spot_img
spot_img
Homeធុរកិច្ចការជួយគាំទ្រដ៏ល្អក្នុងពេលដែលត្រូវការបំផុត៖ ក្រុមហ៊ុនសេវាកម្មរៀបចំពីបុណ្យ និងចុងភៅកំពូលចាប់ដៃគូគ្នាដើម្បីឲ្យវិនាទីចុងក្រោយកាន់តែមានន័យ

ការជួយគាំទ្រដ៏ល្អក្នុងពេលដែលត្រូវការបំផុត៖ ក្រុមហ៊ុនសេវាកម្មរៀបចំពីបុណ្យ និងចុងភៅកំពូលចាប់ដៃគូគ្នាដើម្បីឲ្យវិនាទីចុងក្រោយកាន់តែមានន័យ

-

ការបាត់បង់មនុស្សជាទីស្រឡាញ់ គឺជារឿងមួយក្តុកក្តួល និងសោកសៅបំផុតដែលពិតជាពិបាកធ្វើចិត្ត និងអារម្មណ៍ បូកផ្សំនឹងកាតព្វកិច្ច និងទំនួលខុសត្រូវចុងក្រោយជាច្រើនក្នុងការរៀបចំពិធីឲ្យល្អសក្តិសមនឹងកិត្តយសទៀតនោះ គឺពិតជាមិនងាយស្រួលនោះឡើយសម្រាប់ក្រុមគ្រួសារ។ ក្នុងពេលវេលាដ៏ប្រថុចញុច និងវិនាទីចុងក្រោយដ៏សំខាន់បែបនេះ ធ្វើឲ្យការរកអ្នកដែលអាចរៀបចំពិធីបុណ្យមួយឲ្យបានល្អបំផុត តាមកិច្ចសាសនា និងតាមប្រពៃណីគឺជាជារឿងដែលសំខាន់បំផុតសម្រាប់មនុស្សជាទីស្រឡាញ់របស់អស់លោកអ្នក។

ហេតុនេះហើយ មរតក ហាងលក់ក្តាមឈូស និងរៀបចំសេវាកម្មបុណ្យសពបែបប្រណិតដែលឈានមុខគេនៅកម្ពុជាខាងផ្នែករៀបចំកម្មវិធីបុណ្យសពបែបប្រណិត បានចាប់ដៃគូសហការជាមួយ សេង​ ហុក​ ហេង ដែលជាចុងភៅផ្តល់សេវាកម្មម្ហូបអាហារលំដាប់កំពូលនៅកម្ពុជា ដើម្បីផ្តល់សេវាកម្មល្អបំផុតជូនអតិថិជន។

កិច្ចសហការនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការផ្តល់ជូនគ្រួសារនូវកញ្ចប់ការសេវាកម្មយ៉ាងល្អពិតប្រាកដ អំឡុងពេលមានទុក្ខសោក។ ជាមួយហាងមរតកដែលអាចរៀបចំកិច្ចនៃពិធីបុណ្យបែបប្រណិតតាមតម្រូវការ និងសាសនាមានក្រុមការងារដែលទទួលបានការបណ្តុះបណ្តាល ហ្វឹកហាត់យ៉ាងហ្មត់ចត់ ហើយនឹង សេង ហុក ហេងដែលតែងតែល្បីអំពីគុណភាពនៃសេវាកម្មម្ហូបអាហារឈានមុខគេនោះ ប្រាកដណាស់ គ្រួសារសពអាចមានទំនុកចិត្តខ្ពស់បំផុត និងអាចមានពេលវេលាចុងក្រោយជាមួយមនុស្សជាទីស្រឡាញ់ និងការទទួលភ្ញៀវបានឌិតដល់ជាក់ជាមិនខាន។

ការចាប់ដៃគូសហការនេះគឺវាលើសពីការផ្តល់ភាពងាយស្រួល វាគឺជាការផ្តល់នូវអារម្មណ៍កក់ក្តៅ ទំនុកចិត្ត មិនការបារម្មណ៍ក្នុងពេលដែលកំពុងតែមានទុក្ខសោក ព្រោះអ្វីៗនឹងត្រូវបានរៀបចំយ៉ាងប្រណិត និងល្អបំផុតពីមរតក និងសេងហុកហេង ដែលអនុញាតិឲ្យក្រុមគ្រួសារនៃសពមានពេលធ្វើអ្វីៗដែលសំខាន់ដែលមិនអាចអត់ពួកគាត់បាន និងឲ្យអនុស្សាវរីយ៍ចុងក្រោយមានន័យបំផុត។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ