spot_img
spot_img
Homeអនុវត្តន៍គេហទំព័រ៥សម្រាប់រៀនត្រៀមប្រឡងGRE

គេហទំព័រ៥សម្រាប់រៀនត្រៀមប្រឡងGRE

-

មាន​គេហទំព័រ​ជា​ច្រើន​ដែល​បាន​ផ្តល់​ឯកសារ​ដើម្បី​រៀន​ត្រៀម​ប្រឡង​GRE ដែល​ជា​វិញ្ញាសារ​ប្រឡង​មាត្រ​ដ្ឋាន​អន្តរជាតិ សម្រាប់​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តមសិក្សា(បរិញ្ញាប័ត្រ​ជាន់​ខ្ពស់ និង​បណ្ឌិត) នៅ​ក្រៅប្រទេស ដែល​ទទួល​ស្គាល់​ដោយ​សាកល​វិទ្យាល័យ​លំដាប់​អន្តរជាតិ​ជា​ច្រើន​​នៅ​លើ​សកល​លោក​ដូចជា​សហរដ្ឋ​អាមេរិក អូស្ត្រាលី កាណាដា ។ល។ ប៉ុន្តែ​ថ្ងៃ​នេះ «គំនិត»​សូម​លើ​ក​យក​មក​ចែក​រំលែក​គេហទំព័រ​ចំនួន​៥ ដែល​ ​ជា​គេហទំព័រ​ ​ល្អ​ៗ សម្រាប់​រៀន​ប្រឡង​វិញ្ញាសារGREនេះដល់​បេក្ខជន​ដែល​មាន​បំណង​ប្រឡង​ និង​ប្រិយមិត្ត​ដែល​មាន​ចំណាប់​អារម្មណ៍​។ ដូច្នេះ​ នៅ​ចាំ​អី​ទៀត ទៅ​មើល​ទាំង​អស់​គ្នា តើ​មាន​គេហទំព័រ​អ្វី​ខ្លះ​ដែល​ផ្តល់​ឯកសារ​រៀន​ត្រៀម​ដោយឥតគិត​ថ្លៃ​?

១- Jumbo Tests (http://gre.jumbotests.com/)

JumboTests គឺជា​គេហទំព័រ​មួយ​ ​ក្នុង​ចំណោម​គេហទំព័រ​ដ៏​ល្អ​បំផុត​ដែល​ផ្តល់ មេរៀន គន្លឹះ វិធី​ និង​វិញ្ញាសារ​ប្រឡង​សាកល្បង​សម្រាប់​ការ​ប្រឡង​GREដោយ​ឥត​គិតថ្លៃ។ នៅទី​នេះ​ អ្នក​អាច​រកនូវ​រាល់​ឯកសារ​ដែលទាក់​ទង​ទៅ​នឹង​ការ​ប្រឡង​ទាំង​បី​ផ្នែក (​ការអាន គណិតវិទ្យា+​តក្ក​វិជ្ជា ការ​សេរសេរ)។ បន្ថែម​ជាង​នេះ​ទៅ​ទៀត ​គេហទំព័រ​នេះ​ មាន​លំហាត់គំរូ​ជា​ច្រើន ដែល​អនុញ្ញាត្តិ​ឲ្យ ​អ្នក​ធើ្វ​ការ​វឹកហាត់ បង្កើន​សមត្ថ​ភាព ក្នុង​ការ​ដោះស្រាយ​លំហាត់អោយ​កាន់តែ​មាន​ប្រសិទ្ធ​ភាព។ ក្រៅពីនេះ JumboTests បាន​ផ្តល់​​នូវវិញ្ញារ​ប្រឡង​គំរូពេញ​លេញ ចំនួន​៦ សម្រាប់​ឲ្យ ​អ្នក​ធ្វើ​ ​តេស្ត​សមត្ថភាព​ ថា​តើ​អ្នកអាច​បាន​ពិន្ទុ​ប៉ុន្មាន។

២-GRE Practice Test​ (http://www.grepracticetest.org/)

GRE Practice Test  ក៏ជា​គេហទំព័រ​មាន​ប្រជាប្រិយ​ផង​ដែរ​សម្រាប់​ការ​រៀន​ត្រៀម​ប្រឡង​GRE នេះ។ វាផ្តល់​រាល់​នូវ​គន្លឹះ មេរៀនផ្សេងៗ​ដែរ​ជួយ​ឲ្យ ​អ្នក​ទទួលបាន​ជោគជ័យក្នុង​ការ​ប្រឡង​ក្នុង​ពេល​ខាង​មុខ។ គេហទំព័រនេះ​ក៏បាន​ផ្តល់​នូវ​វិញ្ញាសារ​គំរូ​ពេញលេញ២​ផង​ដែរ​សម្រាប់ធ្វើ​តេស្ត​សាកល្បង​ ដើម្បី​ឲ្យ ​អ្នក​អាច​រក​ចំណុច​ខ្សោយ​ និ​ង​ចំនុច​ខ្វះ​ខាតរបស់​ខ្លួន។

៣-Mission GRE (http://www.missiongre.com/)

Mission GRE គឺជា​គេហទំព័រ​ដ៏​ល្អ​មួយ​ទៀត​ដែល​អាច​ជួយ​ឲ្យអ្នក​ទទួល​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការ​ប្រឡង។ វា​ផ្តល់​នូវ​រាល់​ឯកសារ​ដែល​ទាក់​ទង​ទៅ​នឹង​គ្រប់​ផ្នែក​ទាំងអស់​របស់​GRE ដោយ​បែង​ចែក​ជា​មាតិកា ​ធ្វើ​ឲ្យ ​អ្នកងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​ចំណុច​ណា​មួយ​សម្រាប់​ធ្វើ​ការ​សិក្សា។

៤- My GRE Tutor (http://www.mygretutor.com/)

My GRE Tutor គឺជា​គេហទំព័រ​មួយ​ផ្សេង​ទៀត​ដែល​ជួយ​រៀប​ចំខ្លួន​អ្នក​មុន​ការ​ប្រឡង​GREចូល​មក​ដល់។ ប៉ុន្តែ​ មុន​នឹង​អាច​ចូលទៅ​ប្រើប្រាស់​ឯកសារ​ក្នុង​គេហទំព័រ​នេះ​បាន អ្នក​ត្រូវ​តែ​ធ្វើ​ការ​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​គណនី ​ផ្ទាល់​ខ្លួន​ជាមុន​សិន។ ការ​ចុះ​ឈ្មោះ​គឺងាយ​ស្រួល​ប៉ុណ្ណោះ តែ​ប្រសិន​បើ​អ្នក​មាន​បញ្ហា​ក្នុង​ការ​ចុះ​ឈ្មោះ​នោះ អ្នក​អាច​សាក​សួរ​«គំនិត»​ បាន។

៥- GRE Guide​​ (http://www.greguide.com/gre-practice-tests.html)

គេហទំព័រ​ចុង​ក្រោយ​ដែរ​«គំនិត»​ចែក​រំលែក​ថ្ងៃនេះ គឺGRE Guide។ វា​ជា​គេហទំព័រ​ដ៏មាន​ប្រសិទ្ធភាព​មួយ​ដែល​ជួយ​ឲ្យ ​អ្នក​ធ្វើ​ការ​រៀន​ត្រៀម​មុន​ការ​ប្រឡង​ចូល​មក​ដល់។  លំហាត់​អនុវត្ត​គឺបែក​ចែក​ជា​ផ្នែកៗ ដែលអាចឲ្យ​អ្នក​ធ្វើ​ការ​ជ្រើស​រើស​យ៉ាង​ងាយ​ស្រួល​។

តើ​អ្នក​មានដឹង​គេហទំព័រ​ណា​ដែល​ល្អ​ៗ ទៀត​ទេ? បើ​មាន កុំ​ភ្លេច​ចែក​រំលែក​ជាមួយ«​គំនិត​»ផង។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ