ណាណូ ( Nano) ជារង្វាស់ដែលមានខ្នាតស្មើនឹង ១នៃមួយកោត ឬ ១០–៩ នៃរង្វាស់អ្វីមួយ ។ ឧទាហរណ៏ ១ណាណូក្រាម=១x១០–៩ក្រាម ឬ ១ណាណូម៉ែត្រ=១x១០–៩ម៉ែត្រ ។
ដូច្នេះបច្ចេកវិទ្យាណាណូជាបច្ចេកវិទ្យាដែលផ្តោតសំខាន់ទៅលើរបស់តូចៗ ។
ភាពដើមនៃបច្ចេកវិទ្យាណាណូគ្រាន់តែជាប្រលោមលោកប្រឌិតផ្នែកវិទ្យាសាស្រ្តតែប៉ុណ្ណោះ ប៉ុន្តែមិនយូរប៉ុន្មានវាបានក្លាយទៅជាវិទ្យាសាស្រ្តដ៏ពិតប្រាកដ មួយ។
បច្ចេកវិទ្យាណាណូផ្តោតសំខាន់ទៅលើរបស់តូចៗ ប៉ុន្តែវាមិនចាំបាច់តូចជាងអាតូម ឬ ម៉ូលេគុលឡើយ ។ ទោះបីជាយ៉ាងនេះក្តីបច្ចេកវិទ្យាណាណូនៅតែមានទំហំតូចដែលយើងមិនអាចមើលឃើញនឹងភ្នែកទទេបានឡើយ ។
នៅពេលរូបធាតុមួយមានទំហំណាណូគេអោយឈ្មោះថា រូបធាតុណាណូ ។
ជាទូទៅរូបធាតុណាណូអាចកើតឡើងតាមពីរវិធី ៖
វិធីទី១: ការផលិតរូបធាតុណាណូតាមរយៈឧស្សាហកម្មនៅក្នុងរោងចក្រ ។
វិធីទី២: រូបធាតុណាណូបង្កើតឡើងដោយភាវៈរស់ ។ ភាគច្រើននៃដំនើរការរបស់ភាវៈរស់ត្រូវបានប្រព្រឹត្តឡើងក្នុងខ្នាតណាណូ ។ ឧទាហរណ៍ ប្រូតេអ៊ីនមួយប្រភេទដូចជា អេម៉ូគ្លោប៊ីន (Hemoglobin) ដែលដឹកនាំអុកស៊ីសែនទៅកាន់សរសៃឈាមនៃរាងកាយមនុស្សមានទំហំអង្កត់ផ្ចិត ៥ ណាណូម៉ែត្រ ។
មូលហេតុដែលគេបង្កើតបច្ចេកវិទ្យាណាណូព្រោះថា រូបធាតុតូចៗជាច្រើនបានបង្ហាញពីភាពមិនប្រក្រតី និង សារៈប្រយោជន៍នៃលក្ខណៈរបស់វាជាច្រើននៅពេលដែលមានទំហំកាន់តែតូច ។
និយមន័យរបស់វិទ្យាសាស្រ្តណាណូ និង វិស្វកម្មណាណូ៖
កិច្ចការដែលអ្នកស្រាវជ្រាវព្យាយាមយល់ពីមូលដ្ឋានគ្រឹះនៃលក្ខណៈរូបធាតុដែលពឹងផ្អែកទៅលើទំហំហៅថា វិទ្យាសាស្រ្តណាណូ ។
រីឯវិស្វកម្មណាណូគឺជាកិច្ចការដែលផ្តោតសំខាន់ដោយធ្វើយ៉ាងណាដើម្បីប្រើប្រាស់បច្ចេកវិទ្យាណាណូនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ។
នៅពេលអនាគតបច្ចេកវិទ្យាណាណូនឹងផ្តល់សារៈប្រយោជន៍ដល់វិស័យជាច្រើនដូចជា កសិកម្ម បរិស្ថាន វិទ្យាសាស្រ្ត ថ្នាំពេទ្យ ។ល។ ឧទាហរណ៍ សម្ភារៈប្រើប្រាស់នឹងកាន់តែតូចប៉ុន្តែមានគុណភាព និងប្រសិទ្ធភាពកាន់តែខ្ពស់ ។
អ្នកវិទ្យាសាស្រ្តសង្ឃឹមថាបច្ចេកវិទ្យាណាណូនឹងផ្លាស់ប្តូរពិភពលោកទៅកាន់ភាពល្អប្រសើរ ប៉ុន្តែទន្ទឹមនឹងគ្នានេះដែរគេក៏មិនបានភ្លេចដែរពីការសិក្សានៃផលវិបាករបស់វា ៕
ដកស្រង់ និង កែរសម្រួលពី http://inventors.about.com/od/nstartinventions/a/Nanotechnology.htm