spot_img
spot_img
Homeទូទៅហេតុអ្វីអ្នកត្រូវចាប់ផ្តើមគ្រប់គ្រងពេលវេលា?

ហេតុអ្វីអ្នកត្រូវចាប់ផ្តើមគ្រប់គ្រងពេលវេលា?

-


ការគ្រប់គ្រងពេលវេលាគឺការរៀបគម្រោងពីពេលវេលាសម្រាប់ការងារនិមួយៗ។ ការគ្រប់គ្រងពេលវេលាដែលល្អមួយនឹងអាចជួយអ្នកបំពេញការងារដោយវៃឆ្លាត ពោលគឺអាចបំពេញការងារច្រើនក្នុងពេលតិចជាងមុន និងបំពេញការងារបានល្អទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកឬមានសំពាធខ្លាំង។ អ្នកត្រូវចងចាំថា បើអ្នកមិនអាចគ្រប់គ្រងពេលវេលាបានល្អ នោះវានឹងបណ្តាលឲ្យកើតមានអប្រសិទ្ធភាពការងារនិងជំងឺស្រ្តេស។
តើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកមិនមានពេលវេលាគ្រប់គ្រាន់សោះក្នុងមួយថ្ងៃៗ?
យើងខ្ញុំចង់បង្វែរការគិតរបស់អ្នក មកងាកមើលទីនេះបន្តិច៖

មនុស្សយើងនៅលើផែបដីរួមគ្នានេះមានពេលវេលា24 ម៉ោងដូចគ្នាទាំងអស់។ ហើយចុះហេតុអ្វីមនុស្សមួយចំនួនអាចប្រើប្រាស់ពេលវេលារបស់គេដើម្បីទទួលបានជ័យជំនះទៅលើរឿងច្រើន ខណៈដែលអ្នកផ្សេងទៀតមិនទទួលបានអ្វីទាល់តែសោះឬតិចតួចជាង?
ចម្លើយគឺស្ថិតនៅលើការគ្រប់គ្រងពេលវេលា។

អ្នកត្រូវផ្តោតទៅលើលទ្ធផល និងមិនត្រូវផ្តោតទៅលើការងារច្រើនហួស

អ្នកត្រូវផ្តោតទៅលើលទ្ធផលមិនមែនសមកម្មភាពនោះទេ។ ដូចជានៅពេលអ្នករវល់ខ្លាំង វាមិនមែនបានន័យថាអ្នកកំពុងតែមានប្រសិទ្ធភាពការងារខ្ពស់ឡើយ។ មួយវិញទៀត នៅពេលអ្នកផ្តោតទៅលើកិច្ចការងារច្រើនក្នុងពេលតែមួយ អ្នកត្រូវបែងចែកការគិតនិងការយកចិត្តទុកដាក់ទៅលើការងារនិមួយៗដោយមិនអាចផ្តោតអារម្មណ៍មូលទាំងស្រុងទៅលើកិច្ចការងារណាមួយៗបាននោះទេ។

មនុស្សដែលចេះគ្រប់គ្រងពេលវេលា តែងកំណត់ពីរយៈពេលដែលគេគួរតែចាយទៅលើសកម្មភាពផ្សេងៗ។ ការកំណត់បែបនេះតែជួយឲ្យគេ៖

  • ប្រសិទ្ធភាពការងារកើនខ្ពស់
  • ជួយកាត់បន្ថយស្រ្តេស
  • មានការរីកចម្រើនទាំងភាពជាបុគ្គលនិងក្នុងវិស័យការងារ
  • អាចសម្រេចក្តីបំណង

ផ្ទុយទៅវិញ បើអ្នកមិនចេះប្រើពេលវេលាឲ្យល្អទេ វាអាចបណ្តាល៖

  • មិនអាចបញ្ចប់កិច្ចការតាមកាលកំណត់របស់ស្ថាប័ន
  • តំណើរការងារមានភាពរអាក់រអួល
  • ការងារគ្មានគុណភាព
  • មានកេរ្តិ៍ឈ្មោះមិនល្អ
  • កើតជំងឺស្រ្តេស

ដូច្នេះអ្នកគួរតែចាប់ផ្តើមយកពេលវេលាខ្លះទៅរៀនពីវិធីសាស្រ្តគ្រប់គ្រងពេលវេលា!

Suos Sovanna
Suos Sovannahttp://www.kumnitcreative.com
អំពី អ្នកនិពន្ធៈ សុវណ្ណា​ គឺជាសហស្ថាបនិកនៃហាងសៀវភៅអញឡាញអ្នកអាន និងជាអ្នកគ្រប់គ្រងផ្នែកទីផ្សារទំនើបនៅស្ថាប័នដដែលនេះ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ