spot_img
spot_img
Homeអភិវឌ្ឍន៍ខ្លួនឯងមេរៀនជីវិតទាំង 22

មេរៀនជីវិតទាំង 22

-

ថ្ងៃនេះគំនិតសូមលើកយកមេរៀនជីវិតទាំង២២ដែលគ្រប់គ្នាអាចស្វែងយល់ និងរៀនបានដើម្បីធ្វើឲ្យជីវិតរបស់អ្នកកាន់តែប្រសើរ!

  1. ការផ្តោត! ថ្ងៃដែលគ្មានផលិតភាពអាចនឹងក្លាយទៅជាឆ្នាំដែលគ្មានផលិតភាពយ៉ាងឆាប់រហ័ស ប្រសិនបើអ្នកមិនពង្រឹងការផ្តោតរបស់អ្នក។
  2. ការដើរ! ការដើរមិនដែលជាសកម្មភាពខ្ជះខ្ជាយពេលវេលា​នោះទេ វាធ្វើឱ្យចិត្តអ្នកស្ងប់ វាផ្តល់គំនិតថ្មីៗដល់អ្នក ហើយអ្នកនឹងមានអារម្មណ៍រីករាយជាងមុន។
  3. ទំនាក់ទំនងដ៏អស្ចារ្យមិនរារាំងអ្នកពីគោលដៅផ្ទាល់ខ្លួនរបស់អ្នកទេ វានឹងនាំអ្នកទៅកាន់ទីនោះ។
  4. គេនឹងខកចិត្តនឹងអ្នកខ្លាំងណាស់ នៅពេលដែលពួកគេមិនអាចគ្រប់គ្រងអ្នកបាន។
  5. អ្នកកាន់តែចេះជាងមុន អ្នកនឹងកាន់តែលែងសូវឆាប់ចេះអន់ចិត្ត។
  6. រៀននិយាយថា “ទេ” ព្រោះថាមនុស្សខ្លះមានអារម្មណ៍មិនខ្មាស់អៀនឡើយនៅពេលពួកគេទាញយកប្រយោជន៍ភាពចិត្តល្អរបស់អ្នក។
  7. អ្នកណាដែលជម្រុញឲ្យអ្នកក្លាយជាអ្វីដែលល្អបំផុតនោះ ចូររក្សាទំនាក់ទំនងឲ្យបានល្អជាមួយពួកគេ។
  8. ការកសាងទំនុកចិត្តលើខ្លួនឯងគឺជាសិល្បៈនៃការរក្សាការសន្យាដែលអ្នកបានធ្វើចំពោះខ្លួនអ្នក។
  9. ប្រសិនបើអ្នកមានអាយុលើសពី 25 ឆ្នាំ នៅតែក្រ ហើយនៅតែចំណាយពេលភាគច្រើនរបស់អ្នកដើម្បីជប់លៀងផឹកស៊ី អ្នកគួរតែដល់ពេលភ្ញាក់ខ្លួនឡើងហើយ។
  10. នៅអាយុ 30 ឆ្នាំ អ្នកគួរតែចេះដឹងថា គ្មាននរណាម្នាក់មកជួយសង្គ្រោះអ្នកក្រៅពីខ្លួនអ្នកឡើយ។
  11. អ្នកមាន មានផែនការសម្រាប់បីជំនាន់ គោលដៅគឺរយៈពេលវែង មិនមែនខ្លី។
  12. បាត់​បង់​ភាព​សប្បាយ​រីក​រាយ​បណ្ដោះ​អាសន្ន​ដើម្បី​កសាង​លំនឹង​ជា​អចិន្ត្រៃយ៍​មិន​មែន​ជា​ការ​ខាត​បង់​ឡើយ។ វាជាការចំណេញ។
  13. ច្បាប់ដំបូងនៃភាពជោគជ័យ៖ ស្តាប់ដំបូន្មានអ្នកដែលមានអ្វីដែលអ្នកចង់បាន ហើយធ្លាប់ជួបនូវអ្វីដែលអ្នកធ្លាប់ជួប។ អនុញ្ញាតឱ្យពួកគេលើកទឹកចិត្តអ្នក។
  14. គ្មាននរណាម្នាក់ជំពាក់អ្វីទាំងអស់។ ប្រសិនបើអ្នកចង់បានវា ទៅយកវាទៅ។
  15. ជារឿយៗអ្នកត្រូវធ្វើរឿងដែលអ្នកមិនពេញចិត្តជាបណ្តោះអាសន្ន ដើម្បីកសាងជីវិតដែលអ្នកពេញចិត្ត។
  16. គ្រប់គ្រងអារម្មណ៍របស់អ្នក។ ចិត្តស្ងប់អាចដោះស្រាយរាល់ព្យុះសង្ឃរា។
  17. ប្រសិនបើអ្នកប្រតិកម្មរាល់ពេលដែលនរណាម្នាក់និយាយអ្វីដែលឆោតល្ងង់ អ្នកនឹងខ្ជះខ្ជាយពេលវេលាច្រើន។ រៀនមិនអើពើនឹងវា។
  18. ភាពស្រណុកសុខស្រួលកំពុងធ្វើឱ្យជីវិតរបស់អ្នកកាន់តែគ្រោះថ្នាក់បន្តិចម្តងៗ។ រៀនរស់នៅជាមួយនឹងភាព មិនស្រណុកសុខស្រួល។ អ្នកមិនអាចស្ថិតនៅក្នុងតំបន់សុខស្រួលរបស់អ្នកជានិច្ចនោះទេ។
  19. កម្ចាត់ទម្លាប់អាក្រក់ម្តងមួយៗ។
  20. ប្រសិនបើអ្នកមិនមានឆន្ទៈធ្វើការដើម្បីអ្វីដែលអ្នកចង់បានទេ អ្នកមិនសមនឹងទទួលបានវាគ្រប់គ្រាន់ទេ។
  21. រឿងពិតដែលពិបាកនឹងទទួលយកបាននោះគឺ ការតស៊ូរបស់អ្នកនឹងត្រូវបានកោតសរសើរតែបន្ទាប់ពីអ្នកទទួលបានជោគជ័យប៉ុណ្ណោះ។
  22. ដើម្បីជោគជ័យលើអ្វីក៏ដោយ អ្នកមិនចាំបាច់ខុសពីគេនោះទេ។ អ្នកគ្រាន់តែធ្វើនូវអ្វីដែលអ្នកដទៃមិនធ្វើ ដែលនោះគឺភាពជាប់លាប់ ដែលជាធាតុសំខាន់សម្រាប់ភាពជោគជ័យ។

ដកស្រង់ចេញពីៈទំព័រ Read, Love and Learn

គំនិត
គំនិតhttp://www.kumnit.com
គំនិត គឺជាគេហទំព័រ​មួយ​ដែលជួយ​ពង្រឹងចំណេះដឹងទាក់ទង​នឹង​ធុរកិច្ច​ដល់សហគ្រិនខ្មែរ​ដែលកំពុង​តែ​គ្រប់គ្រង និង​ដឹកនាំ​អាជីវកម្មខ្នាតតូច និងមធ្យមរបស់ខ្លួន​ ជាពិសេស​នៅលើយុទ្ធសាស្ត្រទីផ្សារ​សម័យទំនើប ការគ្រប់គ្រង​អាជីវកម្ម ការអភិវឌ្ឍន៍អាជីវកម្ម និង​ការ​រក្សា​កំណើន​រីកចម្រើនអាជីវកម្ម។ ពួកយើងចង់បំផុស​គំនិតច្នៃប្រឌិត គំនិត​នវានុវត្ត និងការ​ចេះដោះស្រាយបញ្ហាអាជីវកម្មដោយខ្លួនឯង ដែលសុទ្ធសឹងតែជាជំនាញ​ចាំបាច់ខ្លាំង​នៅក្នុង​សម័យកាលឌីជីថល។ គំនិត ចង់ឃើញ​សហគ្រិនខ្មែរ អាជីវកម្មខ្មែរ​មាន​ភាព​ប្រកួតប្រជែងខ្ពស់ និង​អាចរីកលូតលាស់​ធំធាត់​យូរអង្វែង និង​អាចឈានជើង​ចូលទីផ្សារ​អន្តរជាតិ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ