spot_img
spot_img
Homeអនុវត្តន៍5 ឥរិយាបថដែលអាចធ្វើឲ្យបែកបាក់ក្រុមបាន

5 ឥរិយាបថដែលអាចធ្វើឲ្យបែកបាក់ក្រុមបាន

-

អាកប្បកិរិយាតូចតាច រឿងដែលកើតឡើងដោយយើងមិនបានដឹងអាចនាំឱ្យមានបញ្ហាធំដែលយឺតពេលក្នុងការដោះស្រាយដូចជា “ក្រុមដែលបែកបាក់” ប្រហែលជាមិនមែនជាអ្វីដែលនរណាម្នាក់ចង់បាននោះទេ។ ប៉ុន្តែដើម្បីជៀសវាងវា តើ​អាកប្បកិរិយា​បែប​ណា​ដែល​ប្រឈម​នឹង​ការ​ធ្វើ​ឲ្យ​ក្រុម​បាក់​បែក?

  1. អវត្តមាននៃការជឿទុកចិត្ត

រឿងសំខាន់ដំបូងដែលក្រុមគួរតែមានចំពោះគ្នាទៅវិញទៅមកគឺការជឿជាក់លើភាពក្លាហាន និង ការបង្ហាញពីចំណុចខ្សោយរបស់ពួកគេទៅកាន់មិត្តរួមក្រុមរបស់ពួកគេ។ ដោយមិនចាំបាច់ខ្វល់ខ្វាយពីការនិយាយដើមគេ ឬអន់ជាងគេនោះទេ។

  1. ការភ័យខ្លាចនៃជម្លោះ

គ្មាន​នរណា​ម្នាក់​ចង់​ជួប​ប្រទះ​នឹង​ជម្លោះ​នោះ​ទេ។ ទោះបីជាជម្លោះហាក់ដូចជាគួរឱ្យខ្លាចក៏ដោយ ប៉ុន្តែពេលខ្លះវាមានប្រយោជន៍ក្នុងការស្វែងរកគំនិត ឬគំនិតថ្មីៗ រួមទាំងការផ្តល់យោបល់ដើម្បីកែលម្អ និងកែតម្រូវអាកប្បកិរិយាដែលមិនសមនៅក្នុងក្រុម។

  1. ខ្វះការប្តេជ្ញាចិត្ត

ក្រុមការងារមិនខ្វល់ ឬមិនចាប់អារម្មណ៍ក្នុងការទទួលយកយោបល់ រួមទាំងមិនមានទំនុកចិត្តលើការសម្រេចចិត្តរបស់ក្រុម។ អាច​និយាយ​បាន​ថា​មិន​ថាទោះ​ក្រុម​សម្រេច​យ៉ាងណា​ក៏បាន។ សមាជិកនឹងយល់ព្រម ទោះបីជានៅក្នុងចិត្តរបស់ពួកគេ ពួកគេប្រហែលជាមិនយល់ព្រមក៏ដោយ។

  1. ជៀសវាងការទទួលខុសត្រូវ

នៅពេលដែលសមាជិកក្រុមនឹងធ្វេសប្រហែសពីភារកិច្ចរបស់ពួកគេ។ មិនខ្វល់ខ្វាយនឹងការងារ មិនខ្វល់ខ្វាយជាមួយលទ្ធផល ចេញបែបណាក៏បាននេះជាការគ្មានទំនួលខុសត្រូវដែលត្រូវចៀសវាង។

  1. មិនយកចិត្តទុកដាក់លើលទ្ធផលគោលដៅរបស់ក្រុម

អាកប្បកិរិយាចុងក្រោយគឺមានគ្រោះថ្នាក់បំផុត។ វាត្រូវបានបង្កឡើងដោយការរួមបញ្ចូលគ្នានៃអាកប្បកិរិយាតូចទាំង 4 មាន ខ្វះការជឿទុកចិត្ត ការភ័យខ្លាចនៃជម្លោះ ខ្វះការប្តេជ្ញាចិត្ត និងការគេចពីកាតព្វកិច្ច ទំនួលខុសត្រូវ លទ្ធផលដែលនឹងកើតឡើងគឺសមាជិកម្នាក់ៗចាប់អារម្មណ៍តែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ

ដូច្នេះហើយ យើងគួរតែពិនិត្យមើលខ្លួនយើង និងមិត្តរួមក្រុមឱ្យបានញឹកញាប់ ដើម្បីដឹងថាមាននរណាម្នាក់ ខុសប្លែកអត់។ ដើម្បី​យល់​ពី​ឥរិយាបទ​របស់​គេ និង​អាច​ដោះស្រាយ និងសម្រួល​ទាន់ពេលក្រុមត្រូវបែកបាក់។

 

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ