Facebook បាននាំមកនូវ ភាពងាយស្រួលសម្រាប់អាជីវកម្មក្នុងការរក្សា និងបង្កើតទំនាក់ទំនង ជាមួយអតិថិជនគោលដៅ ក្នុងកម្រិតស្និទ្ធស្នាលមួយ ដែលមិនធ្លាប់មានពីមុន។ ជាពិសេសអាជីវកម្មនិមួយៗ អាចទំនាក់ទំនង ជាមួយអិតិថជនដោយផ្ទាល់! ពោលហ្វេសប៊ុក បានក្លាយទៅជា ច្រកទីផ្សារឬច្រកសម្រាប់លក់ផលិតផលទៅហើយ! ហេតុដូចនេះ ម្ចាស់អាជីវកម្មគ្រប់រូប ត្រូវស្វែងរកវិធីសាស្ត្របង្កើនអន្តរកម្ម ជាមួយអតិថិជននៅលើផេក។
ហ្គេមជាវិធីសាស្រ្តមួយ ដែលងាយស្រួលនិងធូរថ្លៃ ដែលអាជីវកម្មគួរតែអនុវត្ត ។ ហ្គេមអាចទាញចំណាប់អារម្មណ៍ និងអន្តរកម្មយ៉ាងច្រើន ពីយុវជន ហើយរហ័ស។ ដោយសារ ក្នុងការលេងហ្គេមម្តងៗ អ្នកលេងត្រូវគោរពតាមលក្ខខ័ណ្ឌ ដែលបានចែង។ ជាទូទៅគឺពួកគេត្រូវ (១) ចុច Like លើផេក (២) ចុច Like លើរូបភាព (៣) លេងហ្គេម (៤) Share ផុសជាសារធារណៈ (៥) Mention មិត្តភ័ក្តចំនួន៥នាក់។
ខាងក្រោមគឺជា 7 ឧទាហរណ៍នៃហ្គេម ដែលបានអនុវត្ត ដោយក្រុមហ៊ុនផ្សេងៗ ដែលអ្នកអាចយកជាគម្រូបាន។
1. លេងផ្គុំរូប
2. ចែករំលែកក្តីស្រាលាញ់ដើម្បីឈ្នះបានប័ណ្ណបញ្ចុះតម្លៃ
3. សំណួរចម្លើយ
4. ការចោទសួរជាសំនួរទាក់ទងទៅនឹងផលិតផលរបស់អ្នក
5. ការចូលរួមលេងល្បែងស្វែងរកផ្លូវ
6. ការចោទជាសំនួរបែបគណិតវិទ្យាដែលមានលក្ខណៈប្រកួតប្រជែង
7. ចែករំលែកភាពរីករាយនិងឈ្នះបានកែវយ៉ាងស្រស់ស្អាតមួយគូ