បំប្លែងតុក្តាការស្រមើស្រមៃទៅជាការបង្កើតប្រាក់ចំណូលជាងខ្ទង់លានដុល្លារដោយ បង្កើតអារម្មណ៍ និងបទពិសោធន៍ថ្មីៗហូតក្លាយជាសួនកម្សាន្តលេខ 1 នៅលើពិភពលោកដែលមានអ្នកទស្សនា +100 លាននាក់ក្នុងមួយឆ្នាំៗ។
សូមក្រឡេកមើលគំរូអាជីវកម្មដែលបង្កើតប្រាក់ចំណូលរបស់សួនកម្សាន្ត Disneyland
- ប្រាក់ចំណូលពីការលក់សំបុត្រ Disneyland ក្នុងទម្រង់ផ្សេងៗគ្នា រួមមាន 1-Day, 2-Day ។ល។
- ប្រាក់ចំណូលពីការពង្រីកសាខា Disneyland ជុំវិញពិភពលោក
- ប្រាក់ចំណូលពីការលក់សំបុត្រតាមកាលបរិច្ឆេទនិងពេលវេលា
- ប្រាក់ចំណូលពីការលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ
- ប្រាក់ចំណូលពីការលក់សំបុត្រជាមុន
- ចំណូលពីការលក់អាហារ និងភេសជ្ជៈ
- ប្រាក់ចំណូលពីអាជីវកម្មពាក់ព័ន្ធផ្សេងទៀត ដូចជា សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន
- ប្រាក់ចំណូលពីភាគហ៊ុនរក្សាសិទ្ធិរបស់ Disneyland៕