នៅចុងត្រីមាសទី 2 ឆ្នាំ 2023 កាហ្វេយក្សរបស់ចិន Luckin Coffee បានយកឈ្នះ Starbucks ដែលជាខ្សែសង្វាក់កាហ្វេដ៏ធំបំផុតរបស់ពិភពលោក។ នៅក្នុងទីផ្សារប្រទេសចិន Luckin Coffee មានហាងចំនួន 10,829 នៅក្នុងប្រទេសចិននៅចុងខែមិថុនា ខណៈដែល Starbucks មាន 6,480 ហាងនៅក្នុងប្រទេសចិន។ សម្រាប់ Starbucks នៅប្រទេសចិនគឺជាទីផ្សារធំទីពីររបស់ Starbucks បន្ទាប់ពីសហរដ្ឋអាមេរិក។
Luckin Coffee ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2017 ហាងកាហ្វេនេះបានបន្តពង្រីកសាខារបស់ខ្លួនយ៉ាងស្វាហាប់ កើនឡើងដល់ 10,829 សាខានៅក្នុងប្រទេសចិន។ ហើយសាខារបស់ហាងកាហ្វេនេះមានទំហំតូចជាងបើធៀប នឹង ហាងកាហ្វេ Starbucks ។ វាអាចជាយុទ្ធសាស្រ្ដមួយដែលធ្វើឲ្យកាន់តែងាយស្រួលក្នុងការពង្រីកសាខារបស់ Luckin Coffee ព្រោះវាងាយស្រួលរកកន្លែងទំនេរ និងការវិនិយោគតិចជាងមុន។ ដែលធ្វើឱ្យ Luckin Coffee បង្កើតហាងសាខានៅជិតអតិថិជន ត្រូវគោលដៅអ្នកប្រើប្រាស់ច្រើនជាង Starbucks ដោយ Luckin Coffee មានហាងស្ទើរតែ គ្រប់ សង្កាត់ តំបន់។
លោក Jianggan Li ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា Momentum Works បាននិយាយថា “Luckin Coffee មានភាពខ្លាំងក្លាក្នុងការពង្រីកហាងរបស់ខ្លួន។ ដោយអ្នកប្រើប្រាស់អាចទិញភេសជ្ជៈ ពី Luckin Coffee ក្នុងតម្លៃ 2 ដុល្លារ ឬតិចជាងនេះ។ ហើយក៏ដោយសារតែមានការបញ្ចុះតម្លៃជាច្រើន ឡាក់គីនអាចពង្រីកអាជីវកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័ស។
សម្រាប់កាហ្វេឡាក់គីនក្នុងត្រីមាសគិតត្រឹមថ្ងៃទី 30 ខែមិថុនា កាហ្វេឡាក់គីនបានបើកហាងថ្មីចំនួន 1,485 ដែលជាមធ្យម 16.5 ហាងថ្មីក្នុងមួយថ្ងៃ។ ហើយក្នុងចំណោមហាងចំនួន 10,829 នៅក្នុងប្រទេសចិន មាន 7,181 ដំណើរការដោយខ្លួនឯង និង 3,648 ត្រូវបានដំណើរការដោយដៃគូ។ សម្រាប់ទីផ្សារបរទេស Luckin Coffee បានបើកហាងចំនួន 14 កន្លែងក្នុងប្រទេសសិង្ហបុរី។
ក្រុមហ៊ុនបានបញ្ជាក់ថា នៅត្រីមាសទីពីរនៃឆ្នាំ 2023 Luckin Cofee មានអតិថិជនប្រើប្រាស់សេវាកម្មលើសពី 170 លាននាក់ សម្រាប់ការលក់ប្រចាំខែមានចំនួន 43.07 លាន។
វិនិយោគិន Rahul Maheshwari បាននិយាយថា “Luckin Coffee ដំណើរការលើម៉ូដែល Grab-and-Go ដើម្បីឲ្យអតិថិជនបញ្ជាទិញពីកម្មវិធី។ កាហ្វេមួយកែវពី Luckin មានតម្លៃ 10 – 20 យ័ន ឬប្រហែល $1.40 – $2.75 ។ នោះដោយសារតែ Luckin ផ្តល់ការបញ្ចុះតម្លៃ និងការផ្តល់ជូនជាច្រើន។ ទន្ទឹមនឹង Starbucks កាហ្វេមួយកែវមានតម្លៃ 30 យន់ ($4.10) ឬច្រើនជាងនេះ។
សរុបមក ភាពជោគជ័យរបស់ Luckin Coffee គឺដោយសារតែយុទ្ធសាស្រ្តកំណត់តម្លៃដ៏មានប្រសិទ្ធភាព រសជាតិឆ្ងាញ់ និងការវិនិយោគជាយុទ្ធសាស្រ្ត ក្នុងការពង្រីកសាខា យុទ្ធសាស្រ្តសម្រាប់សេវាកម្មអតិថិជន។ ដែលធ្វើឲ្យ Luckin Coffee ឈានទៅដល់អតិថិជនគោលដៅនៅក្នុងសហគមន៍នីមួយៗ និងទទួលបានជោគជ័យ។ ហើយឥឡូវនេះ Luckin Coffee កំពុងវាយលុកទីផ្សារពិភពលោក។
ប្រភព CNBC