ស្ថានទូតបារាំងបានរៀបចំពិពណ៌ ” ផ្សារបារាំង ” ដែលអនុញ្ញាតឲ្យសាធារណជនចូលទស្សនាកម្សាន្ដដោយសេរី ហើយប្រព្រឹត្តនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៦ ល្ងាច (ការអនុញ្ញាតឱ្យចូលចុងក្រោយ គឺនៅម៉ោង ៥:៣០ នាទីល្ងាច) នៅស្ថានទូតបារាំងប្រចាំកម្ពុជា។ ផ្សារបារាំងនេះបង្ហាញពីវប្បធម៌ ហត្ថកម្ម អាហារបែបសិល្បៈ សុខុមាលភាព…។
អ្នកទាំងអស់គ្នាអាចមកចូលរួមនាក់ឯង មកជាមួយក្រុមគ្រួសារ ឬមិត្តភក្តិក៏បានដើម្បីឈ្វេងយល់អំពីគំនិតផ្តួចផ្តើមបារាំងនៅកម្ពុជា តាមរយៈអ្នកតាំងពិព័រណ៍ចំនួន ៦០- ៧០ស្តង់។ ព្រមទាំងមានសកម្មភាពជាច្រើននឹងកើតមានឡើងនៅថ្ងៃតាំងពិព័រណ៍នោះដូចជា ការភ្លក់អាហារ សកម្មភាពកីឡារបស់ Decathlon Cambodia សកម្មភាពវប្បធម៌សម្រាប់មនុស្សគ្រប់វ័យ នៅកន្លែងបរិយាកាសបើកចំហរ។ (រូបភាពកាលឆ្នាំ2022)
មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងអស់គ្នាអាចរកម្សាន្តនៅជុំវិញឧទ្យានរបស់ស្ថានទូត ដែលបើកជូនសាធារណជនចូលទស្សនាជាពិសេសសម្រាប់ឱកាសនោះ និងឈ្វេងយល់អំពីជីវចម្រុះនៃសួនច្បារមួយដ៏ធំជាងគេនៅក្នុងទីក្រុង។ សម្រាប់បរិវេណមានម៉ាស៊ីនត្រជាក់ដែលមានស្តង់ផ្ដល់អាហារ និងអាហារសម្រន់នឹងធ្វើឱ្យអ្នកសប្បាយរីករាយភ្លក់មុខម្ហូប។
សម្រាប់បំរាម៖ កាតាប ឬកាបូប និងសម្ភារសំពីងសំពោងត្រូវបានហាមឃាត់៕
ប្រភព ៖ Ambassade de France au Cambodge