spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីង4​​ យុទ្ធសាស្រ្តទីផ្សារដែលគេតែងតែមើលរំលង

4​​ យុទ្ធសាស្រ្តទីផ្សារដែលគេតែងតែមើលរំលង

-

នៅក្នុងបរិយាកាសអាជីវកម្ម គឺមានភាពផ្លាស់ប្តូរជានិច្ច ហើយទីផ្សារប្រកបដោយប្រសិទ្ធភាពមានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យ។ ទោះបីជាមានការវិនិយោគសំខាន់ៗនៅក្នុងទីផ្សារក៏ដោយ តែអាជីវកម្មមួយចំនួនតែងតែមើលរំលង លើយុទ្ធសាស្រ្តទីផ្សារមួយចំនួន។​

7 Digital Marketing Trends for 2021 and How You Can Prepare

ហើយអត្ថបទនេះនាំមកនូវការយកចិត្តទុកដាក់ចំពោះយុទ្ធសាស្រ្តទីផ្សារដែលមិនត្រូវបានគេយកចិត្តទុកដាក់ជាញឹកញាប់ចំនួនបួនដែលមានសក្តានុពល៖

1. ការវាយតម្លៃរបស់អតិថិជន៖

ការវាយតម្លៃរបស់អតិថិជនដើរតួយ៉ាងសំខាន់ក្នុងយុគសម័យឌីជីថល ប៉ុន្តែអាជីវកម្មជាច្រើនមិនបានប្រើប្រាស់ធនធានដ៏មានតម្លៃនេះទេ។ មតិវិជ្ជមានមិនត្រឹមតែបង្កើនភាពជឿជាក់ប៉ុណ្ណោះទេ ហើយថែមទាំងទាក់ទាញអតិថិជនថ្មីទៀតផង។ ការលើកទឹកចិត្តអតិថិជនដែលពេញចិត្តក្នុងការចែករំលែកបទពិសោធន៍របស់ពួកគេនៅលើវេទិកាដូចជា Facebook  និង TikTok ជាការចូលរួមយ៉ាងសកម្មជាមួយនឹងមតិកែលម្អ បង្កើតការជឿទុកចិត្ត កែលម្អកេរ្តិ៍ឈ្មោះតាមអ៊ីនធឺណិត និងទាក់ទាញអតិថិជនថ្មីៗជាបន្តបន្ទាប់។

2. កំណត់គោលដៅអតិថិជន

ខណៈពេលដែលការកំណត់គោលដៅអតិថិជនទូលំទូលាយគឺមានសារៈសំខាន់ក្នុងការកំណត់កិច្ចការ ការរៀបចំយុទ្ធនាការទីផ្សារដោយផ្អែកលើចំណូលចិត្តបុគ្គល ដោយប្រើទិន្នន័យដូចជាប្រវត្តិនៃការទិញ និងបទពិសោធន៍របស់អតិថិជន។

3. ផ្តោតលើគុណភាព និង ROI 

គុណភាពនៅក្នុងឌីជីថលម៉ាឃិធីង គឺប្រែប្រួលជានិច្ចដូចនេះហើយអាជីវកម្មគួរតែវាយតម្លៃគុណភាពនៃការផ្សព្វផ្សាយ និងគេហទំព័រដែលប្រើប្រាស់។ ការប្រើប្រាស់ជម្រើសផ្សាយពាណិជ្ជកម្មផ្សេងៗ និងការធ្វើតេស្ត A/B ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការវិនិយោគឡើងវិញ(ROI)។

4. បញ្ចូលវីដេអូ ៖

ការបញ្ចូលវីដេអូ​ គឺគួរឱ្យទាក់ទាញអារម្មណ៍ទៅក្នុងយុទ្ធសាស្ត្រទីផ្សារព្រោះ អាចបង្ហាញពីផលិតផល ផ្តល់ការបង្រៀន ចែករំលែករឿងរ៉ាវជោគជ័យ និងផ្តល់នូវទិដ្ឋភាពនៅពីក្រោយឆាកផងដែរ។ សម្រាប់វេទិកាដែលគួរបង្ហាញមានដូចជា YouTube, Instagram​ , Facebook និង TikTok ដែលអាចមានអានុភាពសម្រាប់ទស្សនិកជនគោលដៅ អាចកែលម្អ SEO លើគេហទំព័រ និងបង្កើនការចែករំលែករបស់អ្នក។

អត្ថបទនេះគូសបញ្ជាក់អំពីសារៈសំខាន់នៃការច្នៃប្រឌិតក្នុងឌីជីថលម៉ាឃិធីង។ តាមរយៈការអនុម័តយុទ្ធសាស្រ្តទាំងនេះការប្រើប្រាស់ការវាយតម្លៃរបស់អតិថិជនបានល្អ អាចកំណត់គោលដៅអតិថិជនបានត្រូវ ព្រមទាំងផ្តោតលើគុណភាព និង ROI មានការបញ្ចូលវីដេអូ ប្រាកដណាស់អាជីវកម្មនឹងទទួលបានការប្រកួតប្រជែង ព្រមទាំងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ 

 

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ