លោក Warren Buffett ដែលជាអ្នកវិនិយោគជោគជ័យបំផុតនៅក្នុងវិស័យវិនិយោគជាសកល គាត់មិនត្រឹមតែត្រូវបានគេស្គាល់ដោយសារទ្រព្យសម្បត្តិរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារភាពវៃឆ្លាតក្នុងការវិនិយោគផងដែរ។ យ៉ាងណាមិញ ទោះបីជាគាត់មានកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិរាប់ពានលានដុល្លារ តែមនុស្សភាពច្រើនសង្កេតឃើញថាគាត់ជាមនុស្សម្នាក់ដែលរស់នៅយ៉ាងសាមញ្ញាបំផុត។ ខាងក្រោមនេះជាមេរៀនជីវិតសំខាន់ៗចំនួន6 ដែលលោក Buffett តែងប្រកាន់ខ្ជាប់ជានិច្ច៖
1. រស់នៅក្រោមមធ្យោបាយរបស់អ្នក
បើអ្នកមានការចំណាយមិនលើពីការមធ្យាបាយរបស់អ្នក វានឹងធ្វើឱ្យជីវិតអ្នកមិនងាយធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុនោះទេ។ ព្រោះមកទល់ពេលបច្ចុប្បន្ននេះ បើទោះបីជា លោក Warren Buffett ជាមហាសេដ្ឋីក៏ដោយក៏គាត់នៅតែរក្សាការរស់នៅយ៉ាងសាមញ្ញ។
2. វិនិយោគសម្រាប់រយៈពេលវែង
លោក Buffett បានជ្រើសរើសក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងគួរឱ្យទុកចិត្ត ហើយធ្វើការវិនិយោគក្នុងរយៈពេលច្រើនឆ្នាំ ជំនួសឱ្យការព្យាយាមក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស ការវិនិយោគសម្រាប់រយៈពេលវែងនឹងអនុញ្ញាតឱ្យលុយរបស់អ្នកកើនឡើងតាមពេលវេលា និងយូរអង្វែង។
3. បន្តរៀនសូត្រ
លោក Buffett តែងបង្កើនចំណេះដឹងរបស់គាត់ជារៀងរាល់ថ្ងៃដោយការអាន។ គាត់ថែមទាំងបាននិយាយថា ការរៀនបន្តិចបន្តួចជារៀងរាល់ថ្ងៃអាចជួយអ្នកឱ្យកាន់តែឆ្លាតជាងមុន ដូចជាការសន្សំលុយ។
4. ចូរហ៊ុំព័ទ្ធខ្លួនជាមួយមនុស្សល្អ
Warren Buffett និយាយថា មនុស្សជុំវិញអ្នកអាចមានឥទ្ធិពលលើជីវិតរបស់អ្នក ដូច្នេះការនៅជាមួយមនុស្សល្អក៏ជួយអ្នកឱ្យកាន់តែប្រសើរឡើង និងរីកចម្រើន។
5. មានភាពស្មោះត្រង់ និងដាក់ខ្លួន
ទោះបីជាគាត់ទទួលបានជោគជ័យក៏ដោយ គាត់នៅតែមានគោលជំហរនេះជានិច្ច។ Warren Buffett ជឿជាក់ថា ការធ្វើជាមនុស្សចេះបន្ទាប និងមានភាពស្មោះត្រង់គីពិតជាមានសារៈសំខាន់ណាស់ វានឹងធ្វើឱ្យអ្នកដទៃមានទំនុកចិត្តក្នុងការផ្តល់ឱកាសមកឱ្យអ្នក។
6. ជៀសវាងបំណុល
លោក Buffett ព្រមានពីការខ្ចីប្រាក់ច្រើនពេក ដោយគាត់និយាយថាបំណុលអាចនាំឱ្យអ្នកធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុម្តងបន្តិចៗដោយមិនដឹងខ្លួន។
ជារួមតាមរយៈចំណុចខាងលើនេះចង់បង្ហាញថា ភាពជោគជ័យពិតប្រាកដមិនមែនមកពីការចំណាយប្រាក់ច្រើន ឬបង្ហាញអ្នកដទៃ ដើម្បីបញ្ចាក់ថាអ្នកជាបុគ្គលជោគជ័យនោះទេ។