សៅរ៍ អាទិត្យទៀតលូវហើយមានគម្រោងទៅណានៅ? បើអត់ទាន់មានទេមោះ! ក្រុមការងារទំនងតើមាន 5 កន្លែងសម្រាប់អ្នកទាំងអស់គ្នា៖
1. ភូមិរំដួល – Romdoul Village
នឹកធម្មជាតិ បន្លែបៃតងស្រស់ៗ តោះទៅភូមិរំដួល – Romdoul Village!
ភូមិរំដួល – Romdoul Village ជារមណីយដ្ឋានលក្ខណៈធម្មជាតិដែលមានបរិយាកាសបែបភូមិស្រុកស្រែចំការជាមួយខ្យល់អាកាសបរិសុទ្ធ។ នៅទីនេះអ្នកទាំងអស់គ្នាអាចទទួលទានអាហារបែបខ្មែរឆ្ងាញ់ៗដែលគេប្រើប្រាស់បន្លែដែលដាំនៅទីនោះផ្ទាល់តែម្ដង។ សក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តធម្មជាតិៗបែបស្រុកស្រែ អ្នកចូលចិត្តញុំាម្ហូបខ្មែរឆ្ងាញ់ៗជាមួយបន្លែធម្មជាតិ និងអ្នកចង់កាត់បន្ថយភាពតានតឹងហើយបន្ធូរអារម្មណ៍ជាមួយទេសភាពដ៏ស្រស់ស្អាតអាចមកទីនេះបាន ៕
Facebook page: ភូមិរំដួល – Romdoul Village
ទីតាំង: ភូមិ កោះក្របី សង្កាត់ព្រែកថ្មី ខ័ណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ
ផែនទី Google Map: https://maps.app.goo.gl/xXKXN7iS3ZJVY2cXA
2. លំហែរ ៣៦
លំហែរ ៣៦ មានបរិយាកាសបរិសុទ្ធបែបធម្មជាតិៗ យាយទៅបរិយាយកាសនៅនឹងគឺថា Fresh សាហាវម៉ងហើយសំខាន់អត់ចាំបាច់ហត់ជិះទៅណាឆ្ងាយដល់កំពតអីណាទេគឺនៅភំ្នពេញយើងនឹង ។ ស្រូបយកខ្យល់អាកាសដ៏ស្រស់ស្រាយអមជាមួយនឹងទេសភាពបែបធម្មជាតិ ដ៏ស្រស់ត្រកាលនៅជាប់មាត់ទឹក សម្រាកម្សានជួបជុំជាលក្ខណៈ
គ្រួសារ មិត្តភក្តិ មនុស្សជាទីស្រលាញ់ ថតរូបស្អាតៗហើយមួយទៀតហើយពេលល្ងាចឡើងនៅកន្លែងនឹងទេសភាពព្រះអាទិត្យលិចស្អាត។ នៅលំហែរ ៣៦ នឹងហា៎សម្បូរម្ហូបឆ្ងាញ់ៗហាណា សំខាន់ធ្វើភ្លាមៗក្តៅៗហ៊ុយៗម៉ង ! ម្ហូបបែបខ្មែរក៏មានបែបថៃក៏មានដែរ ។
បើថាថ្ងៃចុងសប្តាហន៍អីនេះដឹងតែមានអតិថិជនពេញហើយចឹងមុននឹងមកកុំភ្លេច call មកកក់ទុកមុនផងដែរប្រយ័ត្នអត់មានកន្លែងអង្គុយណា៎ ។
ទីតាំង ជិះតាមផ្លូវ ហាណូយ ហួសGrand Phnom Penh 500M បត់ឆ្វេងតាមភូមិត្រពាំងរាំងថ្មី 1KM។
ចុចទីតាំង https://goo.gl/maps/Jtdmd9XQpqfth8XdA
3. ឌឹលេក-The Lake
The Lake ជាភោជនីយដ្ឋានបែបធម្មជាតិ ដែលអ្នកទាំងអស់គ្នាអាចមកលំហែអារម្មណ៍ញុំាអាហារ ស្ទូចត្រីជាមួយគ្រួសារឬមិត្តភក្តិបាន! នៅទីនេះត្រជាក់ភ្នែកមែនទែនជាមួយការដេគ័រនិងទេសភាពដ៏ស្រស់ស្អាតនៅលើផ្ទៃទឹក បើថតរូបដឹងតែអែមម៉ង។
ពេលល្ងាចអ្នកទាំងអស់គ្នាអាចអង្គុយមើលព្រះអាទិត្យលិចយ៉ាងស្រទន់ជាមួយបរិយាកាសបរិសុទ្ធ បើទេសភាពពេលរាត្រីក៏មិនចាញ់ពេលថ្ងៃគឺមានការបំភ្លឺភ្លើងពណ៌យ៉ាងទាក់ទាញ ជាមួយអំពូលតូចៗ មើលទៅរ៉ូមែនទិកម៉ង៕
Facebook: ឌឹលេក-The Lake
ទីតាំង: https://goo.gl/maps/w1EZmMArbNZFJoHW9
4. លំហែមាត់បឹង-Leisure Lake
លំហែរមាត់បឹង គឺជាកន្លែងសម្រាកកម្សាន្តបែបធម្មជាតិជាប់មាត់បឹងរំលេចទៅដោយទេសភាពដ៏ស្រស់ត្រកាលមានដើមឈើព័ទ្ធជុំវិញយ៉ាងខៀវស្រងាត់។ សក្ដិសមបំផុតសម្រាប់ការ ជួបជុំគ្រួសារ មិត្តភក្តិ មនុស្សជាទីស្រលាញ់នាពេលល្ងាចនិងថ្ងៃចុងសប្តាហ៍ ។
លក្ខណៈពិសេស៖
– កញ្ចុះនៅជាប់មាត់បឹងជាមួយនឹងទេសភាពបែបធម្មជាតិ
– មានកន្លែងសម្រាប់ស្ទួចត្រី
– ទេសភាពស្អាតខ្លាំងនៅពេលល្ងាចនឹងពេលយប់
– អង្គុយមើលទិដ្ឋភាពថ្ងៃលិចជាមួយគ្រួសារ មិត្តភក្តិ មនុស្សជាទីស្រលាញ់ម៉ាអេម !
– ជាពិសេសនៅយប់គឺថាទិដ្ឋភាពស្អាត
អូ ! មុនពេលទៅកុំភ្លេចឆាតឬក៏ខលទៅកក់ផងណា ប្រយ័ត្នអត់មានកន្លែងអង្គុយណា៎!
ទីតាំង ៖ https://tinyurl.com/evf52frd
Facebook Page : លំហែមាត់បឹង-Leisure Lake
លេខទំនាក់ទំនង ៖ 010 259 991
5. Amazon Resort
ជារមណីយដ្ឋានបែបធម្មជាតិជិតភ្នំពេញហួសរង្វង់មូលកួរស្រូវបន្តិច!
មកទីនេះមានប្លង់ថតរូបស្អាតៗ មានទាំងហាងកាហ្វេ កន្លែងអង្គុយលេងជាច្រើននៅក្រោមដើមឈើ កញ្ចុះ ហើយក៏មានម្ហូបជាច្រើនដែលអ្នកទាំងអស់គ្នាអាចកម្មង់បាន។
សំខាន់នៅទីនេះមានខ្សែរ៉ត ទាទឹក ទូក តៅ ដែលអ្នកទាំងអស់គ្នាអាចជិះលេងកំសាន្ដមើលទេសភាពបាន។
ស័ក្ដិសមបំផុតសម្រាប់ដំណើរកំសាន្ដជាលក្ខណៈគ្រួសារ។
Facebook page: Amazon Resort
ផែនទីAmazon Resort https://goo.gl/maps/dRt8mc59BWhTbEWS6