តើអ្នកទាំងអស់គ្នាមានដឹងដែរឬទេ ថាតើនរណាដែលនៅពីក្រោយការបង្កើត Chat GPT នេះ?? កុំភ្លេចអានដល់ចប់ ដើម្បីទទួលបាននូវចម្លើយទាំងនេះ៖
Mira Murati គឺជានារីដែលនៅពីក្រោយ Chat GPT ដែលមានអាយុ 35ឆ្នាំ និងមានដើមកំណើតមកពីប្រទេសឥណ្ឌា។ Mira Murati កំពុងតែមានមនុស្សចាប់អារម្មណ៍ច្រើនមែនទែនពាក់ព័ន្ធទៅនឹងការបង្កើតនូវបច្ចេកវិទ្យាថ្មីនេះ។ សព្វថ្ងៃនេះ Mira Murati បានធ្វើការជា CFO (Chief Technology Officer) នៃក្រុមហ៊ុន Open AI ដែលនាងគឺជាអ្នកដឹកនាំក្រុមផ្ទាល់តែម្ដងក្នុងការបង្កើត Chat PGT នេះ។ បន្ទាប់ពី Chat GPT បានបង្ហាញខ្លួននៅចុងខែវិច្ឆិកានេះ មនុស្សគ្រប់គ្នាគឺមានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការបង្កើតថ្មីនៃបច្ចេកវិទ្យាមួយនេះ។ ហើយស្របពេលជាមួយគ្នានេះផងដែរ ក៏មានសាលាមួយចំនួន បានហាមប្រាមមិនឲ្យប្រើប្រាស់ ដោយសារតែខ្លាចប៉ះពាល់ដល់កម្រិតនៃការសិក្សា និងការយល់ដឹងរបស់សិស្ស និស្សិត។
ខណៈពេលដែល Chat GPT ចាប់ផ្ដើមលេចមុខមាត់ ក្រុមហ៊ុន Microsoft បានប្រកាសថាខ្លួននឹង វិនិយោគក្នុងទឹកប្រាក់ចំនួន 10 ប៊ីលានដុល្លារ ជាមួយនឹងក្រុមហ៊ុន OpenAI នេះ។ ហើយចំណែកឯ ក្រុមហ៊ុន Google ឯណោះវិញ ក៏ត្រូវប្រឈមមុខនូវបញ្ហាមួយចំនួនផងដែរ ព្រោះមនុស្សនឹងចាប់ផ្ដើមមានទំនោរទៅលើការប្រើប្រាស់បច្ចេកវិទ្យា Chat GPT នេះ ច្រើនជាង ការស្រាវជ្រាវព័ត៌មាននៅលើ Google ។ ប៉ុន្តែដើម្បីបញ្ចៀសនូវបញ្ហាមួយនេះ ក្រុមហ៊ុន Google ក៏កំពុងតែរៀបចំគម្រោងចង់ចាប់ផ្ដើមបង្កើតនូវ “BARD AI” ថ្មីបន្ថែមទៀត ដើម្បីប្រកួតប្រជែងជាមួយនឹង Chatbot ម៉ូឌែលថ្មីមួយនេះ!
📌 Mira Murati នឹងក្លាយទៅជា មនុស្សស្រីអស្ចារ្យម្នាក់ក្នុងចិត្តអ្នក ដែលអាចជម្រុញទឹកចិត្តឲ្យមនុស្សស្រីគ្រប់រូបចាប់ផ្ដើមហ៊ានចូលប្រឡូកនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានកាន់តែច្រើនជាងមុន។