នៅពេលដែលម៉ាកយីហោនានាកំពុងរៀបចំសម្រាប់រដូវកាលវិស្សមកាលឆ្នាំនេះ ខាងក្រោមនេះជាការអនុវត្តល្អបំផុតចំនួនបីដែលគួរត្រូវចងចាំ ដើម្បីទទួលបានភាពជោគជ័យ៖
- ចាប់យកឱកាសអ្នកទិញថ្មី
ការចាប់យកអ្នកទិញថ្មីក្នុងអំឡុងពេលរដូវកាលមានកម្មវីធី គឺជាវិធីសាស្រ្តយុទ្ធសាស្រ្តសម្រាប់អាជីវកម្មមិនត្រឹមតែជំរុញការលក់ភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតទំនាក់ទំនងអតិថិជនយូរអង្វែងផងដែរ។ នេះមានសារៈសំខាន់ជាពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍សំខាន់ៗដូចជា Singles’ Day, Black Friday បុណ្យអ៊ំទូក និងកម្មវិធីផ្សេងទៀត។
- ចាប់ផ្តើមរៀបចំផែនការជាមុន
ការរៀបចំផែនការដំបូង គឺជាវិធីសាស្រ្តយុទ្ធសាស្ត្រដែលពាក់ព័ន្ធនឹងការផ្តួចផ្តើមរៀបចំ និងសកម្មភាពទីផ្សារឱ្យបានល្អជាមុននូវព្រឹត្តិការណ៍សំខាន់ៗជាពិសេសក្នុងរដូវវិស្សមកាល ឬមានកម្មវីធីផ្សេងៗ។ យុទ្ធសាស្រ្តសកម្មនេះគឺមានសារៈសំខាន់ជាពិសេសនៅក្នុងបរិបទនៃឧស្សាហកម្មលក់រាយ និងពាណិជ្ជកម្មអេឡិចត្រូនិក ដែលអាចទាក់ទាញការហូរចូលយ៉ាងសំខាន់នៃអ្នកប្រើប្រាស់។
- ចាប់ផ្តើមយុទ្ធនាការ
ការចាប់ផ្តើមយុទ្ធនាការ គឺពាក់ព័ន្ធនឹងការចាប់ផ្តើមទីផ្សារ និងសកម្មភាពផ្សព្វផ្សាយធ្វើឱ្យបានល្អមុន និងក្រោយព្រឹត្តិការណ៍។ យុទ្ធសាស្រ្តនេះត្រូវបានរចនាឡើងដើម្បីបង្កើនភាពមើលឃើញម៉ាកយីហោរបស់យើងឲ្យមានភាព ទាក់ទាញអ្នកប្រើប្រាស់នៅថ្ងៃដំបូងនៃការធ្វើដំណើរទិញរបស់ពួកគេ។