តោះមកសាកCafé Buffet ម្ដងហ្អី?

523

អ្នកទាំងអស់គ្នាធ្លាប់តែឮអាហារប៊ូហ្វេត្រូវអត់ តែលើកនេះលើកនេះមិនមែនជាអាហារប៊ូហ្វេអីទេ តែជា Café Buffet វិញម្ដង។ អ្នកទាំងអស់គ្នាដូចជាចម្លែកចិត្តណាស់ហើយមែនអត់? តោះឥលូវកុំឲ្យសង្ស័យយូរ យើងសូមណែនាំហាង Café Buffet នេះតែម្ដង៖

Suzy Anti-Café គឺជាហាងកាហ្វេលាក់ខ្លួនមួយនៅកណ្តាលក្រុងដែលមានលក្ខណៈពិសេសខុសប្លែកពីហាងកាហ្វេដទៃជាច្រើនរួមមាន៖

១. ការញុំាភេសជ្ជៈឥតកំណត់ (Unlimited Drink) ៖

អ្នកទាំងអស់គ្នាអាចធ្វើការកម្មង់ប៉ុន្មានដងក៏បានដែរហើយចង់ញុំាអី្វក៏បានដែរដោយសារតែហាង Suzy Anti-Café គេអត់គិតលុយទៅលើភេសជ្ជៈដែលយើងញុំានោះទេគឺគិតទៅលើពេលវេលាដែលយើងចំណាយនៅទីនោះវិញ ។ មានន័យថាបើសិនជាយើងនៅទីនោះមួយម៉ោងគេគិតពីយើងតម្លៃ $1.95 តែបើសិនជាយើងនៅទីនោះមួយថ្ងៃពេញតែម្ដងគឺគេគិតត្រឹមតែ $4.95 ប៉ុណ្ណោះ ។

២. កម្មង់ភេសជ្ជៈដោយប្រើ Card ៖

នៅក្នុងហាង Suzy Anti-Café  នោះដែរ បើសិនជាលោកអ្នកចង់កម្ម៉ង់ភេសជ្ជៈណាមួយមកញ៉ាំ លោកអ្នកមិនចាំបាច់ដើរទៅកម្ម៉ង់ឬក៏ប្រាប់បុគ្គលិកនៅទីនោះថាយើងចង់បានអីនោះទេ គឺមានន័យថា លោកអ្នកអាចធ្វើការកម្មង់ដោយប្រើកាតដែលគេផ្តល់ឲ្យវិញ ។

នៅលើកាតនោះដែរគឺមានឈ្មោះភេសជ្ជៈផ្សេងៗគ្នាជាច្រើនដែលយើងអាចកម្មង់តាមចិត្ត ហើយ អាច Customize Drink ដោយខ្លួនឯងទៀតផង។

៣. បរិយាកាស ៖

ចំពោះបរិយាកាសនោះទីនោះវិញ គឺថាស្ងប់ស្ងាត់ងាយស្រួលក្នុងការធ្វើការ ឬក៏ធ្វើ assignment ផ្សេងៗ ។ ម្យ៉ាងវិញទៀតហាងកាហ្វេមួយនេះមិនត្រឹមតែជាកន្លែងដែលយើងអាចអង្គុយញុំាកាហ្វេ សម្រាកលំហែអារម្មណ៍ឬក៏ អានសៀវភៅតែប៉ុណ្ណោះទេ តែក៏ជាកន្លែងធ្វើការ “working space” ដ៏ល្អបំផុតមួយផងដែរ។

ម្យ៉ាងវិញទៀតដើម្បីជាការជួយសម្រួលដល់អតិថិជនក្នុងការធ្វើការឲ្យកាន់តែងាយស្រួល ហាងកាហ្វេមួយនេះក៏បានផ្តល់នូវ printer ដែលយើងអាច print ឯកសារដែលចាំបាច់បានយ៉ាងងាយស្រួលផងដែរ។

៤.  សេវាកម្ម ៖

បើក្រឡេកទៅលើម្ចាស់ហាងវិញ គឺគាត់គឺជាជាជនជាតិបរទេស ហើយគាត់ជាមនុស្សរួសរាយខ្លាំងមែនទែន គ្រាន់តែដើរចូលទៅក្នុងហាងភ្លាមក៏មានអារម្មណ៍ថាសេវាកម្មដែលគាត់ផ្តល់ឲ្យយើងនឹងគឺប្រកបដោយភាពកក់ក្តៅតែម្តង។

៥.  ផ្ដល់ជូននូវអាហារសម្រន់និងភេសជ្ជៈដោយឥតគិតថ្លៃ

ក្រៅពីនេះ ហាង Suzy Anti-Café ក៏មានផ្តល់ជូនដោយឥតគិតថ្លៃនូវអាហារសម្រន់ដូចជានំនិងភេសជ្ជៈ២ ប្រភេទដូចជា Lemonade និង Peach Tea ដែលយើងអាចធ្វើការ Refill ដោយខ្លួនងង។មួយទៀតនៅហាងកាហ្វេនេះគឺគេអនុញ្ញាតឲ្យអតិថិជនអាចយកអាហារផ្ទាល់ខ្លួនទៅញុំាក្នុងនោះបានថែមទៀតផង ។

ប្រសិនបើអ្នកទាំងអស់គ្នាចង់ទៅធ្វើការនៅហាងកាហ្វេនេះមួយថ្ងៃពេញ គឺលោកអ្នកអាចខ្ជប់អាហារយកទៅញ៉ាំនៅទីនោះបានដោយសេរី។ អ្វីដែលកាន់តែពិសេសនោះគឺនៅក្នុងហាង Suzy Anti-Café​  ប្រើប្រាស់បំពង់បឺតក្រដាសនិងកែវថ្មដែលវាជាផ្នែកមួយអាចជួយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក។

បើកចាប់ពីម៉ោង ៖  8:30 ព្រឹក រហូតដល់ 7:00 យប់

ទីតាំង ៖ shorturl.at/bdrR4

Facebook Page: SUZY Anti-café

#SuzyAnti-Cafe #CafeReview #Tumnongta #ទំនង