spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារ5 យុទ្ធសាស្ត្រទីផ្សារសំខាន់ៗ ដែលអាចចាប់យកចំណែកទីផ្សារវិស័យអាហារបាន

5 យុទ្ធសាស្ត្រទីផ្សារសំខាន់ៗ ដែលអាចចាប់យកចំណែកទីផ្សារវិស័យអាហារបាន

-

នៅក្នុងទិដ្ឋភាពប្រកួតប្រជែងនៃអាជីវកម្ម វិធីសាស្រ្ត ឬយុទ្ធសាស្ត្រទីផ្សារមានសារៈសំខាន់ណាស់សម្រាប់ការទាក់ទាញ និងរក្សាអតិថិជន។ ហើយនេះជាយុទ្ធសាស្ត្រសំខាន់ៗចំនួន 5 ដែលអាចឱ្យហាងអាហារចាប់យកចំណែកទីផ្សារបានមានដូចជា៖

  1. អភិវឌ្ឍផលិតផលថ្មីៗជានិច្ច

តាមរយៈការណែនាំជាបន្តបន្ទាប់នូវមុខម្ហូបថ្មីៗ ឬអាហារពិសេសតាមរដូវកាល ភោជនីយដ្ឋានអាចរក្សាអតិថិជននៅបន្តមក និងទាក់ទាញអ្នកដែលស្វែងរកអាហារថ្មីៗបានជាបន្តបន្ទាប់។

  1. ជា​កន្លែង​ប្រារព្ធ​ថ្ងៃ​សំខាន់

ហាងអាចចេញមុខម្ហូបថ្មីៗនៅថ្ងៃសំខាន់ៗដូចជា ថ្ងៃចូលឆ្នាំថ្មី ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ សិទ្ធនារី …។​ បន្ថែម​ពី​លើ​នេះហាងជា​កន្លែង​ប្រារព្ធ​ថ្ងៃ​សំខាន់ដូចជា ថ្ងៃខួបកំណើត ខួបអាពាហ៍ពិពាហ៍ …។

  1. រីកចម្រើនជាលំដាប់តាមរយៈសមាជិកពិសេស

ភ្ញៀវដែលឧស្សាហ៍មកហាងអាចក្លាយជាសមាជិករបស់ហាង ហើយក៏អាចក្លាយជាអតិថិជនដ៏ស្មោះត្រង់ចំពោះម៉ាកគឺ “ការចុះឈ្មោះជាសមាជិក” យុទ្ធសាស្ត្រសំខាន់នេះនឹងធ្វើឱ្យអតិថិជនត្រលប់មកទិញម្តងទៀតដោយហាងផ្តល់ជូននូវអត្ថប្រយោជន៍ដូចជាប្រម៉ូសិន ឬរង្វាន់។ 

  1. ផលិតផលពិសេស

ការផ្តល់ម្ហូបពិសេស ដែលកំណត់ដោយភោជនីយដ្ឋានខុសពីគូប្រជែងអាចទាក់ទាញអតិថិជនឲ្យមកផងដែរ។

  1. បង្កើនមូលដ្ឋានអតិថិជនថ្មីតាមរយៈទីផ្សារអនឡាញ

ការប្រើប្រាស់បណ្តាញទីផ្សារឌីជីថលដូចជាបណ្ដាញសង្គមផ្សេងៗ Facebook TikTok Instargram និងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត អាចជួយភោជនីយដ្ឋានឈានដល់អតិថិជនថ្មី និងពង្រីកមូលដ្ឋានអតិថិជន។ 

 

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ