វិធីមួយដើម្បីបង្កើតការចាប់ផ្ដើមអាជីវកម្មមួយដ៏ជោគជ័យគឺត្រូវបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិតពិតប្រាកដ។ពេលនិយាយទៅវាដូចជាងាយស្រួល តែពេលធ្វើគឺមិនដូចជាការនិយាយនោះទេ ហើយការងារនេះគឺសម្រាប់ “យុវវ័យដែលមានគំនិតខ្លាំងនិងអស្ចារ្យ” នាពេលបច្ចុប្បន្ននេះ។ ដំបូន្មានទាំងបីពិតជាមានសារៈសំខាន់សម្រាប់គំនិតដ៏ធំនិងអស្ចារ្យមួយមិនថាក្រុមហ៊ុនរបស់អ្នកកំពុងតែកែលម្អផលិតផលដែលមាននៅលើទីផ្សាររួចហើយ ឬ ចំពោះអ្នកជាសហគ្រិនកំពុងត្រៀមខ្លួនដើម្បីអភិវិឌ្ឍសមត្ថភាពខ្លួនជាលើកដំបូង ។
វិធីផ្សេងទៀតក្នុងការច្នៃប្រឌិតនូវផលិតផលថ្មីគឺអ្នកត្រូវបញ្ចូលការគិតបែបគន់គូរទៅក្នុងដំណាក់កាលបង្កើតវា។ ការគិតបែបគន់គូរត្រូវបានឱ្យនិយមន័យថា គឺជាដំណើរការដោះស្រាយបញ្ហាដោយភាពច្នៃប្រឌិត។ វាជាគិតដោយការដោះស្រាយ ផ្អែកលើជ្រុងផ្សេងៗនៃបញ្ហា។
១ ដឹកនាំដោយការចង់ដឹងចង់ឃើញជាជាងការមានភាពមិនជាក់ច្បាស់
ផលិតផលដែលច្នៃប្រឌិតថ្មីៗវាហាក់ដូចជានៅការគិតក្រៅប្រអប់អីចឹង មានន័យថា ផលិតផលទាំងនោះបានធ្វើឲ្យមនុស្សទាំងអស់គិតថាវាជារឿងឆ្កួត នៅគ្រាដំបូង។ ផលិតផលដែលមានដែលល្បីពាសពេញពិភពលោកគឺ ទូរសព្ទអាយហ្វូន(Iphone)ដែលពេលមិនទាន់ចេញមកក្រៅទីផ្សារមើលទៅដូចជាមិនទំនើងសោះ។ទាំងនេះគឺជាសិល្បៈនៃការច្នៃប្រឌិតនូវបច្ចេកវិទ្យាថ្មីៗ ដែលពីមុនមកមិនដែលមានឡើយ។ ដូច្នេះអ្នកត្រូវការអនុវត្តភាពចង់ដឹងចង់ឭចង់ឃើញ ចំពោះវិធីសាស្ត្ររបស់អ្នកហើយស្រមៃមើលផលិតផលនៅខាងក្រៅព្រំដែននៃទីផ្សារបច្ចុប្បន្ន។
២ កុំផ្អែកលើការបង្កើតផលិតផលរបស់អ្នកដោយផ្អែកលើផលិតដទៃ
វិធីទូទៅមួយដែលមនុស្សជាច្រើនមានទស្សនៈ តាមរយៈការងាកទៅមើលផលិតផលដែលមានភាពខុសគ្នាបន្តិចបន្តួចដទៃទៀត ជាជាងបង្កើតផលិតផលមួយថ្មីដែលមានប្រកួតប្រជែងជាមួយផលិតផលចាស់ ។ប៉ុន្តែនេះមិនមែនជាវិធីដើម្បីបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិតពិតប្រាកដនោះទេ។ លោក Jeremy Delk គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនDelk Enterprises ដែលជាក្រុមហ៊ុនវិនិយោគជាមួយក្រុមហ៊ុនផលប័ត្រដូចជា 23andMe និង CelebrityMD។លោកបានកត់សម្គាល់ថានៅពេលពួកគេកំពុងសម្លឹងរកមើលការវិនិយោគឬបង្កើតផលិតផលថ្មីមួយ ពួកគេធ្វើឡើងដោយមិនបានគិតឱ្យបានល្អិតល្អិន ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយឡើយ ។ ការធ្វើឱ្យផលិតផលរបស់អ្នកខុសប្លែកខ្លាំងពីផលិតផលដទៃគឺជាការបង្ហាញពីសមត្ថភាពរបស់អ្នកទទួលបានផលចំណេញខុសពីគេ។
៣ ការបញ្ចូលការគិតបែបគន់គូរ (Design Thinking)
វិធីផ្សេងទៀតក្នុងការច្នៃប្រឌិតនូវផលិតផលថ្មីគឺអ្នកត្រូវបញ្ចូលការគិតបែបគន់គូរទៅក្នុងដំណាក់កាលបង្កើតវា។ ការគិតបែបគន់គូរត្រូវបានឱ្យនិយមន័យថា គឺជាដំណើរការដោះស្រាយបញ្ហាដោយភាពច្នៃប្រឌិត។ វាជាគិតដោយការដោះស្រាយ ផ្អែកលើជ្រុងផ្សេងៗនៃបញ្ហា។
វាខុសពីការគិតធម្មតាត្រង់ថា វិធីនេះគឺតែងតែគិតពីមនុស្សជាចម្បង ហើយដើម្បីប្រើប្រាស់វិធីនេះ អ្នកត្រូវចាប់ផ្តើមឡើងដោយបង្កើតផលិតផលគំរូ ហើយធ្វើការស្វែងរកមតិយោបល់ពីអតិថិជនគោលដៅរបស់អ្នក។ វាជាដំណាក់កាលដ៏សំខាន់មួយដោយសារតែ ប្រសិនអ្នកមិនដឹងថាអតិថិជនគោលដៅពិតជាពេញចិត្តផលិតរបស់អ្នកឬក៏អត់ផងនោះ អ្នកប្រាកដជាមិនអាចបង្កើតផលិតផលមួយដែលគេចង់បាននោះទេ។