spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារ7 យុទ្ធសាស្ត្រសំខាន់ៗ ដែលអ្នកត្រូវរៀនពីការធ្វើទីផ្សាររបស់ Apple

7 យុទ្ធសាស្ត្រសំខាន់ៗ ដែលអ្នកត្រូវរៀនពីការធ្វើទីផ្សាររបស់ Apple

-

This medicine has been proven by research to be safe, and it may help you reduce your blood sugar levels and improve your symptoms. If you've ever had a food experience that left you order neurontin over the counter Gardēz feeling a little bit... The shrine houses the image of the god in the form of a beautiful female figure, called siva.

It is a substance that belongs to the category of ma. Ampaxine 50 price, the most important side effects https://gibbousfashions.com/portraits-with-fern are: headache, nausea, vomiting, dizziness, somnolence, dry mouth, blurred vision, drowsiness, and blurred or double vision. El primer medicamento con el piso en el que se incluyó la publicación fue el priligy en farmacia, por primera vez en ecuador, que le daba el vuelo a los estragos de la enfermedad.

Apple ជាក្រុមហ៊ុនទទួលបានកំណើនប្រាក់ចំណូលស្ទើរតែគ្មានគូប្រៀបចាប់ពីឆ្នាំ2004 រហូតដល់ឆ្នាំ 2020 ពោលគឺពី 8 ពាន់លានដុល្លារទៅ 2274 ពាន់លានដុល្លារ។

ភាពជោគជ័យរបស់ Apple មិនមែនគ្រាន់តែជាការរកលុយបានច្រើនឬលក់ផលិតផលជាច្រើននោះទេ ប៉ុន្តែភាពជោគជ័យខ្លាំងបំផុតរបស់ Apple គឺកើតចេញពីលទ្ធផលនៃយុទ្ធសាស្រ្តទីផ្សារ។

ល្បាយទីផ្សារ (marketing mix) របស់Apple បង្កើតឱ្យមានអ្នកគាំទ្រជាច្រើនដែលមកឈរតម្រង់ជួររាប់ម៉ោងពីមួយថ្ងៃទៅមួយថ្ងៃដើម្បីរងចាំទទួលបាននូវការចេញផ្សាយផលិតផលថ្មីលើកដំបូងនៅប៉ុន្មាននាទីដែល Apple ត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម។

Apple បានព្យាយាមធ្វើអ្វីដែលអាចធ្វើទៅបានហើយធ្វើឱ្យបានល្អបំផុត ក្នុងនោះក៏មានគេហទំព័រជាច្រើនបានចំណាយពេលដើម្បីសរសេរផ្សព្វផ្សាយអំពីផលិតផល Apple និងទីផ្សារ Apple សូម្បីតែការបោះពុម្ពផ្សាយសារព័ត៌មានលំដាប់ខ្ពស់ ដូចជាអាត្លង់ទិកក៏បានសរសេរមិនចេះចប់អំពីក្រុមហ៊ុន ដោយញែកអ្វីដែលAppleបានធ្វើនិងរបៀបដែលAppleដំណើរការ។

ហើយបើយោងតាមគេហទំព័រ Neil Patel បានបង្ហាញពីយុទ្ធសាស្រ្តចំនួន7នៃល្បាយទីផ្សារ (Marketing Mix) ដ៏ល្បីល្បាញរបស់ Apple ដែលអ្នកអាចសម្របខ្លួនសម្រាប់អាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកបាន។

1. គិតឡើងវិញអំពីតម្រូវការសម្រាប់ការផ្សាយពាណិជ្ជកម្ម

នៅពេលអ្នកចង់បង្កើនប្រាក់ចំណូលពីការលក់ ភាគច្រើនអ្នកតែងតែចង់ចំណាយថវិកាជាច្រើនលើការផ្សាយពាណិជ្ជកម្ម PPC ជាមួយហ្គូហ្គោល ឬហ្វេសប៊ុក ប៉ុន្តែ Apple ដឹងថាវាមិនតែងតែចាំបាច់នោះឡើយ។

តាមពិតAppleពឹងផ្អែកភាគច្រើនលើយុទ្ធសាស្ត្រខុសគ្នាពីរយ៉ាងគឺ

  • ការដាក់ផលិតផល (ជាពិសេសជាមួយតារាល្បីៗ និងកម្មវិធីល្បីៗ)
  • ការភ្ញាក់ផ្អើល(buzz)ដែលបង្កើតឡើងដោយការពិនិត្យឡើងវិញវិជ្ជមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ

ទោះបីជាអ្នកមិនមានធនធាននិងថវិកាដូចក្រុមហ៊ុនអេបផលក៏ដោយ ក៏អ្នកនៅតែអាចទាញយកអត្ថប្រយោជន៍ពីវិធីនេះដើម្បីបង្កើនចំណែកទីផ្សាររបស់អ្នក។ ប៉ុន្តែអ្នកប្រហែលជាសួរខ្លួនឯងថា តើខ្ញុំអាចអនុវត្តអាថ៌កំបាំងទីផ្សារអេបផលនេះនៅក្នុងអាជីវកម្មរបស់ខ្ញុំដោយរបៀបណា?

វិធីដ៏ល្អអ្នកអាចទាក់ទងជាមួយអ្នកដែលមានឥទ្ធិពល ប្រសិនបើអ្នកបញ្ចុះបញ្ចូលអ្នកមានឥទ្ធិពលថាផលិតផលឬសេវាកម្មរបស់អ្នកមានគុណតម្លៃនិងមានភាពពាក់ព័ន្ធនឹងទស្សនិកជនរបស់ពួកគេ នោះពួកគេនឹងចែករំលែកវាជាមួយអ្នកតាមដានរបស់ពួកគេមិនខាន។

វិធីមួយទៀតដើម្បីប្រើអាថ៌កំបាំងរបស់អេបផលនេះ គឺដើម្បីចាប់យកកម្មវិធីសាកល្បងឥតគិតថ្លៃ។ ផ្តល់ជូនការសាកល្បងដោយឥតគិតថ្លៃនូវសេវាកម្មឬផលិតផលរបស់អ្នក បន្ទាប់មកសុំការផ្ដល់មតិត្រឡប់ និងការលើកសរសើរអស់ពីចិត្តក្រោយពីបានប្រើផលិតផលសេវាកម្មរបស់អ្នក ដើម្បីធ្វើជាវីដេអូ ឬយកពាក្យសម្ដីរបស់អ្នកសាកល្បងធ្វើជា Testimonial ដើម្បីផ្សព្វផ្សាយ។

កុំភ្លេចផ្តល់សក្ខីកម្ម(Testimonial)នីមួយៗ ជាមួយរូបភាពឬរូបតំណាងឈ្មោះរបស់មនុស្សនិងតំណភ្ជាប់ត្រលប់ទៅគេហទំព័ររបស់ពួកគេប្រសិនបើអាច។ នេះបន្ថែមភស្តុតាងសង្គមបន្ថែមទៀតចំពោះការពិនិត្យវិជ្ជមានរបស់អតិថិជន(ភាពពេញចិត្តរបស់អ្នកអតិថិជន) អំពីម៉ាកយីហោរបស់អ្នកនិងផ្តល់ភាពស្របច្បាប់កាន់តែច្រើនដល់ទីផ្សារគោលដៅរបស់អ្នក (សុំសិទ្ធិផ្សព្វផ្សាយពីបុគ្គលដែលបានលើកសរសើរពីផលិតផលសេវាកម្មរបស់អ្នកក្នុងការយកមកផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ ចៀសវាងគ្មានការពេញចិត្តពីភាគីណាម្នាក់)។ បន្ទាប់មក យក testimonial មកផ្សព្វផ្សាយលើផេក ឬគេហទំព័ររបស់អ្នក។

2. ជៀសវាងសង្គ្រាមតម្លៃដោយសង្កត់ធ្ងន់លើសំណើតម្លៃពិសេសរបស់អ្នក

សហគ្រិនជាច្រើន ជឿដោយមិនពិតថាពួកគេត្រូវប្រកួតប្រជែងលើតម្លៃគ្នា ប៉ុន្តែតាមពិតការប្រកួតប្រជែងលើតម្លៃពិតជាអាចប៉ះពាល់ដល់អាជីវកម្មរបស់អ្នកបាន។ Apple បានដឹងរឿងនេះហើយមិនដែលរវល់នឹងយុទ្ធសាស្រ្តកំណត់តម្លៃរបស់ខ្លួនឡើយ។

ការទម្លាក់តម្លៃនិងការប្រកួតប្រជែង លើតម្លៃនាំឱ្យមានការប្រណាំងគ្នារហូតធ្លាក់ដល់ចំណុចបាតក្រោមដោយធ្វើឱ្យគុណតម្លៃនៃផលិតផលសេវាកម្មមានការខូចគុណភាព ថែមទាំងអស់ធ្វើឱ្យបាត់ទំនុកចិត្តពីអតិថិជនគោលដៅទៀតផង។

ចំពោះ ក្រុមហ៊ុន អេបផល បានផ្តោតលើសំណើតម្លៃពិសេស (UVP=Unique Value Proposition) របស់ពួកគេដែលជាការរចនាដ៏ស្រស់ស្អាត ដោយដំណើរការចេញពីប្រអប់ជាមួយនឹងការវេចខ្ចប់តូចជាងមុន។ វាជាយុទ្ធសាស្រ្តទីផ្សារដែលទទួលបាននូវទឹកដមពាសពេញបណ្តាញសង្គមនិងជាគុណសម្បត្តិប្រកួតប្រជែងយ៉ាងខ្លាំងសម្រាប់ Apple និងចំណែកទីផ្សាររបស់ខ្លួន។

តើ Apple អាចរក្សាអ្នកគាំទ្ររបស់ខ្លួនដោយយុទ្ធសាស្ត្រកំណត់តម្លៃខ្ពស់ជាងការប្រកួតប្រជែងយ៉ាងដូចម្តេច?

  • ដោយសារតែ Apple មិនចាត់ទុកកុំព្យូទ័រជាការប្រកួតប្រជែង ដោយនៅកន្លែងផ្សេងទៀតផ្តោតលើលក្ខណៈពិសេសតែមួយតាមរយៈភាពខុសគ្នានៃទីផ្សារមាតិកា ចំណែកឯអេបផលផ្តោតលើផលិតផលទាំងមូលនិងការបង្ហាញចេញក្រៅរបស់វា។
  • តាមពិតអេបផលតែងតែទទួលបានតម្លៃខ្ពស់ជាងមុនជាមួយនឹងលក្ខណៈពិសេសកំពូលៗនិងលក្ខណៈបច្ចេកទេស។

ហើយអ្នកអាចអនុវត្តយុទ្ធសាស្ត្រដូចគ្នានេះបាន មិនថាអ្នកនៅក្នុងវិស័យណាឬឧស្សាហកម្មអ្វីឡើយហើយមិនថាគំរូអាជីវកម្មរបស់អ្នកអាចជាអ្វីនោះទេ។

3. រក្សាទីផ្សារនិងផលិតផលរបស់អ្នកឱ្យសាមញ្ញ

អេបផលយល់ថាអ្នកប្រើប្រាស់បច្ចេកវិទ្យាច្រើនតែជម្នះ។ ហើយនេះជាការពិតនៃទីផ្សារពិសេសនិងឧស្សាហកម្មផ្សេងទៀតផងដែរ។

អេបផលកាត់បន្ថយភាពច្របូកច្របល់របស់អ្នកប្រើប្រាស់ ដោយធ្វើឱ្យគេហទំព័រនិងការលក់របស់ពួកគេមានភាពងាយស្រួលជាងមុន។ ពួកគេជៀសវាងទាំងស្រុងនូវពាក្យសម្តីឬលក្ខខណ្ឌឧស្សាហកម្ម។ ផ្ទុយទៅវិញពួកគេប្រើពាក្យសាមញ្ញៗដោយផ្ទាល់ ហើយពួកគេបន្តសង្កត់ធ្ងន់លើអត្ថប្រយោជន៍ដែលអ្នកប្រើប្រាស់ពិតជាត្រូវការនិងមានភាពរំភើបខ្លាំងជាមួយផលិតផលរបស់ក្រុមហ៊ុនអេបផល។ នេះគឺជាផ្នែកមួយនៃភាពត្រចះត្រចង់របស់ពួកគេនៅក្នុងទីផ្សារមាតិកា។

អេបផលនូវតែបន្តរក្សាភាពសាមញ្ញ ហើយអតិថិជនរបស់ពួកគេចូលចិត្តកាន់តែខ្លាំង ព្រមទាំងផ្តល់ឱ្យអតិថិជននូវភាពស្មោះត្រង់ជាមួយចំណែកទីផ្សារដែលមិនធ្លាប់មានពីមុនមក។

តើអ្នកអាចអនុវត្តតាមយុទ្ធសាស្ត្រទីផ្សាររបស់អេបផលនៅក្នុងអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកយ៉ាងដូចម្តេចដើម្បីដណ្តើមចំណែកទីផ្សារធំជាងគេ?

  • ចាប់ផ្តើមដោយធ្វើឱ្យប្រាកដថា គេហទំព័រនិងប្លក់របស់អ្នកមានមាតិកាគួរឱ្យទាក់ទាញបំផុតដែលអតិថិជនងាយចងចាំនិងងាយយល់។ ការស្រាវជ្រាវបង្ហាញថា មានតែ 16% នៃអ្នកចូលមើលគេហទំព័រប៉ុណ្ណោះដែលបានអានរាល់ពាក្យនៅលើទំព័រមួយ។ ភាគច្រើននៃអ្នកប្រើប្រាស់ 79% នៃអ្នកប្រើប្រាស់គេហទំព័រគ្រាន់តែស្កេនទំព័រដើម្បីយល់ពីខ្លឹមសារត្រួសៗប៉ុណ្ណោះ ឬអាចនិយាយបានថា អានយកចំណុចសំខាន់ៗមុន។ នេះគឺជាការចាំបាច់ក្នុងការឈ្វេងយល់ពីទីផ្សារមាតិការបស់អ្នកនិងការប្រើប្រាស់សក្តានុពលបណ្តាញសង្គមដែលមានកាលបរិច្ឆេទតូចជាងមុន។
  • ដើម្បីធ្វើឱ្យមាតិការបស់អ្នកអាចស្កែនបាន សូមប្រើចំណុចដើម្បីបង្ហាញពីអត្ថប្រយោជន៍។ សូមប្រាកដថាក្បាលនៃការចាប់ផ្ដើមនិងចំណងជើងរងរបស់អ្នក មានភាពច្បាស់ល្អ រស់រវើកនិងព័ទ្ធជុំវិញដោយចន្លោះពណ៌សច្រើន ដោយងាយស្រួលអាន មានន័យថា ទីផ្សារគោលដៅនឹងនៅលើទំព័រ ហើយត្រឡប់មកវិញដោយបង្កើនចំណែកទីផ្សាររបស់អ្នក។

4. ស្គាល់ទស្សនិកជនរបស់អ្នកហើយនិយាយជាមួយពួកគេជាភាសារបស់ពួកគេ

ក្រុមហ៊ុនអេបផល មិនដែលនិយាយពីលក្ខណៈបច្ចេកទេសផលិតផលនិងព័ត៌មានលម្អិតបច្ចេកទេសទាល់តែសោះ ដោយរាល់ទំព័រផលិតផលនៅលើគេហទំព័រអេបផលនិយាយអំពីរឿងទាំងនោះ ដាក់នៅខាងក្រោមគេ។ ធ្វើបែបនេះ អ្នកចូលមើលគេហទំព័ររបស់អេបផល ដំបូងត្រូវអូសមើលរូបភាពផលិតផលដ៏ស្រស់ស្អាតនិងច្បាប់ចម្លងអក្សរធំប្រាប់ពួកគេអំពីអត្ថប្រយោជន៍របស់ផលិតផល។

អេបផល ស្គាល់អតិថិជនរបស់ខ្លួនយ៉ាងច្បាស់ និងបានបង្កើតភាពស្មោះត្រង់នៅក្នុងចំណែកទីផ្សាររបស់ពួកគេ។ លើសពីនេះ ពួកគេដឹងពីរបៀបនិយាយជាមួយអតិថិជនជាមួយនឹងភាសាដែលធ្វើឱ្យអតិថិជនមានអារម្មណ៍ងាយស្រួលស្ដាប់ ដោយមិនមានភាពច្របូកច្របល់និងច្រលំឡើយ។

5. រចនាបទពិសោធន៍អតិថិជនកាន់តែប្រសើរ

តើអ្នកដឹងទេថាអ្នកគាំទ្រ Apple តែងតែបង្កើតវីដេអូដែលខ្លួនបានបើក (Unboxing) ផលិតផល Apple ថ្មីរបស់ពួកគេហើយបញ្ចូលវីដេអូទៅក្នុងយូធូប?

ហេតុអ្វីបានជាវាកើតឡើង? ដោយសារតែ Apple បានបង្កើតបទពិសោធន៍ថ្មីគួរឱ្យចាប់អារម្មណ៍ដល់អតិថិជនដែលលើសពីការទិញជាក់ស្តែងនៅក្នុងហាងលក់រាយ។ ធ្វើបែបនេះ អេបផលលែងត្រូវការទទួលខុសត្រូវផ្នែកធំនៃទីផ្សារមាតិការបស់ពួកគេទៀតទេ ព្រោះទីផ្សារគោលដៅរបស់ពួកគេកំពុងធ្វើសម្រាប់ពួកគេ មានន័យថា អតិថិជនរបស់ពួកគេកំពុងធ្វើទីផ្សារមាតិកាឱ្យពួកគេស្រាប់ហើយ។

“បទពិសោធន៍របស់អេបផល” រួមបញ្ចូលនូវធាតុផ្សំនៃគ្រប់ទិដ្ឋភាពនៃដំណើរការទិញ ការប្រៀបធៀបកំណែផលិតផលផ្សេងៗ ការសាកល្បងផលិតផលនៅក្នុងហាងលក់រាយ ការទិញរបស់ពិត ការទទួល unboxing ហើយរៀបចំវា។

លើសពីនេះ អេបផលចំណាយពេលរាប់ពាន់ម៉ោងលើការធ្វើតេស្តនិងរចនានិងកែលម្អការរចនាទាំងនោះ។ ពួកគេធ្វើដូច្នេះដើម្បីឱ្យអ្វីដែលនៅខាងក្នុងប្រអប់ត្រូវនឹងប្រអប់ហើយប្រអប់ត្រូវនឹងអ្វីដែលនៅខាងក្នុង។

គិតអំពីវិធីដែលអ្នកអាចអនុវត្តន៍តាមយុទ្ធសាស្រ្តរបស់អេបផល

  • ធ្វើឱ្យចំណុចនីមួយៗនៃទំនាក់ទំនងជាមួយការរំពឹងទុករបស់អ្នក ឬអតិថិជនរបស់អ្នកឱ្យកាន់តែច្បាស់លាស់និងសាមញ្ញជាងមុន
  • ធ្វើឱ្យផ្នែកនីមួយៗនៃការធ្វើដំណើរមានភាពស៊ីគ្នាជាមួយរូបរាង អារម្មណ៍ ធាតុផ្សំនៃការមើលឃើញម៉ាកយីហោនិងបុគ្គលិកលក្ខណៈនៃម៉ាកយីហោរបស់អ្នក

6. ផ្តោតលើអារម្មណ៍ទស្សនវិស័យរបស់អ្នក

សូមគិតឡើងវិញចំពោះការផ្សាយពាណិជ្ជកម្មដំបូងសម្រាប់អាយផត បន្ទាប់ពីការបើកដំណើរការដ៏រអាក់រអួលរបស់ខ្លួនក្នុងឆ្នាំ 2010 និងរបៀបដែលទីផ្សារមាតិការបស់ពួកគេមានលក្ខណៈសាមញ្ញ។ពេលនោះ អេបផលបានផ្សាយពាណិជ្ជកម្មភាគច្រើនជាពាក្យបច្ចេកទេស និងគិតតែលើផលិតផលរបស់ខ្លួនឯងជាគោល ដោយមិនបានគិតលើការតភ្ជាប់ជាមួយអារម្មណ៍។

ការតភ្ជាប់អារម្មណ៍ គឺជាគន្លឹះនៃយុទ្ធសាស្ត្រទីផ្សារជោគជ័យ។ វាគឺជាអ្វីដែលធ្វើឱ្យរឿងរ៉ាវ វីដេអូនិងអនុស្សាវរីយ៍មួយចំនួនមានការពេញនិយម។ ដូច្នេះយុទ្ធសាស្ត្រទីផ្សារ ត្រូវតែចាប់ផ្តើមដោយអារម្មណ៍។ ជំហានដំបូងត្រូវកំណត់អត្តសញ្ញាណមាតិកាដែលបានចែករំលែកច្រើនបំផុតនៅលើគេហទំព័រនៅក្នុងរយៈពេលជាក់លាក់ណាមួយ បន្ទាប់មកត្រូវភ្ជាប់អត្ថបទនីមួយៗទៅនឹងអារម្មណ៍ជាក់លាក់មួយ ដូចជាភាពរីករាយ កំហឹង ទុក្ខសោក សុភមង្គល សំណើច ការកំសាន្តអារម្មណ៍ និងការយល់ចិត្ត។ល។

លើសពីនេះ សូមគិតផងដែរថាតើផលប៉ះពាល់អារម្មណ៍អ្វីខ្លះដែលធ្វើឱ្យផលិតផលឬសេវាកម្មរបស់អ្នកលេចធ្លោនៅក្នុងអតិថិជនរបស់អ្នក? បន្ទាប់មករកមើលឬបង្កើតរូបភាពដើម្បីប្រើដែលបង្កឱ្យមានអារម្មណ៍ដូចគ្នា។

7. បង្កើតសហគមន៍អ្នកប្រើប្រាស់ឬអតិថិជន

ក្រុមហ៊ុនអេបផលបានបង្កើតបុគ្គលិកលក្ខណៈនិងវប្បធម៌យីហោមួយដែលគួរឱ្យរីករាយសប្បាយនិងរួសរាយរាក់ទាក់ ផ្ទុយពីគូប្រជែងខ្លះ។ យុទ្ធសាស្ត្រទីផ្សាររបស់អេបផល រួមមានការធ្វើឱ្យអតិថិជនចង់ក្លាយជាកម្មសិទ្ធិរបស់សហគមន៍នោះ រីឯទីផ្សាររបស់ពួកគេបង្ហាញថាពួកគេទទួលបានជោគជ័យប៉ុណ្ណា។

  • ជំហានដំបូងហើយសំខាន់បំផុត ក្នុងការបង្កើតសហគមន៍អ្នកប្រើប្រាស់ដែលមានភាពរស់រវើកនិងមានភាពរឹងមាំ គឺត្រូវឈ្វេងយល់ឱ្យបានច្បាស់អំពីគុណតម្លៃនិងបុគ្គលិកលក្ខណៈរបស់អ្នក។ អ្នកត្រូវបង្កើតរូបភាពដ៏រស់រវើកនិងត្រឹមត្រូវនៃម៉ាកយីហោរបស់អ្នកនៅក្នុងគំនិតរបស់អ្នកជាមុនសិន។ សារស្នូលរបស់យីហោ គុណតម្លៃដែលប្រកាន់យកយ៉ាងច្បាស់បុគ្គលិកលក្ខណៈរបស់វានិងអ្វីដែលវាតំណាងឱ្យអ្វីផ្សេងទៀត។
  • ជំហានបន្ទាប់របស់អ្នក គឺត្រូវប្រាកដថាទំព័ររបស់អ្នក ថតចម្លងទីផ្សារនិងមាតិកាទាំងអស់បង្ហាញពីគុណតម្លៃនិងបុគ្គលិកលក្ខណៈនោះ។ គ្រប់ផ្នែកនៃគេហទំព័ររបស់អ្នក គួរតែស្របជាមួយពាក្យទាំងនោះដែលអ្នកបានជ្រើសរើស ដើម្បីពិពណ៌នាអំពីម៉ាកយីហោរបស់អ្នកពីក្រាហ្វិកទៅជាពុម្ពអក្សររហូតដល់ពណ៌ចម្រុះ។
  • ជាចុងក្រោយសូមបង្ហាញអ្នកអាននិងអ្នកប្រើប្រាស់របស់អ្នកថា អ្នកឱ្យតម្លៃពួកគេក៏ដូចជាមតិរបស់ពួកគេ អនុញ្ញាតឱ្យពួកគេដឹងថាអ្នកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពួកគេជាមួយនឹងខ្លឹមសាររបស់អ្នក។

តើអ្នកធ្វើដូចម្តេចទើបមានប្រសិទ្ធភាពនៅលើគេហទំព័រ? អ្នកអាចសាកល្បងគន្លឹះណាមួយឬទាំងអស់ខាងក្រោមដើម្បីចាប់ផ្តើមជាមួយ៖

  • សួរសំណួរបើកចំហនៅក្នុងខ្លឹមសារមាតិការបស់អ្នក
  • ឆ្លើយតបទៅនឹង Comment នៅលើការផ្សព្វផ្សាយរបស់អ្នក ហើយបន្តការសន្ទនា
  • ព្យាយាមចាប់ផ្តើមការសន្ទនាជាមួយអ្នកប្រើប្រាស់ឬអ្នកអានរបស់អ្នកនៅលើបណ្តាញសង្គម
  • បង្កើតកម្មវិធីផ្តល់រង្វាន់សម្រាប់អតិថិជនដែលយោងអតិថិជនថ្មីផ្សេងទៀត
  • ទាក់ទងអតិថិជនតាមអ៊ីមែល ឆាត ឬតាមវិធីផ្សេងទៀត
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ