វីខ្លះ?
នេះជាសំណួរមួយដែលពិបាកឆ្លើយ។ ប្រសិនបើអ្នកឆ្លើយដោយទទួលស្គាល់ថាអ្នកមានបញ្ហាអ្វីមួយនោះ គឺបីដូចជាអ្នកលក់ខ្លួនឯងដូច្នោះដែរ។
និយោជកនឹងធ្វើការស្តាប់ពីរបៀបរៀបរាប់អំពីគុណវិបត្តិរបស់អ្នក។ ប្រសិនបើមានសំណួរនេះត្រូវបានសួរ អ្នកត្រូវតែសង្កត់ទៅលើន័យវិជ្ជមាន ពោlគឺនិយាយអំពីជំនាញ និងចំណេះដឹងដែលអ្នកកំពុងតែប្រឹងប្រែងដើម្បីធ្វើការអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរនៅក្នុងការងាររបស់អ្នក។ ជ្រើសរើសគុណវិបត្តិមួយដែលអ្នកមាន ហើយប្រាប់នូវវិធីដែលអ្នកដោះស្រាយសម្រាប់បញ្ហានោះ។ ខាងក្រោមនេះ គឺជាឧទាហរណ៍មួយដែលអ្នកអាចយកតម្រាប់តាម៖
ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តសម្លឹងអ្វីដែលធំ។ ប៉ុន្តែខ្ញុំទទួលស្គាល់ថា ពេលខ្លះមានចំណុចខ្លះខ្ញុំមិនបានធ្វើការពិនិត្យឱ្យបានល្អិតល្អន់។ ហេតុនេះហើយ ខ្ញុំតែងជ្រើសរើសនរណាម្នាក់ដែលជាមនុស្សល្អិតល្អន់មកចូលរួមក្នុងក្រុមរបស់ខ្ញុំជានិច្ច។
អ្នកត្រូវឆ្លើយនូវសំណួរឱ្យមានលក្ខណៈវិជ្ជមានជានិច្ច។ ប្រសិនបើអ្នកប្រាប់អ្នកសម្ភាសន៍ថាអ្នកមានគុណវិបត្តិណាមួយនោះ អ្នកត្រូវតែផ្តល់ចម្លើយមួយដែលប្រាប់នូវវិធីដែលអ្នកប្រើប្រាស់ក្នុងការដោះស្រាយនូវគុណវិបត្តិនោះ។
៥- តើអ្នកមានសំណួរ ឬចម្ងល់អ្វីដែរឬទេ?
ទេ ខ្ញុំគិតថាអ្នកបានប្រាប់ខ្ញុំលម្អិតរាល់អ្វីដែលខ្ញុំចង់ដឹងរួចទៅហើយ។ ខ្ញុំប្រាកដជាមានសំណួរជាច្រើនដែលត្រូវសួរប្រសិនបើខ្ញុំបានទទួលការងារនេះ។
នេះជាចម្លើយដែលមនុស្សភាគច្រើនឆ្លើយនូវសំណួរនេះ។ នេះមិនមែនជាចម្លើយដែលត្រឹមត្រូវទេ។ នៅពេលដែលអ្នកទទួលបានការងារហើយនោះ វាប្រហែលជាយឺតពេលហើយដើម្បីធ្វើការសួរនូវរាល់សំណួរ។
និយោជកនឹងរង់ចាំនូវសំណួររបស់អ្នកដើម្បីចង់ដង់ថាតើតើមានចំណាប់ អារម្មណ៍យ៉ាងណាក្នុងការធ្វើការនៅក្នុងក្រុមហ៊ុនរបស់គេ។ ខាងក្រោមនេះគឺជាសំណួរដែលល្អៗដែលអាចសួរក្នុងពេលសម្ភាសន៍។
“បាទ ខ្ញុំមានសំណួរខ្លះៗ។ បើតាមការសួររបស់លោកក្នុងពេលសម្ភាសន៍ វាដូចជាលោកកំពុងតែមានបញ្ហាជាមួយនឹងអតិថិជន។ តើលោកអាចប្រាប់បន្ថែមខ្លះៗអំពីស្ថានភាពបច្ចុប្បន្នដែរឬទេ? តើមានការលំបាកអ្វីខ្លះដែលនិយោកជិកថ្មីនឹងជួបប្រទះ?”
ប្រសិនបើអ្នកមិនសួរសំណួរបន្ថែមនោះទេ អ្នកនឹងបាត់បង់ឱកាសដើម្បីធ្វើការប្រមូលពត៌មាននានាដែលជាកត្តាក្នុងការសម្រេចចិត្តថាតើទីកន្លែងនេះស័ក្តសមនឹងអ្នកដែរឬទេ។
រាល់អ្នកសម្ភាសន៍នីមួយៗតែងតែមានរបៀបសួរ និងសំណួរខុសៗគ្នា។ សំណួរទាំង៥ខាងលើគឺជាសំណួរដែលតែងត្រូវបានសួរជាញយៗ ហេតុដូចនេះប្រសិនបើអ្នកបានត្រៀមខ្លួនរាល់សំណួរខាងលើហើយនោះ អ្នកនឹងមានប្រៀបទៅលើអ្នក ដ៏ទៃទៀតដែលមិនបានត្រៀមខ្លួនទុកជាមុន។