ការបាត់បង់មនុស្សជាទីស្រឡាញ់ គឺជារឿងមួយក្តុកក្តួល និងសោកសៅបំផុតដែលពិតជាពិបាកធ្វើចិត្ត និងអារម្មណ៍ បូកផ្សំនឹងកាតព្វកិច្ច និងទំនួលខុសត្រូវចុងក្រោយជាច្រើនក្នុងការរៀបចំពិធីឲ្យល្អសក្តិសមនឹងកិត្តយសទៀតនោះ គឺពិតជាមិនងាយស្រួលនោះឡើយសម្រាប់ក្រុមគ្រួសារ។ ក្នុងពេលវេលាដ៏ប្រថុចញុច និងវិនាទីចុងក្រោយដ៏សំខាន់បែបនេះ ធ្វើឲ្យការរកអ្នកដែលអាចរៀបចំពិធីបុណ្យមួយឲ្យបានល្អបំផុត តាមកិច្ចសាសនា និងតាមប្រពៃណីគឺជាជារឿងដែលសំខាន់បំផុតសម្រាប់មនុស្សជាទីស្រឡាញ់របស់អស់លោកអ្នក។
ហេតុនេះហើយ មរតក ហាងលក់ក្តាមឈូស និងរៀបចំសេវាកម្មបុណ្យសពបែបប្រណិតដែលឈានមុខគេនៅកម្ពុជាខាងផ្នែករៀបចំកម្មវិធីបុណ្យសពបែបប្រណិត បានចាប់ដៃគូសហការជាមួយ សេង ហុក ហេង ដែលជាចុងភៅផ្តល់សេវាកម្មម្ហូបអាហារលំដាប់កំពូលនៅកម្ពុជា ដើម្បីផ្តល់សេវាកម្មល្អបំផុតជូនអតិថិជន។
កិច្ចសហការនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការផ្តល់ជូនគ្រួសារនូវកញ្ចប់ការសេវាកម្មយ៉ាងល្អពិតប្រាកដ អំឡុងពេលមានទុក្ខសោក។ ជាមួយហាងមរតកដែលអាចរៀបចំកិច្ចនៃពិធីបុណ្យបែបប្រណិតតាមតម្រូវការ និងសាសនាមានក្រុមការងារដែលទទួលបានការបណ្តុះបណ្តាល ហ្វឹកហាត់យ៉ាងហ្មត់ចត់ ហើយនឹង សេង ហុក ហេងដែលតែងតែល្បីអំពីគុណភាពនៃសេវាកម្មម្ហូបអាហារឈានមុខគេនោះ ប្រាកដណាស់ គ្រួសារសពអាចមានទំនុកចិត្តខ្ពស់បំផុត និងអាចមានពេលវេលាចុងក្រោយជាមួយមនុស្សជាទីស្រឡាញ់ និងការទទួលភ្ញៀវបានឌិតដល់ជាក់ជាមិនខាន។
ការចាប់ដៃគូសហការនេះគឺវាលើសពីការផ្តល់ភាពងាយស្រួល វាគឺជាការផ្តល់នូវអារម្មណ៍កក់ក្តៅ ទំនុកចិត្ត មិនការបារម្មណ៍ក្នុងពេលដែលកំពុងតែមានទុក្ខសោក ព្រោះអ្វីៗនឹងត្រូវបានរៀបចំយ៉ាងប្រណិត និងល្អបំផុតពីមរតក និងសេងហុកហេង ដែលអនុញាតិឲ្យក្រុមគ្រួសារនៃសពមានពេលធ្វើអ្វីៗដែលសំខាន់ដែលមិនអាចអត់ពួកគាត់បាន និងឲ្យអនុស្សាវរីយ៍ចុងក្រោយមានន័យបំផុត។